ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/01/2024 - 16:37

ជូន​អា​ហា​រូប​ករណ៍​វ៉ឺអា​យិញ និង​ក្លឹប​ "ដើម្បី​ហ្វាង​សា-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់​" ដល់​សិស្ស​គៀង​យ៉ាង​

ជូន​អា​ហា​រូប​ករណ៍​វ៉ឺអា​យិញ ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​ តំ​បន់​សមុទ្រ​ កោះ​

សម្ព័ន្ធ​យុវ​ជន​គៀង​យ៉ាង​ សហ​ការ​ជា​មួយ​នឹង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​គៀង​យ៉ាង​ ទើប​រៀប​ចំ​ពិធី​ជូន​អា​ហា​រូប​ករណ៍​វ៉ឺអា​យិញ និង​ក្លឹប​ “ដើម្បី​ហ្វាង​សា-ទ្រឿង​សា​ជា​ទីស្រ​ឡាញ់​” ឆ្នាំ​សិក្សា​ ២០២៣- ២០២៤។​

 ​  អតីត​អនុប្រ​ធាន​រដ្ឋ​ ត្រឿង​មីហ្វា និង​ថ្នាក់​ដឹក​នាំ​ខេត្ត​គៀង​យ៉ាង​ ជូន​អា​ហា​រូប​ករណ៍​វ៉ឺអា​យិញដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង។​

នៅ​ក្នុង​ពិធី​នេះ​ មូល​និធិ​អា​ហា​រូប​ករណ៍​វ៉ឺអា​យិញ បាន​ជូន​អា​ហា​រូប​ករណ៍ ៥៥ ចំ​ណែក​ (ក្នុង​មួយ​ចំ​ណែក​ ១ លាន​ដុង​) ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។​ ក្លឹប​ “ដើម្បី​ហ្វាង​សា-ទ្រឿង​សា​ជា​ទីស្រ​ឡាញ់” ផ្តល់​ជូន​អា​ហា​រូប​ករណ៍ ៦០ ចំ​ណែក​ (ក្នុង​មួយ​ចំ​ណែក​ ១ លាន​ដុង​) ដល់​សិស្ស​ដែល​ជា​កូន​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​គៀង​យ៉ាង​ និង​ជូន​អា​ហា​រូប​ករណ៍ ៨០ ចំ​ណែក​ (ក្នុង​មួយ​ចំ​ណែក​១​លាន​ដុង​) ដល់​សិស្ស​នៅ​តាម​ឃុំ​កោះ​លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង។​ គណៈ​កម្ម​ការ​រៀប​ចំ​ ថែម​ទាំង​ជូន​អា​ហា​រូប​ករណ៍ ៣ ចំ​ណែក​ “រង្វង់​ដៃ​មនុស្ស​ធម៌​” (ទឹក​ប្រាក់ ៦ លាន​ដុង/ឆ្នាំ​/ម្នាក់) ដល់​សិស្សា​នុសិស្ស​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំ​ងឺ​ COVID-១៩; ជូន​កង់​ ២០ គ្រឿង​ “រង្វង់​ដៃ​នៃ​ក្ដី​ស្រ​ឡាញ់​” គិត​ជា​តម្លៃ​ទឹក​ប្រាក់​ ៤០ លាន​ដុង​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​លើ​ភូមិ​សាស្ត្រ​ខេត្ត។​

