(CT) - គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ទើបចុះត្រួតពិនិត្យការងារផ្សព្វផ្សាយ អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច នៅគណៈកម្មាធិការប្រជាជនស្រុកកើ-ដ។ ក្រុមការងារដឹកនាំដោយលោក ង្វៀងទ្រុងញ៉ឹង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម។
លោក ង្វៀងទ្រុងញ៉ឹង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង
ថ្លែងសុន្ទរកថាក្នុងឱកាសចុះត្រួតពិនិត្យ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនស្រុកកើ-ដ ស្រុកមានប្រជាជនចំនួន ៣០.១៣៤ គ្រួសារ ដោយមានចំនួនមនុស្ស ១១៥.២៨២ នាក់ ក្នុងនោះ ជនរួមជាតិភាគតិចមាន ២.១៨០ គ្រួសារ មានចំនួនមនុស្ស៨.៤១៣ នាក់ ស្រូបអត្រា ៧,២៩% នៃចំនួនប្រជាជន។ គិតមកដល់ខែមិថុនា ឆ្នាំ ២០២៣ ស្រុកនៅមានគ្រួសារជនជាតិភាគតិចក្រីក្រ ១៧ គ្រួសារ មានចំនួនមនុស្ស ៩១ នាក់ និងគ្រួសារប្រកៀកបន្ទាត់ក្រ ១៤០ គ្រួសារ មានចំនួនមនុស្ស ៣៤៩ នាក់។ ដូច្នេះ ការងារគិតគូរដល់ជនរួមជាតិភាគតិចត្រូវបានយកចិត្តទុកដាក់ជានិច្ច។ ក្នុងនោះ ឧបត្ថម្ភដីសង់ផ្ទះដល់ ២ គ្រួសារ សង់ផ្ទះមហាសាមគ្គីបាន ៨ ខ្នង និងផ្ទះ ៣ ខ្នងទៀតសាងសង់តាមរយៈកម្មវិធីទិសដៅជាតិ គិតជាទឹកប្រាក់សរុបជាង ៦៤០ លានដុង; ការអភិវឌ្ឍបណ្ដុះបណ្ដាលមុខរបរ និងដោះស្រាយការងារធ្វើ ព្រមទាំងអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រវេណីដ៏ល្អរបស់ជនរួមជាតិភាគតិច ត្រូវបានផ្សព្វផ្សាយអនុវត្តទាន់ពេល។ គណៈកម្មាធិការប្រជាជនស្រុក បានស្នើទៅគណៈកម្មាធិការប្រជាជនក្រុង ឆាប់ចែងនូវលិខិត ចង្អុលការដើម្បីស្រុករៀបចំ ផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច; ឧបត្ថម្ភថវិកាឱ្យបានឆាប់ដើម្បីមានប្រភពអនុវត្តនូវគម្រោងនិងអនុគម្រោង គិតគូរដល់ជនរួមជាតិភាគតិច៘
លោក ង្វៀងទ្រុងញ៉ឹង បានស្នើដល់គណៈកម្មាធិការប្រជាជនស្រុកកើ-ដ ដំណើរការផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចត្រូវតាមការកំណត់; ជំរុញការផ្សព្វផ្សាយ ចលនា អំពីការងារជនជាតិនិងគោលនយោបាយជនជាតិ ដើម្បីប្រជាជនលើកកម្ពស់ស្មារតីភ្ញាក់រលឹក សកម្មចូលរួមកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ បង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សារភ្ជាប់នឹងដំណោះស្រាយការងារធ្វើ ជួយជនរួមជាតិភាគតិចមានប្រាក់ចំណូលលំនឹងសេដ្ឋកិច្ច; បន្តការឧបត្ថម្ភ យកចិត្តទុកដាក់អភិរក្ស និងពង្រីកតម្លៃវប្បធម៌ដ៏ផូរផង់របស់ជនរួមជាតិភាគតិច...៕
ថាញធឺ-លីសៀ