មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

18/07/2023 - 08:54

ឃុំ​លីវ​ទូ ឈាន​ឆ្ពោះ​ទៅ​កាន់​ឃុំ​ជន​បទ​ថ្មី​

បច្ចុប្បន្ន​ ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ បាន​កសាង​សម្រេច​ ១៨/១៩ លក្ខ​ឋាន​ស្តីពី​ការ​កសាង​ជន​បទ​ថ្មី​ ធ្វើ​ឱ្យ​មុខ​មាត់​តំ​បន់​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ប្រ​ជា​ជន​ត្រូវ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

សាលា​បឋម​ធ្យមសិក្សា​លីវ​ទូ B សាង​សង់​នៅ​ភូមិ​យ៉ុង​ចាក​ បាន​ទទួល​ស្គាល់​
សម្រេច​បទ​ដ្ឋាន​ជាតិ។​

ឃុំ​លីវ​ទូ មាន​ចំ​នួន​ប្រ​ជា​ជន​ជាង​ ៧៥% ជា​ជន​រួម​ជាតិ​ខ្មែរ​ ប្រ​កប​របរ​កសិករ​ និង​ចិញ្ចឹម​ជល​ផល។​ ហេតុ​ដូច្នេះ​ ពេល​បាន​ទទួល​ផល​ពី​គោល​នយោ​បាយ​ជន​ជាតិ​និង​កម្ម​វិធី​ទិស​ដៅ​កសាង​ជន​បទ​ថ្មី​ ឃុំ​លីវ​ទូ រួម​បញ្ជូល​ទាំង​កម្លាំង​ធន​ធាន​ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ។​ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​ងារ​ឃោស​នា​ ចលនា​ប្រ​ជា​ជន​រួម​គ្នា​អនុវត្ត។​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ លោក​ត្រឹង​ទ្រុង​តិញ មាន​ប្រ​សាសន៍៖ “អា​ស្រ័យ​ពង្រីក​ប្រ​សិទ្ធ​ភាព​តួនា​ទី អ្នក​មាន​ប្រ​ជា​ប្រិយ​ កម្មា​ភិបាល​ បក្ខ​ជន​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ ទើប​ប្រ​ជា​ជន​មាន​ការ​យល់​ដឹង​និង​ពង្រីក​តួនា​ទីជាតួ​អង្គ​សំ​ខាន់​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។​ ផ្តើម​ពី​នោះ​ រួម​គ្នា​អនុវត្ត​លក្ខ​ឋាន​ រួម​កម្លាំង​បរិច្ចាគ​ដី​ និង​សម្ភារៈ​សំ​ណង់។ល។​ ដើម្បី​អនុវត្ត​នូវ​កម្ម​វិធី​នា​នា​ ដូច​ជា​៖ ធារា​សាស្រ្ត​ ស្ពាន​ ផ្លូវ​គមនា​គមន៍​ជន​បទ​ លូរំ​ដោះ​ទឹក​ សាលា​រៀន​  ដំ​ណាក់​សុខា​ភិបាល​    ស្ថានីយ​ផ្កត់​ផ្គង់​ទឹក​   អគ្គិ​សនី  ។ល។​ បច្ចុប្បន្ន​ សំ​ណង់​បាន​កសាង​សម្រេច​រួច​រាល់​ ការ​បង្ក​ប​ង្កើន​ផល​ ការ​ជួញ​ដូរ​មុខ​ទំ​និញ​របស់​ប្រ​ជា​ជន​បាន​ងាយ​ស្រួល​ រួម​ចំ​ណែ​ក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​និង​លំ​នឹង​ជីវ​ភាព”។​

ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​ចូល​ទៅ​កាន់​ភូមិ​នា​នា​នៅ​ឃុំ​លីវ​ទូ សុទ្ធ​តែ​បាន​ចាក់​បេ​តុង​រួច​រាល់។​