បច្ចុប្បន្ន​ ទូទាំង​ខេត្ត​គៀង​យ៉ាង​ មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​៤៤.៧២០​នាក់ ក្នុង​ចំ​ណោម​សិស្ស​ចំ​ណេះ​ទូទៅ​សរុប​ ៣០៨.០០៨ នាក់។​ ចាប់​ពី​ឆ្នាំ​សិក្សា​២០២៣​-២០២៤ មក​ទល់​ពេល​នេះ​ មូល​និធិ​អា​ហា​រូប​ករណ៍ “វ៉ឺអា​យិញ” បាន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍ ៨០៥ ចំ​ណែក​គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ ៨០៥ លាន​ដុង​ ផ្តល់​ជូន​សិស្ស​ជន​ជាតិ​ភាគ​តិច​; សិស្ស​៨៣​នាក់​បាន​ទទួល​ប្រ​យោជន៍​ពី​គម្រោង​ផ្សេង​ៗ​នៃ​មូល​និធិ​អា​ហា​រូប​ករណ៍ ដូច៖ បណ្តុះ​ពន្លក​អនា​គត​បណ្តុះ​ក្តី​ស្រ​មៃ​ និង​ឧបត្ថម្ភ​និស្សិត​ជា​ដើម។​ ចាប់​ពី​ឆ្នាំ​សិក្សា​២០១៨​-២០១៩ មក​ទល់​ពេល​នេះ​ ក្លឹប​ “ដើម្បី​ហ្វាង​សា-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់​” បាន​ផ្តល់​ជូន​អា​ហា​រូប​ករណ៍ ១.១០០ ចំ​ណែក​ដល់​សិស្ស​ដែល​ជា​កូន​កម្មា​ភិបាល​ យុទ្ធ​ជន​ កំ​ពុង​បំ​ពេញ​ភារ​កិច្ច​ការ​ពារ​មាតុ​ភូមិ​ និង​កូន​នេ​សាទ​ករ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង៕​

លោក​ស្រី​ត្រឿង​មីហ្វា ប្រ​ធាន​មូល​និធិ​អា​ហា​រូប​ករណ៍​វ៉ឺអា​យិញ ប្រ​ធាន​ក្លឹប​ “ដើម្បី​ហ្វាង​សា​-ទ្រឿង​សា ជា​ទីស្រ​ឡាញ់​” និង​លោក​ស្រី​ហូធី​កឹម​ដាវ​ អនុលេខ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ជូន​អា​ហា​រូប​ករណ៍​ដល់​ប្អូន​ៗ​សិស្សា​នុ​សិស្ស។​

*គណៈ​អចិន្ត្រៃយ៍​នៃ​សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ សហ​ការ​ជា​មួយ​នឹង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ និង​គណៈ​កម្ម​ការ​សម្រប​សម្រួល​មូល​និធិ​អា​ហា​រូប​ករណ៍​វ៉ឺអា​យិញ និង​អា​ហា​រូប​ករណ៍ “ដើម្បី​ហ្វាង​សា​-ទ្រឿង​សា​ជា​ទីស្រ​ឡាញ់” បាន​រៀប​ចំ​ពិធី​ជូន​អា​ហា​រូប​ករណ៍ ៩០ ចំ​ណែក​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​សមុទ្រ​កោះ​ កូន​កម្មា​ភិបាល​- យោ​ធិន​អា​ជីព​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ សិស្ស​រង​ប៉ះ​ពាល់​ដោយ​សារ​ជំ​ងឺ​ COVID-១៩ លើ​ភូមិ​សាស្ត្រ​ខេត្ត។​ ក្នុង​ចំ​ណោម​អា​ហា​រូប​ករណ៍​ទាំង​ ៩០ ចំ​ណែក​ មាន​អា​ហា​រូប​ករណ៍​៣ ចំ​ណែក​ដែល​ជា​ចំ​ណង​ដៃ​មនុស្ស​ធម៌​សម្រាប់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​រង​ប៉ះ​ពាល់​ដោយ​សារ​ជំ​ងឺ​ COVID-១៩ (ក្នុង​មួយ​ចំ​ណែកៗ​គឺ ៦ លាន​ដុង) ក្រៅ​ពី​នោះ​ ក្នុង​មួយ​ចំ​ណែក​គឺ ១ លាន​ដុង។​

នា​ឱកាស​នេះ​ កា​សែត​យុវ​វ័យ​ឈាន​មុខ​និង​កុមារ​- មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូ​ជីមិញ​ ក៏​បាន​ជូន​កង់​ ១៥ គ្រឿង​ ក្នុង​មួយ​គ្រឿង​គិត​ជា​តម្លៃ​ទឹក​ប្រាក់ ២ លាន​ដុង​ ដល់​សិស្ស​មាន​ជីវ​ភាព​ខ្វះ​ខាត​លើ​ភូមិ​សាស្ត្រ​ខេត្ត​ផង​ដែរ​៕​

  កាសែត​កឹង​ធើ - លី​ធាន​-លីសៀ

ចែករំលែកអត្ថបទ