ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/07/2023 - 16:52

បង្កើន​ប្រ​សិទ្ធ​ភាព​យុទ្ធ​សាស្ត្រ​បណ្តុះ​បណ្តាល​ការ​ងារ​ជន​ជាតិ​ ដំ​ណាក់​កាល​ ២០២១-​២០២៥

នៅ​ទីស្នាក់​ការ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ជា​មួយ​នឹង​វិទ្យា​ស្ថាន​ជន​ជាតិ​ ស្តី​ពី​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​បណ្តុះ​បណ្តាល​ការ​ងារ​ជន​ជាតិ​ ដំ​ណាក់​កាល​ ២០២១​-២០២៥។​

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ។​

យោង​តាម​របាយ​ការណ៍​របស់​វិទ្យា​ស្ថាន​ជន​ជាតិ​ យុទ្ធ​សាស្ត្រ​បណ្តុះ​បណ្តាល​ការ​ងារ​ជន​ជាតិ​ ដំ​ណាក់​កាល​ ២០២១​-២០២៥ ផ្តោត​ទៅ​លើ​ខ្លឹម​សារ​សំ​ខាន់​ៗ​ ដូច​៖ បណ្តុះ​បណ្តាល​កម្រិត​វិជ្ជា​មហា​វិទ្យា​ល័យ​អនុ​បណ្ឌិត​ បំ​ប៉ន​ចំ​ណេះ​ដឹង​ការ​ងារ​ជន​ជាតិ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ។​ លទ្ធ​ផល​ ដំ​ណាក់​កាល​ ២០២២​-២០២៣ វិទ្យា​ស្ថាន​ជន​ជាតិ​បាន​បើក​មុខ​វិជ្ជា​មួយ​សម្រាប់​ថ្នាក់​មហា​វិទ្យា​ល័យ​ (ផ្នែក​សេដ្ឋ​កិច្ច​ អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច); បង្កើត​គម្រោង​បើក​ ៤ មុខ​វិជ្ជា​ ដាក់​សំ​ណើ​ទៅ​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ពិនិត្យ។​ ឆ្នាំ​២០២១ វិទ្យា​ស្ថាន​ជន​ជាតិ​ ជម្រើស​សិស្ស​ជំ​នាន់​ទី១ ចំ​នួន​២៨​នាក់; ឆ្នាំ​ ២០២២ ជម្រើស​សិស្ស​ជំ​នាន់​ទី​២ ចំ​នួន​១៥​នាក់; ឆ្នាំ​២០២៣ កំ​ពុង​ជម្រើស​សិស្ស​ជំ​នាន់​ទី​៣ ចំ​នួន​៥០​ភាគ​កម្រិត។​ វិទ្យា​ស្ថាន​ជន​ជាតិ​ ក៏​បាន​ចង​ក្រង​ឯក​សារ​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​សម្រាប់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ក្រុម​មុខ​សញ្ញា​ ៣ មុខ​សញ្ញា​៤ ចំ​ណុះ​អនុគម្រោង​២ គម្រោង​៥​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១​-២០២៥ (កម្ម​វិធី​ទិស​ដៅ​ជាតិ​១៧១៩) ដោយ​មាន​ប្រ​ធាន​បទ​បង្ហាត់​បង្រៀន​ចំ​នួន​៦។ល។​ ដំ​ណាក់​កាល​ ២០២៣​-២០២៥ វិទ្យា​ស្ថាន​ជន​ជាតិ​កំ​ណត់​ទិស​ដៅ​ផែន​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​បណ្តុះ​បណ្តាល​ការ​ងារ​ជន​ជាតិ​ នឹង​ផ្តោត​ទៅ​លើ​ការ​បើក​បន្ថែម​៣-៤ មុខ​វិជ្ជា​សម្រាប់​ថ្នាក់​មហា​វិទ្យា​ល័យ​សម្រាប់​ថ្នាក់​អនុបណ្ឌិត​ និង​មុខ​វិជ្ជា​មួយ​សម​ស្រប​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​។​ ជា​រៀង​រាល់​ឆ្នាំ​ វិទ្យា​ស្ថាន​ជន​ជាតិ​ ជម្រើស​សិស្ស​ចំ​នួន​៥០​ភាគ​កម្រិត​/ផ្នែក​/ឆ្នាំ​ សម្រាប់​សិក្ខា​កាម​ថ្នាក់​ឧត្តម​សិក្សា​ពី​១០-១៥ ភាគ​កម្រិត/ផ្នែក…។​

ក្នុង​កិច្ច​ប្រ​ជុំ​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន សំ​ណូម​ពរ​គណៈ​នា​យក​វិទ្យា​ស្ថាន​ជន​ជាតិ​ បន្ត​ផ្តោត​ទៅ​លើ​ការ​ដឹក​នាំ ចង្អុល​ការ​ ជម្នះ​ឱ្យ​បាន​ហ្មត់​ចត់​នូវ​ចំ​ណុច​ខ្វះ​ខាត​; ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ បង្ក​ការ​វិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​អំ​ពី​ការ​ងារ​អប់រំ​និង​បណ្តុះ​បណ្តាល។​ ទន្ទឹម​នឹង​នោះ​ បន្ត​ការ​ត្រួត​ពិនិត្យ​ កែ​សម្រួល បំ​ពេញ​បន្ថែម​នូវ​ខ្លឹម​សារ​ កម្ម​វិធី​អប់រំ​និង​បណ្តុះ​បណ្តាល​ សម​ស្រប​នឹង​មុខ​សញ្ញា​នីមួយ​ៗ; លើក​កម្ពស់​ភារ​កិច្ច​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ ជំ​រុញ​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​បង្រៀន​និង​គ្រប់​គ្រង៕​

               យោង៖ ubdt.gov.vn-មុនី​

ចែករំលែកអត្ថបទ