មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/01/2024 - 17:29

បន្ត​ធ្វើ​ឱ្យ​សុក្រឹត​ផ្លូវ​ជន​បទ​

ដោយ​កំ​ណត់​ច្បាស់​ការ​អភិវឌ្ឍ​ផ្លូវ​ជន​បទ​គឺ​ជា​ “សរ​សៃ​ឈាម​” ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ទើប​ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​ ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​រាល់​ប្រ​ភព​ដើម​ទុន​ ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជន​បទ។​ បច្ចុប្បន្ន​ ផ្លូវ​ជន​បទ​ក្នុង​ឃុំ​ត្រូវ​បាន​កសាង​មាន​ភាព​សុក្រឹត​បង្គួរ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ ដោះ​ដូរ​ពាណិជ្ជ​កម្ម​ទំ​និញ​របស់​ប្រ​ជា​ជន។​

ព្រះ​តេជព្រះ​គុណ​ ថាច់​ឡែ ព្រះ​ចៅ​អធិ​ការ​វត្ត​សាល​វ័ន ​(តា​អោក) ឃុំ​ចូវ​ដៀង និមន្ត​មក​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ។​

ចូវ​ដៀង​មាន​ប្រ​ជា​ជន​ ៣.៣៩៤ គ្រួ​សារ​ ក្នុង​នោះ​ គ្រួ​សារ​ខ្មែរ​ស្រូប​អត្រា​ជាង​៨២% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ឃុំ។​ ខណៈ​ពេល​ដែល​បណ្ដាញ​ស្ពាន​ថ្នល់​រីក​ចម្រើន​ បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​មុខ​មាត់​ជន​បទ​ នេះ​ហើយ​គឺ​ជា​បុព្វ​បទ​សម្រាប់​ទាក់​ទាញ​អា​ជីវ​កម្ម​ គ្រឹះ​ស្ថាន​ផលិត​យក​ចិត្ត​ទុក​ដាក់​ ហើយ​ជ្រើស​រើស​ឃុំ​ចូវ​ដៀង​ជា​គោល​ដៅ​ដើម្បី​វិនិ​យោគ។​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែ​ក​លើក​ស្ទួយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ។​ អ្នក​មីង​ថាច់​ធីហុង​តឺយ នៅ​ភូមិ​អូរ​ទទឹង ឱ្យ​ដឹង៖ “ជា​មួយ​គោល​លំ​នាំ “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​” និង​ការ​កសាង​ផ្លូវ​ជន​បទ​ គឺ​ជួយ​ដល់​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​និង​ប្រ​ជា​ជន​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​ ម្ល៉ោះ​ហើយ​ គ្រួ​សារ​ខ្ញុំ​រួម​ចំ​ណែក​កម្លាំង​ពលកម្ម​  ដើម្បី​ជួយ​ធ្វើ​ផ្លូវ”។​

  ផ្លូវ​ជន​បទ​ថ្មី​នៅ​ភូមិ​អូរ​ទទឹង ឃុំ​ចូវ​ដៀង បាន​ប្រ​ជា​ជន​បរិច្ចាគ​ដី​កសាង​យ៉ាង​ល្អ​ស្អាត។​

តាម​ប្រ​សាសន៍​លោក​ ឡេក្វឹក​ធ្វឹង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ចូវ​ដៀង ក្នុង​ដំ​ណាក់​កាល​កសាង​ជន​បទ​ថ្មី​ រាល់​ការ​ចលនា​អា​ស្រ័យ​ដោយ​ភូមិ​ភាគ​បំ​ផុស​ ដូច​៖ កសាង​ស្ពាន​ ផ្លូវ​ថ្នល់​ ត្រូវ​បាន​ប្រ​ជា​ជន​បរិច្ចាគ​ដី​ ឈើ​ដំ​ណាំ​រួម​ផ្សំ​ រួម​ចំ​ណែក​កម្លាំង​ពលកម្ម​ ចូល​រួម​អនុវត្ត​ទម្រង់​អំ​ពូល​ភ្លើង​ផ្លូវ៘ បង្ក​បាន​ទៅ​ជាប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​នៅ​តាម​ភូមិ​នីមួយ​ៗ។​ ពី​ព្រោះ​ប្រ​ជា​ជន​មាន​ការ​យល់​ឃើញ​ថា​ បង្កើន​ការ​វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ នឹង​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម។​ ដើម្បី​រក្សា​ខ្ជាប់​និង​លើក​កម្ពស់​គុណ​ភាព​ រាល់​លក្ខឋាន​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ពិសេស​ គឺ​លក្ខឋាន​គមនា​គមន៍។​ ដូច្នេះ​ គណៈ​ចង្អុល​ការ​ឃុំ​ដាក់​ចេញ​ផែន​ការ​និង​ស្នើ​ទៅ​ថ្នាក់​លើ​ បង្កើន​កម្រិត​ជួស​ជុល​ដង​ផ្លូវ​ភ្ជាប់​ឃុំ​ ភូមិ​ និង​ផ្លូវ​កាត់​វាល​ស្រែ។​ បច្ចុប្បន្ន​ លើ​ភូមិ​សាស្ត្រ​ឃុំ​ មាន​ផ្លូវ​កៅ​ស៊ូ​និង​ផ្លូវ​បេ​តុង​ ៩៦ ខ្សែ​ សរុប​ជាង​ ១១៣,៦៥ គីឡូ​ម៉ែត្រ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ បង្ក​បង្កើន​ផល​របស់​ប្រ​ជា​ជន​។​ ក្រៅ​ពី​នេះ​ ឃុំ​ថែម​ទាំង​ចលនា​ប្រ​ជា​ជន​កសាង​ដង​ផ្លូវ​ “ភ្លឺ​ - បៃតង​ - ស្អាត​ល្អ​” បាន​ជាង​ ៨០ គីឡូ​ម៉ែត្រ​ទៀត​ផង”៕​

                       សើុង​ម៉ាល័យ​ - លីសៀ

ចែករំលែកអត្ថបទ