07/08/2023 - 16:53

លទ្ធ​ផល​ដំ​បូង​នៃ​ការ​អនុវត្ត​បទ​បញ្ជា​លេខ​១៩ នៅ​អាង​យ៉ាង​

នៅ​ថ្ងៃ​ទី​១០ ខែ​មក​រា ឆ្នាំ​២០១៨ គណៈ​លេខា​មជ្ឈិម​បក្ស​បាន​ចេញ​បទ​បញ្ជា​លេខ​១៩-​CT/TW ស្តីពី​ការ​ពង្រឹង​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី (ហៅ​កាត់​ថា​ បទ​បញ្ជា​លេខ​១៩)។​ ផ្សព្វ​ផ្សាយ​អនុវត្ត​បទ​បញ្ជា​លេខ​១៩ ខេត្ត​អាង​យ៉ាង​ សម្រេច​បាន​នូវ​លទ្ធ​ផល​លេច​ធ្លោ​ជាច្រើន។​

មួយ​ជ្រុង​នៃ​ផ្លូវ​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ឡេ​ទ្រី ស្រុក​ទ្រី​តូង។​

ខេត្ត​អាង​យ៉ាង​ មាន​ជន​ជាតិ​ភាគ​តិច​ចំ​នួន​២៨ ដោយ​មាន​ប្រ​ជា​ជន​ជាង​ ១១៩.​២០០​នាក់ (ជាង​២៨.៤៨០​គ្រួ​សារ​) ស្រូប​អត្រា​៥,២៦% នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ខេត្ត។​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​មាន​ចំ​នួន​ច្រើន​បំ​ផុត​ ដោយ​មាន​ប្រ​ជា​ជន​ប្រ​មាណ​៩៣.៧៥០​នាក់ (ស្រូប​អត្រា​៤,២%)។​ លោក​ម៉ែន​ផល្លី ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​ បាន​ឱ្យ​ដឹង​៖ ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​អាង​យ៉ាង​ ភាគ​ច្រើន​រស់​ប្រ​មូល​ផ្តុំ​នៅ​ស្រុក​តំ​បន់​ភ្នំ​ទាំង​ពីរ​គឺ ទ្រីតូង​ និង​ទិញ​បៀង។​ ក្រៅ​ពី​នោះ​ គឺ​រស់​នៅ​រាយ​ប៉ាយ នៅ​ស្រុក​ចូវ​ភូ ចូវ​ថាញ់និង​ថ្វយ​សើុង។​ ប្រ​ភព​ចំ​ណូល​ចម្បង​របស់​ជន​រួម​ជាតិ​ខ្មែរ​ គឺបាន​មក​ពី​ការ​ធ្វើ​ស្រែ​ ចម្ការ​ ចិញ្ចឹម​សត្វ​និង​ធ្វើ​ការ​ឈ្នួល​តាម​រដូវ​កាល​ ជីវ​ភាព​នៅ​មាន​ការ​លំ​បាក​ច្រើន។​ ហេតុ​នោះ​ ខេត្ត​អាង​យ៉ាង​តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​វិនិ​យោគ​ប្រ​ភព​ធន​ធាន​ ដើម្បី​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​ និង​រដ្ឋ​; ពិសេស​ គឺអនុវត្ត​បទ​បញ្ជា​លេខ​១៩។​

ជន​រួម​ជាតិ​ខ្មែរ​មាន​លក្ខណ​សម្បត្តិ​ចិញ្ចឹម​សត្វ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។​

