29/01/2024 - 17:29

សុខា​ភិបាល​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ហូវ​យ៉ាង​

យោង​តាម​ស្ថិតិ​របស់​មន្ទីរ​សុខា​ភិបាល​ខេត្ត​ហូវ​យ៉ាង​ ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​លើ​ភូមិ​សាស្ត្រ​ខេត្ត​ ត្រូវ​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ថែទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន។

ប្រ​ជា​ជន​មក​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ នៅ​មន្ទីរ​ពហុ​ព្យា​បាល​ទីប្រ​ជុំ​ជន​បៃង៉ាង​ ស្រុក​ចូវ​ថាញ់ A។​

លោក​ង្វៀង​ថាញ​យ៉ាង​ នា​យក​រង​មន្ទីរ​សុខា​ភិបាល​ហូវ​យ៉ាង​ ឱ្យ​ដឹង៖ ទស្សនៈ​របស់​ផ្នែក​ គឺសុខា​ភិបាល​ថ្នាក់​ឃុំ​ ទីប្រ​ជុំ​ជន​សំ​ខាន់​ណាស់​ ជិត​ប្រ​ជា​ជន​បំ​ផុត​ ជា​កន្លែង​ដំ​បូង​ដែល​ប្រ​ជា​ជន​ប្រ​កៀក​ ជិត​ជា​មួយ​សេវា​សុខា​ភិបាល​ផ្សេង​ៗ​ ហើយ​ក៏​ជា​កន្លែង​ត្រួត​ពិនិត្យ​ ប្រ​ទះ​ឃើញ​ រៀប​ចំ​បង្ការ​បង្ក្រាប​ជំ​ងឺ​រាត​ត្បាត​បាន​ឆាប់​រហ័ស។​ អា​ស្រ័យ​ហេតុ​នោះ​ ផ្នែក​សុខា​ភិបាល​ខេត្ត​ហូវ​យ៉ាង​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ បង្កើន​កម្រិត​ជួស​ជុល​និង​បំ​ពាក់​គ្រឿង​បរិក្ខារ​ចាំ​បាច់​ ដើម្បី​បម្រើ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ថ្នាក់​មូល​ដ្ឋាន។​ និយាយ​ពី​មូល​ដ្ឋាន​សម្ភារៈ ដំ​ណាក់​សុខា​ភិបាល​នីមួយ​ៗ​ បាន​វិនិ​យោគ​កសាង​ថ្មី​ បង្កើន​កម្រិត​ដើម្បី​សម្រេច​បទ​ដ្ឋាន​ជាតិ។​ គិត​មក​ទល់​ពេល​នេះ​ ដំ​ណាក់​សុខា​ភិបាល​ស្ទើរ​តែ​ទាំង​អស់​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​លើ​ភូមិ​សាស្ត្រ​ខេត្ត​តែង​សម្រេច​បទ​ដ្ឋាន​ជាតិ។​ ទន្ទឹម​នឹង​ការ​បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​គ្រប់​សព្វ​តាម​បទ​ដ្ឋាន​ ផ្នែក​សុខា​ភិបាល​ថែម​ទាំង​ចង្អុល​ការ​ដល់​អង្គ​ភាព​នា​នា​ ចាត់​វេជ្ជ​បណ្ឌិត​ផ្លាស់​ប្ដូរ​គ្នា​ពី​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ ក្រុង​ ចុះ​មក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ ទីប្រ​ជុំ​ជន។​ ម្យ៉ាង​ទៀត​ កម្លាំង​ដែល​បង្កើន​នេះ​ ធ្វើ​ការ​ពី​១-២​ថ្ងៃ​ ក្នុង​សប្តាហ៍​តាម​ការ​កំ​ណត់។​ ទន្ទឹម​នឹង​កម្លាំង​បង្កើន​ផ្នែក​សុខា​ភិបាល​ក៏​ផ្តោត​ទៅ​លើ​ការ​បណ្ដុះ​បណ្ដាល​ ហ្វឹក​ហាត់​ចំ​ណេះ​ដឹង​សម្រាប់​កម្លាំង​នៅ​នឹង​កន្លែង​ សំ​ដៅ​លើក​កម្ពស់​កម្រិត​វិជ្ជា​ដល់​កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល​នីមួយ​ៗ​ ដើម្បី​ថែ​ទាំ​សុខ​ភាព​បាន​ល្អ​ជូន​ប្រ​ជា​ជន។​ ជា​មួយ​វិធី​ធ្វើ​ខាង​លើ​ បច្ចុប្បន្ន​អត្រា​ដំ​ណាក់​សុខា​ភិបាល​មាន​វេជ្ជ​បណ្ឌិត​លើ​ភូមិ​សាស្ត្រ​សម្រេច​១០០%។​ ផ្តើម​ពី​នោះ​ គុណ​ភាព​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ ការ​ងារ​ថែទាំ​សុខ​ភាព​ បឋម​ជូន​ប្រ​ជា​ជន​ត្រូវ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

