មិនធ្លាប់ឆ្លងកាត់ការរៀនសូត្រពីការសាងសង់ ប៉ុន្តែមកទល់បច្ចុប្បន្ន ពូយ័ញហ៊ុង (អាយុ៦៤ឆ្នាំ) នៅភូមិអាងហ៊ឹង ឃុំឌិញអាង ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង បានគូរប្លង់ កសាងស្ពានជនបទជាង ៤០ខ្សែ សាងសង់ផ្ទះជូនគ្រួសារក្រីក្រព្រមទាំងព្រះវិហារវត្ត។ ប្រជាជនស្រុកភូមិហៅគាត់ដោយក្តីស្រឡាញ់ថា“វិស្វករគ្មានប្រាក់ខែ”។
ពូយ័ញហុង (កណ្ដាល) ជាមួយនឹងវត្តសិរីឧត្តមវង្សា អំពាចវែងថ្មី ដោយពូជា
អ្នកគូរប្លង់ និងកសាងផ្ទាល់ដៃ។
កាលនៅវ័យកុមារ ពូយ័ញហុង តែងតាម ឪពុកគឺលោកតាយ័ញហង ដើរសព្វតំបន់ជនបទស្រុកហ្គក្វាវដើម្បីកសាងស្ពាន ធ្វើផ្លូវគមនាគមន៍ជនបទសប្បុរសធម៌។ មកដល់ឆ្នាំ២០០០ ជីវភាពគ្រួសារបានធូរធារគ្រាន់បើ ពូយ័ញហុង ទុកដីស្រែឱ្យកូន៤នាក់ធ្វើទាំងអស់ ផ្ដោតទៅលើការកសាងស្ពាន សង់ផ្ទះសប្បុរសធម៌វិញ។ បើតាមស្ថិតិ តាំងពីឆ្នាំ១៩៨៥ មកទល់បច្ចុប្បន្ន ពូហុង ចលនាសប្បុរសជនក្នុងនិងក្រៅប្រទេស សហការជាមួយរដ្ឋអំណាចភូមិភាគ កសាងស្ពានថ្មីនៅលើភូមិសាស្ត្រឃុំឌិញអាងចំនួន៤០ខ្សែ តម្លៃក្នុងមួយខ្សែៗពី៤០ដល់១០០លានដុង។
លោកយឿងឌាប ជាអ្នកធ្លាប់ចូលរួមនឹងពូហុង កសាងស្ពានសប្បុរសធម៌ច្រើនឆ្នាំ ឱ្យដឹង៖ នៅពេលកសាងស្ពាន ឬផ្ទះសប្បុរសធម៌ ពូយ័ញហុង តែងចលនាអ្នកក្នុងគ្រួសារមុនសិន រួចហើយទើបចលនាសប្បុរសជនខាងក្រៅ។ ពូមិនចលនាជាទឹកប្រាក់ទេ តែគ្រាន់តែចលនាសម្ភារៈសាងសង់ថ្ងៃធ្វើការរបស់ប្រជាជនដែលជិតផ្ទះ និងនៅលើភូមិសាស្ត្រដែលទទួលការសាងសង់។
ស្ពានអាងទ្រូ ដោយមានពូហុង (កណ្តាល) គូរប្លង់ និងកសាងផ្ទាល់ដៃ។
ដើមឆ្នាំ២០២៣ គណៈកម្មាធិការប្រជាជនឃុំឌិញអាង ចលនាសប្បុរសជនចំនួន៤០លានដុង ជួយឧបត្ថម្ភសង់ផ្ទះថ្មីជូនអ្នកមីងធីញ៉ឹម (អាយុ ៦៣ឆ្នាំ) នៅភូមិអាងធ្វឹង ឃុំឌិញអាង។ ជាមួយទឹកប្រាក់នេះអ្នកមីងញ៉ឹម នឹងមិនអាចសង់បានផ្ទះរួចរាល់ឡើយ។ ដឹងដូច្នេះពូយ័ញហុង ក៏ចេញមុខ“ធានា”សាងសង់ “ឧបត្ថម្ភ”ទាំងថ្ងៃធ្វើការ ទាំងប្រាក់ចំណាយសាងសង់។ អ្នកមីងញ៉ឹម និយាយទាំងក្ដុកក្ដួល៖ “ផ្ទះសាងសង់រួចរាល់ ចំណាយបន្ថែម៣០លានដុងទៀត ពូយ័ញហុង សងជំនួសទាំងអស់។ បងប្អូនខ្ញុំទាំងពីរនាក់ដឹងគុណគាត់ខ្លាំងណាស់”។
វត្តសិរីឧត្តមវង្សា អំពាចវែងថ្មី នៅភូមិអាងឡើយ ឃុំឌិញអាង ក្រោយពីជាង១០ឆ្នាំជួសជុល កសាង ឥឡូវស្អាតនិងធំទូលាយជាងមុន។ ក្បូរក្បាច់ខាងលើព្រះវិហារ សាលាពីរជាន់ ខ្លោងទ្វារ របង បានរចនាឆ្លាក់ក្បាច់យ៉ាងរស់រវើក និងចម្រុះពណ៌យ៉ាងស្រស់ស្អាត...។ នេះគឺជាការចូលរួមវិភាគទានមិនតិចរបស់ពូយ័ញហុង ក្នុងការគូរប្លង់និងចំណាយកម្លាំងកសាងជាច្រើនឆ្នាំ។
អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញអាង លោកក្វាងត្រុងយុង បានឱ្យដឹង ជាច្រើនឆ្នាំកន្លង ពូហុង បានរួមចំណែកច្រើនក្នុងដំណាក់ការកសាងជនបទថ្មីនៅភូមិភាគ ពិសេសគឺការកសាងផ្លូវគមនាគមន៍ជនបទ សង់ផ្ទះជូនគ្រួសារក្រីក្រ។ តំបន់ឃុំឌិញអាងមានព្រែកប្រឡាយច្រើន ប្រជាជនធ្វើដំណើរទៅមកមានការលំបាក។ ដោយមានពូហុង ស្ពានបេតុងក៏បានផ្លាស់ប្ដូរពីស្ពានស្នួរជាបណ្តើរៗ។ ពូយ័ញហុង គឺជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរនៅភូមិភាគ៕
យោងតាមៈកាសែតប្រជាជន-លេងមី