29/01/2024 - 17:29

វត្ត​បទុម​វង្ស​កំ​ពង់​ថ្ម(ទ័ព​ថ្ម)

វត្ត​ទ័ព​ថ្ម ស្ថិត​នៅ​ភូមិ​ព្រះ​ស្រែ​ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ ជា​វត្ត​ខ្មែរ​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ប្រ​វេណី​បដិវត្តន៍​របស់​ខេត្ត​ត្រា​វិញ។​

រូប​ភាព​មួយ​ចំ​នួន​អំ​ពី​វត្ត​ទ័ព​ថ្ម។​

វត្ត​ទ័ព​ថ្ម ត្រូវ​បាន​កសាង​យូរ​លង់​ណាស់​មក​ហើយ​ ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ​វត្ត​៥ ជំ​នាន់​និង​ត្រូវ​បាន​ជួស​ជុល​ច្រើន​លើក​ច្រើន​សា។​ គ្រប់​ជំ​នាន់​ព្រះ​ចៅ​អធិ​ការ​និង​ព្រះ​សង្ឃ​តែង​ដឹក​នាំ​ពុទ្ធ​បរិស័ទ​ភូមិ​ព្រះ​ស្រែ​ ចូល​រួម​ចលនា​ស្នេហា​ជាតិ។​ ក្រោយ​ពី​ថ្ងៃ​ឯក​ភាព​ទឹក​ដី​ ព្រះ​សង្ឃ​ក្នុង​វត្ត​បន្ត​រួម​ចំ​ណែក​កសាង​ អភិរក្ស​អត្ត​សញ្ញាណ​វប្បធម៌​ប្រ​ពៃណី​ជា​និច្ច។​ ទន្ទឹម​នឹង​នោះ​ វត្ត​ជា​កន្លែង​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ដល់​ប្រ​ជា​ជន​ផង​ដែរ។​ ពិសេស​ព្រះ​ចៅ​អធិ​ការ​ គណៈ​កម្ម​ការ​វត្ត​ តែង​រួម​ដំ​ណើរ​ជា​មួយ​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្នុង​ការ​ចូល​រួម​រាល់​ចលនា​នៅ​ភូមិ​ភាគ​ សកម្ម​រួម​ចំ​ណែក​កម្លាំង​កាយ​ កម្លាំង​ទ្រព្យ​ក្នុង​កិច្ច​ការ​កសាង​ភូមិ​ស្រុក​ ប្រ​ទេស​ជាតិ។​

លោក​ថាច់​សាមី អនុប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ទ័ព​ថ្ម ឱ្យ​ដឹង៖ “វត្ត​ទ័ព​ថ្ម គឺ​ជា​មជ្ឈ​មណ្ឌល​ជំ​នឿ​សាសនា​យ៉ាង​សំ​ខាន់​របស់​ប្រ​ជា​ជន​ភូមិ​ព្រះ​ស្រែ​ ជា​និមិត្ត​រូប​ស្មារ​​តី​នៃ​ស្នេហា​ជាតិ​ ស្មារតី​សាម​គ្គី​ជន​ជាតិ។​ ម្យ៉ាង​ទៀត​ វត្ត​ជា​សមរ​ភូមិ​ ក្រោយ​ដ៏​រឹង​មាំ​បាន​ចិញ្ចឹម​ លាក់​បំ​ពួន ការ​ពារ​កម្មា​ភិបាល​ជា​ច្រើន​ គ្រប់​សម័យ​កាល​បដិវត្ត​ន៍​របស់​ជន​ជាតិ។​ ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​ដ៏​ឧត្តុង្គ​ឧត្តម​នោះ​ វត្ត​ត្រូវ​បាន​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ចុះ​ហត្ថ​លេខា​លើ​សេច​ក្តី​សម្រេច​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​ថ្នាក់​ខេត្ត​នៅ​ឆ្នាំ​២០២២”។​

លោក​ហ្វិញ​គីម​ជុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​លឿង​ហ្វា ឱ្យ​ដឹង៖  “វត្ត​ទ័ព​ថ្ម មិន​ត្រឹម​តែ​ជា​ទី​តាំង​មាន​តម្លៃ​ខាង​វប្បធម៌​ស្មារតី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កន្លែង​ផ្សារ​ភ្ជាប់​នឹង​ប្រ​វត្តិ​តស៊ូ​ដ៏​អង់​អាច​របស់​ប្រ​ជា​ជន​ភូមិ​ស្រុក​ក្នុង​សម័យ​កាល​តស៊ូ​ប្រ​ឆាំង​សត្រូវ​ឈ្លាន​ពាន​ ហើយ​ជា​វត្ត​មួយ​សម្បូរ​ទៅ​ដោយ​ប្រ​វេណី​បដិវត្តន៍​ទៀត​ផង។​ ក្នុង​ការ​តស៊ូ​ប្រ​ឆាំង​សត្រូវ​ឈ្លាន​ពាន​ពីរ​លើក​ វត្ត​ជា​កន្លែង​រៀប​ចំ​ការ​ប្រ​ជុំ​ កន្លែង​ប្រ​មូល​ផ្តុំ​ក្បួន​បាតុ​កម្ម​ តស៊ូ​នយោ​បាយ​ ចលនា​កង​ទ័ព​ ជា​កន្លែង​នាំ​សារ​ដល់​មូល​ដ្ឋាន​បដិវត្តន៍​ផ្សេង​ៗ​ក្នុង​ខេត្ត​ត្រា​វិញ”៕​

                             សើុង​ម៉ាល័យ​- លីសៀ

ចែករំលែកអត្ថបទ