20/11/2023 - 15:27

រៀប​ចំ​ទិវា​បុណ្យ​សប្បាយ​រីក​រាយ ពោរ​ពេញ​ទៅ​ដោយ​អត្ត​សញ្ញាណ​

ឆ្នាំ​នេះ​ ទិវា​បុណ្យ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​គៀង​យ៉ាង​ លើក​ទី​១៥ ឆ្នាំ​២០២៣ (ហៅ​កាត់​ថា​ ទិវា​បុណ្យ) នឹង​ប្រ​ព្រឹត្ត​ឡើង​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ (ចាប់​ពី​ថ្ងៃ​ទី២៥ ដល់​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា​) នៅ​ទីប្រ​ជុំ​ជន​ហ្គក្វាវ ស្រុក​ហ្គក្វាវ ក្នុង​ឱកាស​បុណ្យ​អកអំ​បុក​របស់​ជន​រួម​ជាតិ​ខ្មែរ។​

​ សិល្បករ​ - ការិនី​សម្តែង​សិល្បៈ​នៅ​លើ​វេទិកា​ក្បែរ​ច្រាំង​ទន្លេ​កៃ​លើង។​

តាម​ផែន​ការ​លេខ​ ២៣៧/KH-UBND របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ ទិវា​បុណ្យ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ទ្រង់​ទ្រាយ​ថ្នាក់​ខេត្ត​។​ ពិធី​បើក​ទិវា​បុណ្យ​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ម៉ោង​ ៧​និង​៣០នា​ទីព្រឹក​ ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ នៅ​វេទិកា​មាត់​ទន្លេ​កៃ​លើង ទីប្រ​ជុំ​ជន​ហ្គក្វាវ។​ ទិវា​បុណ្យ​មាន​សកម្ម​ភាព​ជា​ច្រើន​ ដូច​ជា៖ ពិធី​សែន​ព្រះ​ខែ​; ផ្សារ​ណាត់​ពា​ណិជ្ជ​កម្ម​ និង​ឧទ្ទេស​នាម ផលិត​ផល​ភូមិ​ភាគ​; តាំង​ពិ​ព័រណ៍​រូប​ភាព​និង​វត្ថុ​តាំង​របស់​ជន​ជាតិ​ខ្មែរ​; ដាក់​តាំង​ ឧទ្ទេស​នាម សៀវ​ភៅ​; ពិធី​ប្រ​ឡង​ក្បូន​លយ​ប្រ​ទីប​ស្អាត​ ពិធី​ប្រ​ឡង​សម្រស់​ស្រ្តីខ្មែរ​និង​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ជា​ដើម។​ ក្នុង​ក្រប​ខ័ណ្ឌ​ទិវា​បុណ្យ​នឹង​មាន​ពាន​រង្វាន់​ប្រ​កួត​កីឡា​ជា​ច្រើន​ ដូច​ជា៖ ប្រ​កួត​គុន​តេក្វាន់​ដូ; ប្រ​ណាំង​ទូក​-ង និង​ប្រ​កួត​បាល់​ទាត់​បុរស​ស្រុក​ហ្គក្វាវ​ឆ្នាំ​២០២៣។ល។​ លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង៖ “ទិវា​បុណ្យ​ត្រូវ​បាន​បន្ត​រក្សា​និង​អនុវត្ត​រៀង​រាល់​ឆ្នាំ​ ដោយ​ទាក់​ទាញ​មនុស្ស​រាប់​រយ​ពាន់​លើក​នាក់​ចូល​រួម​ ពិសេស​ គឺទស្សនា​ការ​ប្រ​ណាំង​ទូក-ង។​ ទោះ​បី​ជា​ទ្រង់​ទ្រាយ​ថ្នាក់​ខេត្ត​ក៏​ដោយ​ ប៉ុន្តែ​ទិវា​បុណ្យ​មាន​ភ្ញៀវ​ទេស​ចរ​ច្រើន​កុះ​ករ​មក​ពី​ខេត្ត​ ក្រុង​ជិត​ខាង​ ចូល​រួម​ទស្សនា​ លើក​ទឹក​ចិត្ត”។​