សុខា​ភិបាល​មូល​ដ្ឋាន​ ត្រូវ​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សូចនា​ករ​សុខ​ភាព​របស់​ប្រ​ជា​ជន​ជា​សារ​វន្ត​ត្រូវ​បាន​កើន​ឡើង​ជា​លំ​ដាប់។​ អា​ស្រ័យ​ហេតុ​នោះ​ ផ្នែក​សុខា​ភិបាល​ខេត្ត​ហូវ​យ៉ាង​ បាន​អនុវត្ត​សម្រេច​និង​សម្រេច​លើ​សភាគ​កម្រិត​ដែល​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ប្រ​គល់​ជូន​គឺ៖ អត្រា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជាតិ​ស្ដី​ពី​សុខា​ភិបាល​១០០% អត្រា​កុមារ​ក្រោម​អា​យុ​៥ឆ្នាំ​ខ្វះ​អា​ហា​រូបត្ថម្ភ​១០,៤៤% ចំ​នួន​វេជ្ជ​បណ្ឌិត​លើ​ប្រ​ជា​ជន​១០.០០០​នាក់ សម្រេច​៩,៣២ ចំ​នួន​គ្រែ​អ្នក​ជំ​ងឺ​លើ​ប្រ​ជា​ជន​១០.០០០​នាក់​សម្រេច​៣៥,៨។​

ខណៈ​ពេល​សុខា​ភិបាល​មូល​ដ្ឋាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​បឋម​ អ្នក​ជំ​ងឺ​កាន់​តែ​ស្ងប់​ចិត្ត​មិន​រំលង​ថ្នាក់​ពេទ្យ​ទៀត។​ លោក​ពូលីហុង​ហ្វា នៅ​ភូមិ​លេខ​៤ ឃុំ​តឹង​ហ្វា ស្រុក​ចូវ​ថាញ់ A ឱ្យ​ដឹង៖ “ គ្រួ​សារ​ខ្ញុំ​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ទាំង​អស់​គ្នា​ ម្ល៉ោះ​ហើយ​ពេល​ឈឺ​ថ្កាត់​គឺទៅ​កាន់​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ពិនិត្យ​ជំ​ងឺ​ជា​មុន​សិន។​ បើ​ជំ​ងឺ​ស្រាល​ គឺគ្រូ​ពេទ្យ​ឱ្យ​ថ្នាំ​លេប បើ​ជំ​ងឺ​ធ្ងន់​គឺ​គេ​បញ្ជូន​យើង​ទៅ​មន្ទីរ​ពេទ្យ​ធំ។​ អា​ស្រ័យ​ហេតុ​នោះ​ នៅ​ពេល​ក្នុង​គ្រួ​សារ​មាន​មនុស្ស​ឈឺ​ ខ្ញុំ​មិន​សូវ​បារម្ភ​ពី​ប្រាក់​ព្យា​បាល”៕​ 

    ហា​ថាញ- លីសៀ

 

ចែករំលែកអត្ថបទ