15/08/2023 - 11:00

ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន​

មន្ទីរ​សុខា​ភិបាល​ខេត្ត​ត្រា​វិញ​ បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ដោយ​ឥត​ឈប់​ឈរ; លើក​កម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន។

វេជ្ជ​បណ្ឌិត​ថាច់​ទ្រុង​ញ៉ឹង អនុប្រ​ធាន​ផ្នែក​រោគ​វិនិច្ឆ័យ​រូប​ភាព​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ខេត្ត​ត្រា​វិញ​ កំ​ពុង​ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន​។

លោក​កៀង​សុខា​ នា​យក​មន្ទីរ​សុខា​ភិបាល​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង៖ “មន្ទីរ​តែង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ពេទ្យ​ ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ដល់​អ្នក​ជំងឺ។ បច្ចុប្បន្ន​ ទូទាំង​ខេត្ត​មាន​មូល​ដ្ឋាន​ពិនិត្យ​ព្យា​បាល​ជំងឺ​១២៨​កន្លែង​ មាន​គ្រែ​អ្នក​ជំងឺ​លើ​ម៉ឺន​ប្រ​ជា​ជន​សម្រេច​២៦,៤គ្រែ​សម្រេច​៩៩,៨%​នៃ​ផែន​ការ; អត្រា​ចំ​នួន​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​៨០,៨៣%។ ចាប់​ពី​ដើម​ឆ្នាំ​មក​បាន​ពិនិត្យ​ ព្យា​បាល​ជំងឺ​ ជូន​ប្រ​ជា​ជន​ជាង​៧៧១,​៤១២​លើក​នាក់; រក​ឃើញ​និង​កម្ចាត់​សំ​បុក​រោគ​ចំ​នួន​៨៦ ជំងឺ​គ្រុន​ឈាម​ ២៤៤​ករណី​និង​ជំងឺ​ពង​ដៃ​-ជើង-មាត់​៣៣ ករណី៘”។

មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ខេត្ត​ត្រា​វិញ​ ត្រូវ​បាន​កសាង​លើ​ផ្ទៃដី​ជាង​១៦,៦​ហិក​តា មាន​ទ្រង់​ទ្រាយ​ ៧០០​គ្រែ សរុប​ថវិ​កា​សាង​សង់​១.៦០០ពាន់​លាន​ដុង​ ក្នុង​នោះ​ ទុន​មូល​បត្រ​រដ្ឋ​១.៤០០ ពាន់​លាន​ដុង​ ថវិ​កា​ភូមិ​ភាគ​២០០​ពាន់​លាន​ដុង​។ ដូច្នេះ​ មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ខេត្ត​ត្រា​វិញ​ បាន​បែង​ចែក​ការ​កសាង​ជា​២​ដំណាក់​កាល​គឺ៖ ដំ​ណាក់​កាល​១ កសាង​អគារ​ព្យា​បាល​ អគារ​រាយ​រង​ សំ​ណង់​បច្ចេក​ទេស​ផ្សេង​ៗ និង​បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ៘ សំ​ណង់​កម្ពស់​៩​ជាន់​ ផ្ទៃ​ធារ​ជាន់​ទី​១ គឺ​១៣.៩២៥​ម៉ែត្រ​ការ៉េ ផ្ទៃ​ធារ​សរុប​ទាំង​អស់​គឺ​៥៧.២៣៨​ម៉ែត្រ​ការ៉េ បច្ចុប្បន្ន​ សំ​ណង់​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់៘ ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន។ ដំ​ណាក់​កាល​២ កំ​ពុង​ត្រៀម​លក្ខណៈ​កសាង​ផង​ដែរ។

អ្នក​មីង​ថាច់​ធីបៃ​ នៅ​អនុ​សង្កាត់​៧ សង្កាត់​ ៧ ក្រុង​ត្រា​វិញ​ ឱ្យ​ដឹង៖ “ពេល​ឈឺ​ថ្កាត់​ម្តងៗ ខ្ញុំ​តែង​ទៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​ត្រា​វិញ​ ពិនិត្យ​ជំងឺ។ មន្ទីរ​ពេទ្យ​ពេទ្យ​នេះ​ កសាង​រឹង​មាំ​ គ្រូ​ពេទ្យ​នៅ​ទីនេះ​តែង​អស់​ពី​ចិត្ត​គិត​គូរ​ដល់​សុខ​ភាព​ប្រ​ជា​ជន”។

ក្រៅ​ពី​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​ មន្ទីរ​សុខា​ភិបាល​ខេត្ត​ត្រា​វិញ​ ថែម​ទាំង​ផ្តោត​ទៅ​លើ​ការ​លើក​កម្ពស់​កម្រិត​មុខ​ជំ​នាញ គុណ​ភាព​មុខ​ជំ​នាញ​បច្ចេក​ទេស​ដល់​កង​ជួរ​កម្មាភិ​បាល​ពេទ្យ​ទៀត​ផង។ ពិសេស​ ជំរុញ​ការ​កែ​ទម្រង់​រដ្ឋ​បាល​ បំ​ប្រួញ​ពេល​វេលា​ រង់​ចាំ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​បង្ខិតជិត​សេវា​កម្ម​ផ្សេង​ៗ កាត់​បន្ថយ​ថវិ​កា​ព្យា​បាល​ ព្រម​ទាំង​កាត់​បន្ថយ​ការ​ជញ្ជូន​អ្នក​ជំងឺ​ទៅ​ពេទ្យ​ថ្នាក់​លើ៕

                              សើុង​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