តាម​នោះ​ ខេត្ត​អាង​យ៉ាង​បាន​កៀរ​គរ​ ផ្គួប​បញ្ចូល​នូវ​កម្ម​វិធី​និង​ប្រ​ភព​ធន​ធាន​ជាច្រើន​ ដើម្បី​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​ជីវ​ភាព​របស់ជន​រួម​ជាតិ​ខ្មែរ។​ តួយ៉ាង​ដូច​៖ អនុវត្ត​គម្រោង​ឧបត្ថម្ភ​ អភិ​វឌ្ឍ​ផលិត​កម្ម​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ (២០១៦​-២០១៩) ផ្នែក​កសិកម្ម​ខេត្ត​បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​នា​នា​ចំ​ណុះ​ស្រុក​ និង​ទីរួម​ខេត្ត​ចំ​នួន​៤ គឺ៖ ទ្រី​តូង​ ទិញ​បៀង​ អាង​ភូ និង​តឹង​ចូវ​ បាន​រំសាយ​ថវិកា​ជិត​១៥​ពាន់​លាន​ដុង​ ដើម្បី​បង្កើត​ទម្រង់​បង្ហាញ​នូវ​ការ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ទៅ​ក្នុង​ការ​ផលិត ឧបត្ថម្ភ​ពូជ​សត្វ​ចិញ្ចឹម​ ម៉ាស៊ីន​បាញ់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត។ល។​ ជូន​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ។​ ក្រោយ​ពី​បាន​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​កម្ម​ ឆ្នាំ​២០១៦ មាន​៩៦/ ២៧៤​គ្រួ​សារ​នៅ​ស្រុក​អាង​ភូ និង​ទីរួម​ខេត្ត​តឹង​ចូវ​ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។​ ឆ្នាំ​២០១៨ ឃុំ​អាង​កឺ ស្រុក​ទិញ​បៀង​ មាន​៥១/ ៥៨​គ្រួ​សារ​ចូល​រួម​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​មាន​១៣/១៣​គ្រួ​សារ​បាន​ចាក​ចេញ​ពី​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​ក៏​បាន​កៀរ​គរ​ថវិកា​ជិត​១១៨​ពាន់​លាន​ដុង​ ដើម្បី​ឧបត្ថម្ភ​ដី​លំ​នៅ​ឋាន​ ដី​ផលិត​កម្ម​ ទឹក​ស្អាត​ប្រ​ជុំ​ជីវ​ភាព​ និង​បុល​ទុន​សម្រាប់​ផ្លាស់​ប្តូរ​មុខ​របរ​សម្រាប់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជិត​ ៦.៧៤០​គ្រួ​សារ​ ភាគ​ច្រើន​គឺជន​រួម​ជាតិ​ខ្មែរ​ ដែល​មាន​តម្រូវ​ការ​បណ្តា​គោល​នយោ​បាយ​ ស្តីពី​ការ​អប់រំ និង​បណ្តុះ​បណ្តាល​; សុខា​ភិបាល​; វប្ប​ធម៌​ ព័ត៌​មាន​ ឬ​គោល​នយោ​បាយ​ ស្តីពី​ជំ​នឿ​សាសនា​ នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ក៏​បាន​ខេត្ត​អាង​យ៉ាង​អនុវត្ត​និង​ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន​ ជា​ពិសេស​ បណ្តា​វត្ត​ពុទ្ធ​សាសនា​ខ្មែរ​ តែង​បាន​បង្ក​លក្ខណៈ​សម្បត្តិ​ អនុវត្ត​ល្អ​នូវ​ការ​អភិរក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ។​

ស្តីពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​បទ​បញ្ជា​លេខ​១៩ លោក​ត្រឹង​អាញ​ធឺ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ បាន​ឱ្យ​ដឹង​៖ ខេត្ត​អាង​យ៉ាង​ បាន​ប្រ​មូល​ផ្តុំ​រាល់​ប្រ​ភព​ធន​ធាន​សម​ស្រប​ជា​មួយ​នឹង​សមត្ថ​ភាព​ និង​លក្ខណៈ​ជាក់​ស្តែង​សម្រាប់​ការ​វិនិ​យោគ​អភិវឌ្ឍ​ ក៏​ដូច​ជា​កសាង​ដំ​ណោះ​ស្រាយ​មាន​ប្រ​សិទ្ធ​ភាព​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ជា​ពិសេស​គឺតំ​បន់​ជន​រួម​ជាតិ​ខ្មែរ។​ ខេត្ត​ក៏​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​សម​ស្រប​ សុាំ​ជា​មួយ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ផ្លាស់​ប្តូរ​មុខ​របរ​បង្កើន​ប្រាក់​ចំ​ណូល​ លើក​កម្ពស់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ ធានា​ស្ថិរ​វប្ប​កម្ម​ ស្ថិរ​និវេសន៍ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។​ មក​ទល់​ពេល​នេះ​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​និយាយ​រួម​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​បន្ត​អភិវឌ្ឍន៍​ជា​ហូរ​ហែ… នេះ​ជា​ភាព​ងាយ​ស្រួល​ដ៏​ធំ​ ដើម្បី​ភូមិ​ភាគ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ផ្សេង​ៗ​ទៀត​នា​ពេល​ខាង​មុខ៕​

                                  ថាញ​ឡុង​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