ចំ​ណាប់​អា​រម្មណ៍​ពី​ភាព​វិវឌ្ឍន៍​នៅ​តំ​បន់​ជន​បទ​ លោក​ឡឹម​ង៉េន នៅ​ភូមិ​យ៉ុង​ចាក​ រៀប​រាប់៖ “ខ្ញុំ​អា​យុ​ជិត​ ៧០ ឆ្នាំ​ហើយ​ ទើប​ឃើញ​តំ​បន់​ជន​បទ​ “ផ្លាស់​ថ្មី​មុខ​មាត់” មិន​ខុស​ពី​ទីក្រុង​ទេ។​ ផ្លូវ​ជន​បទ​មាន​ភ្លើង​អគ្គិ​សនី​ភ្លឺ​ចិញ្ចាច​ អគ្គិ​សនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​មាន​រាល់​ផ្ទះ។​ សាលា​រៀន​ចាប់​ពី​មត្តេយ្យ​ដល់​អនុវិទ្យា​ល័យ​បាន​សាង​សង់​យ៉ាង​សម​រម្យ​ កូន​ចៅ​ខ្មែរ​បាន​ទៅ​រៀន​សូត្រ​ រៀន​វិជ្ជា​ជីវៈ មាន​ការ​ងារ​ធ្វើ​ និង​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។​ ឥឡូវ​នេះ​ ទៅ​តាម​ភូមិ​ស្រុក​ឃើញ​សុទ្ធ​តែ​ផ្ទះ​ថ្ម គ្មាន​នៅ​ផ្ទះ​ស្លឹក​ដូច​មុន​ទៀត​ឡើយ”។​ ចំ​ណែក​លោក​ត្រឹង​លីវ​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​បឹង​ភ្នៀត មាន​ប្រ​សាសន៍៖ “រដ្ឋ​មាន​គោល​នយោ​បាយ​វិនិ​យោគ​ទាន់​ពេល​ ដើម្បី​អភិវឌ្ឍន៍​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​មាមីង​សប្បាយ​រីក​រាយ​គ្រប់​ៗ​គ្នា។​ ព្រោះ​ហេតុ​នោះ​ មាមីង​តែង​ស្រុះ​ស្រួល​រួម​ចំ​ណែក​ទាំង​កម្លាំង​ពល​កម្ម​ សម្ភារៈ ថវិកា​ បរិច្ចាក​ដី​ ដើម្បី​កសាង​សំ​ណង់​ជន​បទ​។​ បច្ចុប្បន្ន​ ផ្លូវ​ជន​បទ​នៅ​ភូមិ​បឹង​ភ្នៀត បាន​តភ្ជាប់​ភូមិ​ តភ្ជាប់​ឃុំ​ជិត​ខាង​ យាន​ជំ​និះ​បើក​បរ​ដល់​ផ្ទះ​ មាមីង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផលិត និង​ជួញ​ដូរ​សម្ភារៈ​កសិកម្ម​ សំ​ណង់​ និង​លក់​ដូរ​មុខ​ទំ​និញ​ គ្រឿង​តុប​តែង​ក្នុង​ផ្ទះ​។ល។​ ម៉្លោះ​ហើយ​រក​បាន​ចំ​ណូល​លំ​នឹង​ ជីវ​ភាព​កាន់​តែល្អ​ប្រ​សើរ”។​

តាម​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ លោក​ត្រឹង​ទ្រុង​តិញ ឃុំ​បាន​កសាង​សម្រេច​ ១៨/១៩ លក្ខ​ឋាន​ជន​បទ​ថ្មី​ ក្នុង​នោះ​ នៅ​តែលក្ខឋាន​ស្ដី​ពី​គ្រួ​សារ​ក្រី​ក្រ​មិន​ទាន់​បាន​សម្រេច។​ បច្ចុប្បន្ន​ ឃុំ​ផ្ដុំ​កម្លាំង​ផ្គួប​បញ្ចូល​ប្រ​ភព​ទុន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ៣ ក្នុង​នោះ​ ផ្តល់​អា​ទិភាព​ដល់​ការ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ បុល​ទុន​ បង្កាត់​កូន​ពូជ​សម្រាប់​អភិវឌ្ឍន៍​ផលិត​កម្ម​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​យុវ​ជន​ក្នុង​វ័យ​ពល​កម្ម។​ ទិស​ដៅ​ដល់​ចុង​ឆ្នាំ​ ២០២៣ អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ក្រោម​ ៤% និង​ឃុំ​ត្រូវ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ៕​

                             យ្វី​អាញ់-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