23/10/2023 - 16:45

ថែទាំ​ល្អ​សុខ​ភាព​សិស្ស​ជន​ជាតិ​ខ្មែរ​

ប្រ​ព័ន្ធ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​លើ​ភូមិ​សាស្ត្រ​ខេត្ត​សុក​ត្រាំង​ តែង​មាន​កម្មា​ភិបាល​ពេទ្យ​ប្រ​ចាំ​ការ​និង​មាន​ថ្នាំ​ពេទ្យ​សព្វ​គ្រប់​ ដើម្បី​ថែ​ទាំ​បាន​ល្អ​សុខ​ភាព​ដល់​សិស្ស​សាលា។​

សិស្ស​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ មក​សុំ​ថ្នាំ​ពេទ្យ​ត្រូវ​កត់​ឈ្មោះ​ចូល​
បញ្ជីដើម្បីកម្មាភិបាលពេទ្យផ្តល់ថ្នាំ។

យោង​តាម​ប្រ​សាសន៍​លោក​គ្រូ​ ឡៀង​ហៀង​សឺ នា​យក​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ឡុង​ភូ ឱ្យ​ដឹង​៖ ទូទាំង​សាលា​មាន​សិស្ស​អន្តេ​វា​សិក​ជាង​២៨០​នាក់ ដូច្នេះ​ ការ​ងារ​រក្សា​សុវត្ថិ​ភាព​ អនា​ម័យ​ម្ហូប​អា​ហារ​និង​ថែទាំ​សុខ​ភាព​ជូន​ប្អូនៗ​ សិស្សា​នុសិស្ស​ ត្រូវ​បាន​សាលា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស។​ ជា​រៀង​រាល់​ថ្ងៃ​ កម្មា​ភិបាល​ពេទ្យ​តែង​យក​សំ​ណាក​ចំ​ណី​អា​ហារ​រក្សា​ទុក​ក្នុង​ទូទឹក​កក ព្រម​ទាំង​ត្រួត​ពិនិត្យ​ផ្ទះ​បាយ​និង​ទឹក​ផឹក​ជា​រឿយៗ​ ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​សិស្ស​សាលា។​ ចំ​ណែក​បន្ទប់​សុខា​ភិបាល​ ត្រូវ​បាន​រដ្ឋ​វិនិ​យោគ​ទិញ​ថ្នាំ​ពេទ្យ​និង​បំ​ពាក់​គ្រឿង​ឧបរណ៍​ពេទ្យ​សព្វ​គ្រប់​សម្រាប់​បម្រើ​ការ​ងារ​ថែទាំ​សុខ​ភាព​បឋម​ជូន​សិស្ស​សាលា។​ គ្រូ​ពេទ្យ​ ឡឹម​ង៉ា កម្មា​ភិបាល​ពេទ្យ​នៃ​អនុវិទ្យា​ល័យ​ឡុង​ភូ ឱ្យ​ដឹង៖ “ធម្ម​តា​ប្អូនៗ​សិស្សា​នុសិស្ស​ មក​បន្ទប់​សុខា​ភិបាល​ សំ​ខាន់​គឺ​សុំ​ថ្នាំ​សម្រាប់​ព្យា​បាល​ជំ​ងឺ​សាមញ្ញៗ​ មាន​ដូច៖ ក្អក​ ឈឺ​ក្បាល​ ផ្តា​សាយ ឈឺ​បំ​ពង់​ក ចុក​ពោះ​ ក្តៅ​ខ្លួន។ល។​ និង​មាន​ប្អូនៗ​ខ្លះ​បាក់​កម្លាំង​ត្រូវ​បញ្ចូល​សេរ៉ូម។​ រវាង​៣​ខែ​ខ្ញុំ​ពិនិត្យ​ទូថ្នាំ​ពេទ្យ​ម្តង​ ប្រ​សិន​សង្កេត​ឃើញ​ខ្វះ​មុខ​ថ្នាំ​ណា​ក៏​រាយ​ការណ៍​ទៅ​គណៈ​នា​យក​សាលា​ ដើម្បី​ទិញ​បំ​ពេញ​បន្ថែម​ឱ្យ​គ្រប់​ ម៉្លោះ​ហើយ​ជា​ច្រើន​ឆ្នាំ​មក​នេះ​ សាលា​តែង​ធានា​បាន​ល្អ​នូវ​ការ​ថែទាំ​សុខ​ភាព​បឋម​ជូន​សិស្សា​នុសិស្ស។​ ជា​ពិសេស​ សាលា​ពុំ​ទាន់​កើត​មាន​ស្ថាន​ភាព​ពុល​ចំ​ណី​អា​ហារ​ឡើយ”។​

