ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/08/2023 - 15:44

ក្តោប​ក្តាប់ ដោះ​ស្រាយ​បញ្ហា​ជាប់​ជំ​ពាក់​បាន​ទាន់​ពេល​ក្នុង​ការ​អនុ​វត្ត​៣ កម្ម​វិធី​ទិស​ដៅ​ជាតិ​

របាយ​ការណ៍​លទ្ធ​ផល​ត្រួត​ពិនិត្យ​ជំ​ហាន​ដំបូង​នៃ​ប្រ​ធាន​បទ​របស់​រដ្ឋ​សភា​ស្តី​ពី​ “ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សេចក្តី​សម្រេច​របស់​រដ្ឋ​សភា ស្តី​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​ ដំ​ណាក់​កាល​២០២១-២០២៥ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ដំ​ណាក់​កាល​២០២១​-២០២៥ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០២១​-២០៣០” ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី ២៥ នៃ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា អី​ថាញ​ហា​ណេ​ក្ដាំ អនុ​ប្រ​ធាន​ក្រុម​គណៈ​ប្រតិភូ​ប្រ​ចាំ​ការ​នៃ​គណៈ​ប្រតិ​ភូ​ត្រួត​ពិនិត្យ​ បាន​ឱ្យ​ដឹង៖ បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ បាន​រួម​ចំ​ណែក​ជាវិជ្ជ​មាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។ លទ្ធ​ផល​កាត់​បន្ថយ​ភាព​ក្រីក្រ​ពហុវិ​មាត្រ​របស់​រដ្ឋា​ភិបាល​ និង​ភូមិ​ភាគ​នានា​ឆ្នាំ​២០២២ សម្រេច​មធ្យម​ជិត​២% សម្រេច​និង​លើស​ផែន​ការ​ និង​ភាគ​កម្រិត​ដែល​បាន​ដាក់​ចេញ​សម្រេច​រាល់​ភាគ​កម្រិត​ស្តី​ពី​ជន​បទ​ថ្មី។

គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ពិចារ​ណា​លើ​របាយ​ការណ៍​លទ្ធ​ផល​ត្រួត​
ពិនិត្យ​ជំ​ហាន​ដំបូង​ ប្រធានបទត្រួតពិនិត្យរបស់រដ្ឋសភា ស្តីពីការអនុវត្ត៣
កម្មវិធីទិសដៅជាតិ។

កម្ម​វិធី​ទិស​ដៅ​ជាតិ​ទាំង​ ៣ មាន​ចំ​ណុច​រួម​គឺ​ ឆ្ពោះ​ទៅ​រក​ជន​ក្រីក្រ​ តំ​បន់​ជន​បទ​ និង​ជន​ជាតិ​ភាគ​តិច​នៅ​ជួប​ការ​លំ​បាក។ ដូច្នេះ​ដំណោះ​ស្រាយ​អំ​ពី​ជីវ​ភាព​ លើក​កម្ពស់​ប្រាក់​ចំ​ណូល​ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ផ្តល់​អា​ទិ​ភាព​ជា​ចម្បង។ ទន្ទឹម​ជា​មួយ​នឹង​ដំ​ណាក់​ការ​ជំរុញ​មាំ​ការ​ផលិត​ទំ​និញ ចាំ​បាច់​ត្រូវ​មាន​វិធាន​ការ​ ពន្លឿន​បង្វែរ​រចនា​សម្ព័ន្ធកសិកម្ម​ ប្តូរ​មក​ធ្វើ​ការ​ក្នុង​វិស័យ​ឧស្សា​ហកម្ម​ និង​សេវា​កម្ម​។ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ​ បង្កើត​ជា​ច្រើន​ការ​ងារ​នៅ​នឹង​កន្លែង​ បង្កើន​ប្រាក់​ចំ​ណូល​; ទាក់​ទាញ​កម្ម​ករ​ដែល​មាន​សមត្ថ​ភាព​មក​ធ្វើ​ការ​នៅ​តំ​បន់​នេះ...៕

​​​​​                                    យោង​៖ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍ​ន៍​

ចែករំលែកអត្ថបទ