ព្រះតេជព្រះគុណបណ្ឌិត លីហុង សមាជិកក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ បានធ្វើបាឋកថា ប្រធានបទ “គោលនយោបាយដាច់ដោយឡែករបស់តំបន់វាលរាបទន្លេគឺវឡុងសម្រាប់ជនរួមជាតិខ្មែរ” ដល់ព្រះសង្ឃនិងដូនជី សិក្ខាកាមក្នុងវគ្គធ្វើវិក្រឹតការព្រះចៅអធិការវត្តនិងអភិបាលកិច្ចសមាគមពុទ្ធសាសនា ឆ្នាំ២០២៣ រៀបចំដោយគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាម ខេត្តហូវយ៉ាង នៅវត្តក្វាងអាំ សង្កាត់ធ្វឹងអាង ទីរួមខេត្តឡុងមី។
ទិដ្ឋភាពនៃពិធីធ្វើបាឋកថារបស់ព្រះតេជព្រះគុណបណ្ឌិត លីហុង។
ក្នុងពិធីនេះ ព្រះតេជព្រះគុណបានពណ៌នាអំពីទិដ្ឋភាពទូទៅនៃតំបន់វាលរាបទន្លេគឺវឡុង អំពីការវេញបញ្ចូលវប្បធម៌ជាមួយបណ្តាជនជាតិជាបងប្អូនរបស់ជនរួមជាតិខ្មែរ។ អំពីមូលដ្ឋានគ្រឹះ ជនរួមជាតិខ្មែរនៅតែរក្សាលក្ខណៈវប្បធម៌ពិសេស របៀបរបប ភាពប្រណីតរបស់ជនជាតិខ្លួន ដែលបានបង្ហាញច្បាស់តាមរយៈវត្តអារាមខ្មែរនិងការប្រជុំជីវភាពនៅតាមភូមិស្រុក ផ្សារភ្ជាប់នឹងពុទ្ធសាសនាខ្មែរ តាមរយៈភាសា អក្សរសាស្ត្រ ពិធីបុណ្យប្រពៃណី ទម្រង់សិល្បៈ ដូចជា៖ ស្ថាបត្យកម្ម ចម្លាក់ គំនូរ ល្ខោន របាំ។ លក្ខណៈពិសេសនៃអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ បានរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យសម្បូរបែបនៃខឿនវប្បធម៌វៀតណាមនិយាយរួម និងតំបន់វាលរាបទន្លេគឺវឡុងនិយាយដោយឡែក។ ដោយសារលក្ខណៈពិសេសទាំងនេះ ការកសាងគោលនយោបាយវប្បធម៌ចំពោះជនរួមជាតិខ្មែរ គឺជាបញ្ហាមួយដ៏សំខាន់និងចាំបាច់ មានសារៈសំខាន់ទាំងទ្រឹស្តីនិងភាពជាក់ស្តែង។ ដើម្បីអនុវត្តគោលនយោបាយដាច់ដោយឡែកមានប្រសិទ្ធភាព ទាមទារការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងរបស់ទូទាំងប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការផ្លាស់ប្តូរការយល់ដឹងរបស់ជនរួមជាតិខ្មែរ ជួយឱ្យពួកគាត់មានស្មារតីភ្ញាក់រលឹកម្ចាស់ការជម្នះលំបាក៕
យោង៖ កាសែតផឹកសឺ-មុនី