បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង ទើបសហការជាមួយនឹងមជ្ឈមណ្ឌលអប់រំប្រចាំខេត្ត បើកវគ្គបណ្តុះបណ្តាលបំណិនភាសាខ្មែរចំនួន៤ ឆ្នាំ២០២៣។

អ្នកតំណាងចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល។
វគ្គបណ្តុះបណ្តាលមានរយៈពេល ៤ ខែ ដោយមានម៉ោងសិក្សាចំនួន ៤៥០ម៉ោង។ កម្មាភិបាល យុទ្ធជនទូទាំងអង្គភាព ត្រូវបានសិក្សាតាមកម្មវិធីបំណិនភាសាខ្មែរទាំង ៤ (ស្តាប់ និយាយ អំណាននិងសរសេរ) អាស្រ័យសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកអាងយ៉ាងរៀបរៀងចងក្រង។
សកម្មភាពនេះ សំដៅលើកកម្ពស់សមត្ថភាពទំនាក់ទំនងជាភាសាខ្មែរដល់កម្មាភិបាលបម្រើការងារក្នុងកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង ជាមួយនឹងជនរួមជាតិខ្មែរនៅលើភូមិសាស្រ្ត ដែលបំពេញការងារ; ប្រជាជននិងកម្លាំងសមត្ថកិច្ច អាជ្ញាធរប្រទេសកម្ពុជា ជាសន្សឹមៗឆ្លើយតបតម្រូវការភារកិច្ចគ្រប់គ្រង ការពារព្រំដែនក្នុងស្ថានភាពថ្មី៕
យោងតាមកាសែតអាងយ៉ាង-បកប្រែ៖ ទីទុយ