31/07/2023 - 16:46

ជំ​នួយ​កម្លាំង​សិស្ស​ក្រី​ក្រ​រៀន​សូត្រ​

សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​បាក​លីវ​ ខ្នះ​ខ្នែង​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ សិស្ស​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ បង្ក​ជា​កម្លាំង​ចលករ​និង​ក្តី​ជំ​នឿ​ ដើម្បី​ប្អូន​ៗ​ឆ្លង​កាត់​ការ​លំ​បាក​ ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ។​

លោក​ត្រឹង​ហ្វាង​យ្វៀង​ ប្រ​ធាន​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​បាក​លីវ​ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។​

យោង​តាម​សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​បាក​លីវ​ ឆ្នាំ​២០២២ សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​បាន​ចលនា​ និង​អនុវត្ត​សង្គមូប​នីយ​កម្ម​អប់រំ​បាន​ទឹក​ប្រាក់​ជាង​១៧,៥​ពាន់​លាន​ដុង។​ ផ្តើម​ពី​ប្រ​ភព​មូល​និធិ​នេះ​ សមា​គម​បាន​ជូន​អា​ហា​រូប​ករណ៍​ជាង​១.៣០០​ចំ​ណែក​ដល់​សិស្ស​ និស្សិត​ក្រី​ក្រនិង​សិស្ស​ជន​ជាតិ​ភាគ​តិច​ មាន​ជីវ​ភាព​ខ្វះ​ខាត​; អា​ហា​រូប​ករណ៍​ជំ​រុញ​បញ្ញា​ ១០០​ចំ​ណែក​ដល់​សិស្ស​ និស្សិត​រៀន​ពូកែ​ និង​ជូន​មធ្យោ​បាយ​ សិក្ខូប​ករណ៍​រៀន​សូត្រ​ដល់​សិស្ស​ក្រី​ក្រឆ្លង​កាត់​ការ​លំ​បាក​ សិស្ស​ដែល​គ្រួ​សារ​រង​ផល​ប៉ះ​ពាល់​ពី​ជំ​ងឺ​ COVID - ១៩ សិស្ស​ពិ​ការ​ និង​សិស្ស​ដែល​រង​ជាតិ​ពុល​ឌីអូ​ស៊ីន៘ ប្អូន​ឡេត្រេវ​ម៉ឹង និស្សិត​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ ឱ្យ​ដឹង៖ “នេះ​គឺ​ជា​លើក​ទី​២ ហើយ​ដែល​ប្អូន​ទទួល​បាន​អា​ហា​រូប​ករណ៍​របស់​ខេត្ត​ ម្ល៉ោះ​ហើយ​បាន​បង្ក​ជា​កម្លាំង​ចលករ​ដ៏​ធំ​សម្រាប់​ការ​រៀន​សូត្រ​របស់​ប្អូន។​ ពួក​ប្អូន​ជា​សិស្ស​មាន​ជីវ​ភាព​ខ្វះ​ខាត​ផ្សេង​ៗ​គ្នា​ ប៉ុន្តែ​មាន​ក្តី​ប្រាថ្នា​ដូច​គ្នា​ នោះ​គឺ​ចង់​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម​។​ អា​ហា​រូប​ករណ៍​បាន​ជួយ​ប្អូន​និង​មិត្ត​ភក្តិ​ឯទៀត​ មាន​ទំ​នុក​ចិត្ត​លើ​ខ្លួន​ឯង​ដើម្បី​រៀន​សូត្រ​បាន​ល្អ​ ហើយ​កាត់​បន្ថយ​បន្ទុក​ដល់​គ្រួ​សារ​ផង​”។​ រីឯ​ប្អូន​ថាច់​ធីយ៉េម​ត្រាង នៅ​ស្រុក​ដុង​ហាយ ឱ្យ​ដឹង​៖ “រយៈ​ពេល​១២​ឆ្នាំ​រៀន​សូត្រ​ ប្អូន​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​លោក​គ្រូ​ អ្នក​គ្រូ​ ពិសេស​គឺអា​ហា​រូប​ករណ៍​របស់​ខេត្ត​ បាន​ផ្តល់​ទំ​នុក​ចិត្ត​ដើម្បី​ប្អូន​រៀន​បាន​ល្អ។​ ឆ្នាំ​នេះ​ ប្អូន​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ប៉ុន្តែ​គ្រួ​សារ​ក្រី​ក្រ ម្ល៉ោះ​ហើយ​ទទួល​បាន​អា​ហា​រូប​ករណ៍​របស់​ខេត្ត​លើក​នេះ​ កាន់​តែ​ធ្វើ​ឱ្យ​ប្អូន​លំ​នឹង​ចិត្ត​ចូល​រៀន​មហា​វិទ្យា​ល័យ។​ ប្អូន​សន្យា​នឹង​រៀន​ឱ្យ​បាន​ពូកែ​ ដើម្បី​មិន​ឱ្យ​ខក​បំ​ណង​នៃ​ការ​លះ​បង់​របស់​គ្រួ​សារ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​លោក​គ្រូ​អ្នក​គ្រូ”។​

លោក​ត្រឹង​ហ្វាង​យ្វៀង​ ប្រ​ធាន​សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង៖ “បច្ចុប្បន្ន​ ការ​ងារ​ជំ​រុញ​កា​សិក្សា ជំ​រុញ​បញ្ញា​ និង​កសាង​សង្គម​រៀន​សូត្រ​ មាន​សម្ទុះ​សាយភាយ​យ៉ាង​ខ្លាំង​ ទទួល​បាន​ការ​ស្រុះ​ចិត្ត​គំ​និត​គាំ​ទ្រ​យ៉ាង​សកម្ម​ពី​ប្រ​ជា​ជន។​ ពិសេស​ សមា​គម​បាន​គ្រប​ដណ្ដប់​១០០% ទៅ​ដល់​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ និង​សាខា​សមា​គម​ភូមិ​ អនុសង្កាត់​ មណ្ឌល​ តាំង​ទីលំ​នៅ​; សមា​ជិក​នៃ​សមា​គម​ជំ​រុញ​ការ​សិក្សា​ស្រូប​អត្រា​ជា​ង​៤៦,៣% នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ខេត្ត។​ ដូច្នេះ​ សមាគម​ជំ​រុញ​ការ​សិក្សា​ គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ពង្រីក​ល្អ​នូវ​ការ​ងារ​ចលនា​ អង្គ​ភាព​ផ្សេង​ៗ​ សប្បុ​រស​ជន​រួម​វិភាគ​ទាន​ជូន​មូល​និធិ​ជំ​រុញ​ការ​សិក្សា​របស់​ខេត្ត​ ដើម្បី​បន្ត​ឧបត្ថម្ភ​ដល់​សិស្ស​និស្សិត​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ ជា​ពិសេស​គឺសិស្ស​និស្សិត​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​មាន​លក្ខណៈ​រៀន​សូត្រ​បាន​ល្អ​ រួម​ចំ​ណែក​ទៅ​ក្នុង​បុព្វ​ហេតុ​បំ​ប៉ន​ និង​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​វ័យ​ក្មេង​របស់​ខេត្ត”៕​

                                    ថាញ់​យ្វី-លីសៀ

ចែករំលែកអត្ថបទ