នាយករដ្ឋមន្ត្រី ផាមមិញជិញ ទើបចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៩៧៤/QĐ-TTg បង្កើតក្រុមប្រឹក្សាសម្របសម្រួលតំបន់វាលរាបទន្លេគឺវឡុង (ហៅកាត់ថា ក្រុមប្រឹក្សាសម្របសម្រួលតំបន់) សំដៅផ្លាស់ថ្មី យន្តការសម្របសម្រួលតំបន់ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតំបន់វាលរាបទន្លេគឺវឡុង បន្សាំជាមួយការប្រែប្រួល អាកាសធាតុ។ តាមសេចក្តីសម្រេចនេះ ឧបនាយករដ្ឋ មន្ត្រីឡេមិញខៃ ធ្វើជាប្រធានក្រុមប្រឹក្សា។
ឧបនាយករដ្ឋមន្ត្រី ឡេមិញខៃ ធ្វើជាប្រធានក្រុមប្រឹក្សាសម្របសម្រួល
តំបន់វាលរាបទន្លេគឺវឡុង ។
ក្រុមប្រឹក្សាសម្របសម្រួលតំបន់ គឺជាអង្គការសហការអន្តរផ្នែក អាស្រ័យនាយករដ្ឋមន្ត្រីសម្រេចបង្កើតឡើង បំពេញមុខងារជួយនាយករដ្ឋមន្ត្រីក្នុងការសិក្សាស្រាវជ្រាវ ដឹកនាំ និងសម្របសម្រួលដោះស្រាយកិច្ចការសំខាន់ៗ និងអន្តរផ្នែកអំពីការចងសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់វាលរាបទន្លេគឺវឡុង។ ក្រុមប្រឹក្សាសម្របសម្រួលតំបន់ មានតួនាទីក្នុងការសម្របសម្រួលសកម្មភាពក្នុងការបង្កើត កែសម្រួលនិងរៀបចំអនុវត្តផែនការជាតិក្នុងវិសាលភាពពាក់ព័ន្ធ រៀបចំផែនការសម្រាប់តំបន់វាលរាបទន្លេគឺវឡុង ការរៀបចំផែនការខេត្ត ក្រុង នៅតំបន់វាលរាបទន្លេគឺវឡុង ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ទន្ទឹមនឹងនោះ សិក្សាស្រាវជ្រាវលើកសំណើអំពីរបបយន្តការ និងគោលនយោបាយអភិវឌ្ឍតំបន់វាលរាបទន្លេគឺវឡុង ជំរុញការចងសម្ព័ន្ធតំបន់ អនុតំបន់ធានាបទប្បញ្ញត្តិ យន្តការនិងគោលនយោបាយចងសម្ព័ន្ធតំបន់ អនុតំបន់ ត្រូវបានអនុវត្តព្រមៗគ្នា ឯកភាពប្រកបដោយប្រសិទ្ធភាព វិន័យ ក្រឹត្យក្រម។ សម្របសម្រួលបណ្តាសកម្មភាពចងសម្ព័ន្ធអភិវឌ្ឍន៍ព្រមៗគ្នាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គម ក្នុងនោះ ផ្តល់អាទិភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ សិក្សាស្រាវជ្រាវ ស្នើបង្កើតមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតំបន់; សម្របសម្រួល សកម្មភាពចងសម្ព័ន្ធសកម្មភាពផលិតកម្ម កែច្នៃ និងប្រើប្រាស់ផលិតផលតាមខ្សែសង្វាក់តម្លៃសម្រាប់ផលិតផល កសិកម្ម; ផ្តុំកម្លាំងលើការកសាងម៉ាកយីហោផលិតផលចម្បង និងមានប្រៀបខ្លាំងរបស់តំបន់ រួមមាន៖ ស្រូវអង្ករ ផ្លែឈើ និងជលផល។ សម្របសម្រួលសកម្មភាពប្រព័ន្ធធារាសាស្រ្តបម្រើការស្រោចស្រព; បង្ការទឹកជំនន់; គ្រប់គ្រងការជ្រៀតចូលទឹកប្រៃ; ការគ្រប់គ្រង ទាញយកផលប្រើប្រាស់និងការការពារធនធានទឹក; លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកសម្រាប់ប្រជុំជីវភាព ផលិតកសិកម្ម និងវារីវប្បកម្មក្នុងរដូវប្រាំង; កសាងនិងបង្កើនកម្រិតប្រព័ន្ធទំនប់សមុទ្រ ទំនប់ព័ទ្ធ ទំនប់លូទឹក ទំនប់ខ្សែក្រវាត់ ព្រៃលិចទឹកប្រៃ និងគម្រោងនានាការពារបរិស្ថាន បន្សាំជាមួយការប្រែប្រួលអាកាសធាតុ៕
យោង៖ Chinhphu.vn