 |
បងលីឌឿង ពិនិត្យបញ្ជីបុលទុនរបស់សមាជិក។ |
បងលីឌឿង ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង តែងអស់ពីចិត្តពីថ្លើមនិងទទួលខុសត្រូវចំពោះការងារ ព្រមទាំងជាគំរូឈានមុខរាល់ការចលនាប្រឡងប្រណាំងទៀតផង។
ឆ្នាំ២០០៤ ក្រោយពីរំសាយពីជួរទ័ព បងលីឌឿង បានចូលរួមសមាគមអតីតយុទ្ធជនភូមិ រួចបានតែងតាំងជាប្រធានសាខាសមាគមអតីតយុទ្ធជនភូមិបឹងកក់រហូតដល់សព្វថ្ងៃ។ ដោយពង្រីកអត្តចរិតរបស់កងទ័ពអ៊ំហូ គាត់តែងឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ចលនាប្រឡងប្រណាំងរបស់សមាគមនិងរបស់ភូមិភាគ។ ពេលបានបុលទុនអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម គាត់បានផ្តុំកម្លាំងដាំដំណាំរួមផ្សំនិងទិញបន្លែស្ពៃនៅស្រុកស្រែ ដើម្បីឱ្យប្រពន្ធគាត់លក់នៅឯផ្សារក្រុងសុកត្រាំង។ ប្រាក់ដែលប្រិតសំចៃបានទាំងប៉ុន្មាន បងយកទៅជួលដីនិងទិញដីស្រែសម្រាប់ផលិតកម្ម ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។
អាស្រ័យមានចរិតខ្នះខ្នែងពលកម្ម ដឹងពីរបៀបធ្វើសេដ្ឋកិច្ចរស់នៅចេះប្រិតសំចៃ ទើបប្តីប្រពន្ធបងឌឿង សង់បានផ្ទះឥដ្ឋមួយខ្នងយ៉ាងសមរម្យ និងទិញបានដីស្រែ១០កុង។ គាត់នៅទាំងជួយសមាជិកបុលទុនអនុគ្រោះដើម្បីអភិវឌ្ឍផលិតកម្ម និងណែនាំជ្រើសរើសទម្រង់រកស៊ី ពង្រីកប្រភពទុនយ៉ាងមានប្រសិទ្ធភាពទៀតផង។ បងឌឿង ឱ្យដឹង៖ “ក្នុងនាមជាបក្ខជន ជាយោធិនរំសាយពីកងទ័ព ត្រូវធ្វើជាគំរូឈានមុខ ឃើញជីវភាពគ្រួសារខ្ញុំបានធូរធារ សមាជិកក៏រៀនសូត្រតាម។ សមាជិកភាគច្រើនជាយោធិន រំសាយពីកងទ័ព ហេតុនោះ មានអត្តចរិតជាកងទ័ពអ៊ំហូ ខ្នះខ្នែង ទ្រាំលំបាក និងមានឆន្ទៈ ឈានឡើងក្នុងជីវភាព។ អាស្រ័យហេតុនេះ ពេលមានដើមទុនរកស៊ី អ្នកណាក៏ផ្តុំកម្លាំងផលិតកម្ម ដើម្បីចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ”។

បងលីឌឿង ប្រមូលផលត្រសក់។
បច្ចុប្បន្ន សមាជិកទាំង២៦នាក់សុទ្ធតែបានកៀកជិតប្រភពទុនអនុគ្រោះ ដើម្បីអភិវឌ្ឍផលិតកម្ម និងមានជីវភាពលំនឹង។ បងលីតារា ឱ្យដឹង៖ “ដោយសារបានបងឌឿង ឧទ្ទេសនាមបុលទុន៥០លានដុង ទើបខ្ញុំមានលក្ខណៈកែប្រែដីដាំ ដំណាំរួមផ្សំនិងទិញម៉ាស៊ីនកិនស្រូវសម្រាប់កិនស្រូវជូនមាមីងនៅភូមិភាគ។ ឥឡូវ រកបានប្រាក់ចំណូលជាប្រចាំ ទើបជីវភាពគ្រួសារខ្ញុំ បានធូរធារជាងមុន”។ ទន្ទឹមនឹងនោះ បងឌឿង នៅទាំងចលនាសប្បុរសជនឧបត្ថម្ភប្រាក់ អង្ករ គ្រឿងឧបភោគបរិភោគ។ល។ ដល់អ្នកក្រខ្សត់ មនុស្សចាស់គ្មានទីពឹងនៅភូមិភាគទៀតផង។ ព្រមជាមួយនោះ គាត់រួមជាមួយនឹងអង្គការមហាជននានា ឃោសនា ចលនាសមាជិកនិងប្រជាជននៅក្នុងភូមិអនុវត្តបានល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងរួមវិភាគទានប្រាក់ជិត១០០ លានដុង ដើម្បីដំឡើងអំពូលភ្លើងបំភ្លឺ ផ្លូវដើរដោយថាមពលព្រះអាទិត្យ ដាក់កាមេរ៉ាសន្តិសុខ ដាំផ្កាតាមសងខាងដងផ្លូវចូលកាន់ភូមិ។ល។ រួមចំណែកធានាផ្លូវជនបទសន្តិសុខ ភ្លឺ បៃតង ជ្រះ ស្អាត។
ប្រធានសមាគមអតីតយុទ្ធជនឃុំភូមី-យឿងកេវប៊ិញ ឱ្យដឹង៖ “ទង្វើរបស់បងលីឌឿង តែងបង្កើតនូវមនោសញ្ចេតនាជិតស្និទ្ធរវាងអ្នកភូមិផងរបងជាមួយមនោសញ្ចេតនាសមមិត្ត មិត្តរួមក្រុម និងបង្កើតជាកម្លាំងរីកសាយភាយ ដើម្បីប្រជាជនព្រួតដៃជាមួយនឹងរដ្ឋអំណាចកសាងជនបទថ្មី។ បងលីឌឿង ជាគំរូលេចធ្លោក្នុងការចលនាប្រឡងប្រណាំងអតីតយុទ្ធជនគំរូ ផលិតនិងធ្វើអាជីវកម្មពូកែ ដើម្បីសមាជិករៀនសូត្រតាម”៕
យ្វីអាញ-វិមាន