​ ប្រ​ជា​ជន​មក​គាំ​ទ្រ លើក​ទឹក​ចិត្ត​ការ​ប្រ​ណាំង​ទូក-ង​យ៉ាង​ច្រើន​កុះ​ករ​
ចាប់ពីនៅលើច្រាំងរហូតដល់លើផ្ទៃទន្លេ។

ចាប់​ពី​ដើម​ខែ​វិច្ឆិកា​ ប្រ​ជា​ជន​ គណៈ​កម្ម​ការ​វត្ត​នា​នា​បាន​ត្រៀម​បម្រុង​រៀប​ចំ​ទិវា​បុណ្យ​យ៉ាង​ហ្មត់​ចត់។​ ពូឡឹម​ថឹង សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ព្រែក​ព្រ​លិត នៅ​ភូមិ​ហ្វា​ហ៊ីវ ស្រុក​ហ្គ​ក្វាវ ឱ្យ​ដឹង​៖ “ឆ្នាំ​កន្លង​ ក្បូន​លយ​ប្រ​ទីប​របស់​វត្ត​មិន​ទទួល​បាន​រង្វាន់​ខ្ពស់​ដូច​បំ​ណង​ ម្ល៉ោះ​ហើយ​ ឆ្នាំ​នេះ​ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្មា​ការ​វត្ត​ បាន​ពិភាក្សា​ពី​របៀប​ស្អិត​ស្អាង​ក្បូន​លយ​ប្រ​ទីប ប្តេជ្ញា​ឆ្នាំ​នេះ​ត្រូវ​តែ​ទទួល​បាន​រង្វាន់”។​ ពូត្រឿង​ម៉ឹង នៅ​ភូមិ​ហ្វា​ហីវ ក៏​ជា​សមាជិក​គណៈ​កម្ម​ការ​វត្ត​ព្រែក​ព្រលិត​ដែរ​ គាត់​ឱ្យ​ដឹង៖ “ឆ្នាំ​នេះ​ យើង​ខ្ញុំ​ជម្នះ​បាន​នូវ​បញ្ហា​ចរន្ត​អគ្គិ​សនី​មិន​ប្រ​ក្រតី​ ដែល​បណ្តាល​ឱ្យ​ភ្លើង​រអាក់​រអួល។​ ខ្ញុំ​គិត​ថា​ បញ្ហា​នេះ​ក៏​ប៉ះ​ពាល់​ដល់​គុណ​ភាព​ក្បូន​លយ​ប្រ​ទីប និង​កាត់​បន្ថយ​ពិន្ទុ​ប្រ​ឡង​ផង​ដែរ”។​ សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ គិត​ពី​រង្វាន់​ប្រ​ឡង​ ចំ​ណែក​ពុទ្ធ​បរិស័ទ​ និង​ទស្សនិក​ជន​តែង​ទន្ទឹង​រង់​ចាំ​ដល់​ទិវា​បុណ្យ​នេះ​ ដើម្បី​បាន​ទស្សនា​ឈុត​សិល្បៈ​ដ៏​វិសេស​ និង​បាន​មើល​ប្រ​ណាំង​ទូក​-ង។​ បង​ស្រី​ធី​អុក​កៀ នៅ​ស្រុក​យ៉ុង​រៀង​ ឱ្យ​ដឹង៖ “ឱ្យ​តែ​ដល់​ទិវា​បុណ្យ​ គ្រួ​សារ​ខ្ញុំ​តែង​បើក​ទូក​ស្មាច់​ទៅ​ទន្លេ​កៃ​លើង ដើម្បី​មើល​ប្រ​ណាំង​ទូក-ង។​ យើង​ខ្ញុំ​នៅ​លើ​ទូក​ស្មាច់​នៅ​ក្បែរ​ច្រាំង​ទន្លេ​មើល​ស្រ​ឡះ​ជក់​ចិត្ត​ជាង​នៅ​លើ​គោក។​ ហេតុ​នោះ​ ឆ្នាំ​នេះ​យើង​ខ្ញុំ​នឹង​ទៅ​មើល​ទៀត”៕​

                                   ហា​ថាញ - វិមាន​

ចែករំលែកអត្ថបទ