សាលា​ជន​ជាតិ​អន្តេ​វា​សិក​ជា​សាលា​មាន​លក្ខណៈ​ពិសេស​ គឺសិស្ស​ស្នាក់​នៅ​ក្នុង​សាលា​ទាំង​១០០% ដូច្នេះ​ ផ្នែក​អប់រំ​អា​ទិភាព​ចាត់​បញ្ជូន​កម្មា​ភិបាល​ពេទ្យ​ពី​១-២​នាក់ ធានា​ប្រ​ចាំ​ការ​២៤/២៤​ម៉ោង​ ដើម្បី​ថែ​ទាំ​សុខ​ភាព​សិស្ស​សាលា។​ លោក​គ្រូ​ថាច់​អាញ​ទូ នា​យក​រង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​សុក​ត្រាំង​ ឱ្យ​ដឹង៖ “សាលា​បាន​ផ្នែក​អប់រំ​ចាត់​បញ្ជូន​កម្មា​ភិបាល​ពេទ្យ​២​នាក់​ប្រ​ចាំ​ការ​២៤/២៤​ម៉ោង​ ដើម្បី​បម្រើ​ការ​ថែទាំ​សុខ​ភាព​ជូន​សិស្ស​សាលា​ឱ្យ​បាន​ល្អ។​ កម្មា​ភិបាល​ពេទ្យ​របស់​សាលា​ សំ​ខាន់​គឺពិនិត្យ​និង​ផ្តល់​ថ្នាំ​ព្យា​បាល​ជំ​ងឺ​សាមញ្ញ​មួយ​ចំ​នួន​ដូច​៖ ឈឺ​ក្បាល​ ផ្តា​សាយ ចុក​ពោះ​ ។ល។​ ប្រ​សិន​បើ​ប្រ​ទះ​ឃើញ​ករណី​ជំ​ងឺ​ធ្ងន់​ ក៏​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត។​ ក្រៅ​ពី​នោះ​ ក៏​បាន​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ក្រុង​សុក​ត្រាំង​ រៀប​ចំ​ពិនិត្យ​សុខ​ភាព​តាម​ពេល​កំ​ណត់​ដល់​សិស្ស។​ ធ្វើ​ការ​ត្រួត​ពិនិត្យ​ជា​ប្រ​ចាំ​ពី​សុវត្ថិ​ភាព​អនា​ម័យ​ម្ហូប​អា​ហារ​នៅ​កន្លែង​ផ្ទះ​បាយ​និង​ទឹក​ផឹក ធានា​សុខ​ភាព​ជូន​សិស្ស។​ ហេតុ​នេះ​ សិស្សា​នុសិស្ស​ មាន​សុខ​ភាព​ល្អ​ ស្ងប់​អា​រម្មណ៍​សិក្សា​រៀន​សូត្រ​ សម្រេច​បាន​លទ្ធ​ផល​ល្អ” ។​

ទន្ទឹម​នឹង​នោះ​ សាលា​ជន​ជាតិ​អន្តេ​វា​សិក​ទាំង​អស់​ ថែម​ទាំង​បង្កើន​ការ​អប់រំ​ពី​សុខ​ភាព​ បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​ រក្សា​អនា​ម័យ​បរិស្ថាន​ក្នុង​បរិវេណ​សាលា​ ម្ល៉ោះ​ហើយ​កាត់​បន្ថយ​និង​ទប់​ស្កាត់​បាន​ជំ​ងឺ​ឆ្លង​ រួម​ចំ​ណែក​ធានា​ល្អ​សុខ​ភាព​ជូន​សិស្ស​ខ្មែរ​រៀន​នៅ​សាលា៕​

                                         យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