ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/09/2023 - 16:42

កឹង​ធើ ឱឡា​រិក​បើក​ប​វេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​

(កឹង​ធើ) -ស្រប​ក្នុង​បរិយា​កាស​សប្បាយ​រីក​រាយ​របស់​សិស្សា​នុ​សិស្ស​ជាង​២២​លាន​នាក់​ក្នុង​ទូទាំង​ប្រ​ទេស​ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ ឆ្នាំ​ ២០២៣ នៅ​ក្រុង​កឹង​ធើ ពិធី​បើក​ប​វេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៣​-២០២៤ បាន​ប្រ​ព្រឹត្ត​ឡើង​ព្រម​ៗ​គ្នា​នៅ​តាម​សាលា​រៀន​នា​នា​លើ​ភូមិ​សាស្រ្ត​។ ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ នៅ​ក្រុង​កឹង​ធើ បាន​ប្រារព្ធ​ឡើង​យ៉ាង​ឱឡា​រិក​ និង​សុវត្ថិ​ភាព​ ស្ថិត​ក្នុង​បរិយា​កាស​ដ៏​សប្បាយ​រីក​រាយ​ជា​មួយ​នឹង​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ជា​ច្រើន​ បាន​ទាក់​ទាញ​ការ​ចាប់​អា​រម្មណ៍ និង​ឧបត្ថម្ភ​គាំ​ទ្រ​របស់​សង្គម​ទាំង​មូល​ចំ​ពោះ​បុព្វ​ហេតុ​អប់រំ។​

ឧបនា​យក​រ​ដ្ឋមន្ត្រី​នៃ​រដ្ឋា​ភិបាល​ ត្រឹង​ហុ៊ង​ហា​ ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ខុទ្ទ​កា​ល័យ​រដ្ឋា​ភិបាល​និង​ក្រុង​កឹង​ធើ ចូល​រួម​ក្នុង​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​២០២៣ ​- ២០២៤ នៅ​អនុវិទ្យា​ល័យ​ដង​ធីដេម។​ ​  រូប​៖ អាញ់​យុង

ឆ្នាំ​សិក្សា​ថ្មី​នេះ​ ទូទាំង​ក្រុង​មាន​សា​លា​រៀន​ចំ​នួន​៤៤៦ ដោយ​មាន​សិស្សា​នុសិស្ស​ជាង​២៤៦.​០០០​នាក់ ក្នុង​នោះ​ មាន​សិស្ស​បឋម​សិក្សា​ប្រ​មាណ​ ៩៤.០០០ នាក់ សិស្ស​មធ្យម​សិក្សា​ប្រ​មាណ​ ១០២​.០០០ នាក់ ក្រៅ​ពី​នោះ​គឺកុមារ​មត្តេយ្យ។​ កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​និង​បុគ្គ​លិក​ផ្នែក​អប់រំ​ក្រុង​ចំ​នួន​១៥.៣៣២​នាក់ ចាប់​ផ្តើម​អនុវត្ត​ជា​ផ្លូវ​ការ​នូវ​ភារ​កិច្ច​អប់រំ​និង​បណ្តុះ​បណ្តាល។​

តំ​ណាង​ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ​; គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ; តំ​ណាង​គណៈ​កម្មា​ធិការ​បក្ស​ និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​; មន្ទីរ​ គណៈ​ ផ្នែក។ល។​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​គ្រប់​មណ្ឌល​សាលា។​ លិខិត​របស់​ប្រ​ធាន​រដ្ឋ​ វ៉វ៉ាន់​ទឿង បាន​ផ្ញើ​ជូន​ផ្នែក​អប់រំ​ស្រប​ក្នុង​ឱកាស​បើក​បវេសន​កាល​ ឆ្នាំ​សិក្សា​ ២០២៣-២០២៤ ហើយ​បាន​អាន​ក្នុង​ពិធីបើក​ប​វេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​តាម​សា​លា​រៀន​នា​នា​ផង​ដែរ៕​  

                                                              កាសែត​កឹង​ធើ - វិមាន​

ចែករំលែកអត្ថបទ