02/10/2023 - 17:32

ក្រសួងអប់រំនិងបណ្ដុះបណ្ដាល ចេញសេចក្ដីប្រកាសពីចំណុចថ្មី សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៥

លើកឡើងពីគម្រោងរៀបចំសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ចាប់ពីឆ្នាំ​​២០២៥ សាស្ត្រាចារ្យរង បណ្ឌិតហ្វិញវ៉ាន់ចឿង ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពនៃក្រសួងអប់រំនិងបណ្ដុះបណ្ដាល ឱ្យដឹង៖ សម័យប្រឡងនឹងរៀបចំប្រឡងទៅតាមវិញ្ញាសា។ រួមមាន១១ វិញ្ញាសាគឺ៖ អក្សរសាស្ត្រ គណិតវិទ្យា ភាសាបរទេស ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភូមិវិទ្យា អប់រំសេដ្ឋកិច្ច្ច និងច្បាប់ ព័ត៌មានវិទ្យា បច្ចេកវិទ្យា (ជាក់ស្ដែង គឺ១៧វិញ្ញាសា ពីព្រោះភាសាបរទេសរួម មាន៦វិញ្ញាសា សមស្របជាមួយនឹងភាសានីមួយៗ)។ ក្នុងនោះ មានវិញ្ញាសាមួយចំនួន ចាប់បង្ខំនិងមួយចំនួនជ្រើសរើស។

សាស្ត្រាចារ្យរង បណ្ឌិតហ្វិញវ៉ាន់ចឿង ថ្លែងការណ៍។

ខ្លឹមសារប្រឡងនឹងច្បាមទៅតាមទិសដៅនៃកម្មវិធីអប់រំចំណេះទូទៅឆ្នាំ២០១៨ សំខាន់ គឺកម្ម​វិធីសិក្សាថ្នាក់ទី១២។ វិញ្ញាសាប្រឡងអនុលោមទៅតាមទិសដៅបង្កើនការវាយតម្លៃ សមត្ថ​ភាព សមស្របជាមួយនឹងសេចក្ដីកំណត់និងលំនាំដំណើរការនៃកម្មវិធីអប់រំចំណេះទូទៅឆ្នាំ​២០១៨។

ចំពោះរូបភាពនៃការប្រឡង គឺវិញ្ញាសាអក្សរសាស្រ្តប្រឡងតាមបែបសរសេរ; ចំណែកវិញ្ញាសាក្រៅពីនោះ គឺប្រឡងតាមបែបធ្វើតែស្ដ។ ធនាគារសំណួរនិងវិញ្ញាសាប្រឡងសម្រាប់វិញ្ញាសាទាំងអស់ ត្រូវបានធ្វើឡើងតាមទិសដៅផ្ដោតទៅលើការវាយតម្លៃសមត្ថភាព។ លោកចឿង ឱ្យដឹង៖ “ក្រសួងអប់រំនិងបណ្ដុះបណ្ដាល កំណត់ពេលវេលារៀបចំសម័យប្រឡងគឺក្នុងអំឡុងខែ៦។ ខិតខំប្រឹងប្រែងរៀបចំឡើងក្នុងចុងខែ៦ គឺចន្លោះពីថ្ងៃ២០- ៣០ ខែ៦”។

ចំពោះរបៀបនៃការពិនិត្យទទួលស្គាល់ បញ្ចប់ការសិក្សា ដើម្បីវាយតម្លៃសមត្ថភាពបង្រៀននិងរៀន តាមប្រសាសន៍លោកចឿង នៅតែគួបផ្សំរវាងលទ្ធផលនៃការវាយតម្លៃដំណាក់កាលសិក្សា និងលទ្ធផលនៃការប្រឡងសញ្ញាបត្រ។ នេះជាខ្លឹមសារមួយក្នុងចំណោម ខ្លឹមសារជាច្រើនទៀតដែលគប្បីបន្តការសិក្សាស្រាវជ្រាវ។ សព្វថ្ងៃអត្រាគឺ៧០-៣០ យើងនឹងសិក្សាស្រាវជ្រាវ អាចមានអត្រាគឺ៥០-៥០ ឬមានវិធីណា ផ្សេងទៀតដែលល្អជាង” លោកចឿង បានលើកឡើងដូច្នេះ។

និយាយពីដំណើរការអនុវត្ត ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាព ឱ្យដឹង៖ ដំណាក់កាល ២០២៥-២០៣០ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ នឹងបន្តរក្សាលំនឹងរបៀបប្រឡងលើកក្រដាស; ទន្ទឹមនឹងនោះ បង្កើនការអនុវត្តប្រកបដោយប្រសិទ្ធភាពបច្ចេកវិទ្យាព័ត៌មាន ជាជំហានៗនឹងអនុវត្តសាកល្បងការប្រ​ឡងលើម៉ាស៊ីនកុំព្យូទ័រសម្រាប់វិញ្ញាសាប្រឡងធ្វើតែស្ដ នៅតាមភូមិភាគដែលគ្រប់លក្ខណសម្បត្តិ  (អាចមានការគួបផ្សំរវាងប្រឡងលើក្រដាស និងប្រ​ឡងលើ ម៉ាស៊ីនកុំព្យូទ័រ)។

ដំណាក់កាលក្រោយឆ្នាំ២០៣០ នឹងខិតខំរហូតគ្រប់ភូមិភាគទាំងអស់ក្នុងទូទាំងប្រទេស មានគ្រប់លក្ខណសម្បត្តិ ដើម្បីរៀបចំប្រឡងលើម៉ាស៊ីនកុំព្យូទ័រ  នឹងប្ដូរមករៀបចំសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ លើម៉ាស៊ីនកុំព្យូទ័រ សម្រាប់វិញ្ញាសាប្រឡងធ្វើតែស្ដ៕

          ប្រភព៖  Vietnamnet.vn -ប្រែសម្រួល៖ ពេជ្រសឿន

ចែករំលែកអត្ថបទ