បិទសម័យប្រជុំលើកទី ១១ (សម័យប្រជុំសាមញ្ញពាក់កណ្តាលឆ្នាំ ២០២៣) របស់ក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ នីតិកាល X អាណត្តិកាល ២០២១-២០២៦។
សមមិត្ត ផាមវ៉ាន់ហីវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង ថ្លែងសុន្ទរកថាបិទសម័យប្រជុំ។
តំណាងក្រុមប្រឹក្សាប្រជាជនក្រុងអនុម័តឆ្លងសេចក្តីសម្រេចនៃសម័យប្រជុំ។
តាមនោះ ក្នុងកិច្ចប្រជុំខាងលើ ក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ នីតិកាល X បានអនុម័តសេចក្តីសម្រេចចំនួន ១៨ ។ មានដូច៖ សេចក្តីសម្រេចស្តីពីសេដ្ឋកិច្ច-សង្គម ការការពារប្រទេស-សន្តិសុខ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងភារកិច្ច និងដំណោះស្រាយសម្រាប់រយៈ ពេល ៦ ខែដំណាច់ឆ្នាំ ២០២៣; សេចក្តីសម្រេចស្តីពីកម្មវិធីសកម្មភាពត្រួតពិនិត្យ ឆ្នាំ ២០២៤ របស់ក្រុមប្រឹក្សាប្រជាជនក្រុង; សេចក្តីសម្រេចលើវិសោធនកម្ម និងបំពេញបន្ថែមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនក្រុង ស្តីពីសេចក្តីសម្រេចគ្រោងប្រមូលថវិការដ្ឋលើភូមិសាស្រ្ត ការចំណូល ចំណាយថវិកាភូមិភាគ ឆ្នាំ២០២៣; សេចក្តីសម្រេចស្តីពីវិសោធនកម្ម និងបំពេញបន្ថែមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនក្រុងស្តីពីការបែងចែកគម្រោងថវិកាឆ្នាំ២០២៣; សេចក្តីសម្រេចកែសម្រួលកាត់បន្ថយផែនការដើមទុនសម្រាប់គ្រោងការក្រោមផែនការវិនិយោគសាធារណៈ រយៈពេលមធ្យម ដំណាក់កាល ២០២១-២០២៥ ពីប្រភពថវិការបស់ភូមិភាគ; សេចក្តីសម្រេចគ្រោងការលម្អិត និងបំណេញបន្ថែមលើផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ដំណាក់កាល ២០២១-២០២៥ ពីប្រភពថវិកាភូមិភាគ; សេចក្តីសម្រេចផ្តល់សច្ចាអនុម័តគោលការណ៍ កែសម្រួលគោលការណ៍វិនិយោគលើគម្រោងវិនិយោគសាធារណៈ (កែសម្រួលគោលការណ៍វិនិយោគគម្រោងស្ពាន តៃដូ ស្រុកផុងដៀង); សេចក្តីសម្រេចអនុម័តបញ្ជីគម្រោងបន្ថែមដែលត្រូវការដកហូតដីធ្លីឆ្នាំ ២០២៣…។
ថ្លែងបិទសម័យប្រជុំ ទន្ទឹមនឹងសំណើអនុវត្តដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានាការពារប្រទេស-សន្តិសុខទីក្រុង សមមិត្ត ផាមវ៉ាន់ហីវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង ស្នើគណៈកម្មាធិការប្រជាជនក្រុង គ្រប់ផ្នែក គ្រប់ថ្នាក់ គប្បីរួសរាន់ផ្សព្វផ្សាយអនុវត្តបណ្តាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនក្រុងឱ្យបានឆាប់រហ័ស។ ដាក់ចេញវិធានការអនុវត្តប្រកបដោយភាពស្វាហាប់ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវទៅតាមមុខងារ ភារកិច្ច និងតួនាទីរបស់ខ្លួន។ ចាត់ទុកនេះជាការគោរពគោលការណ៍ គោលនយោបាយ និងច្បាប់ ដើម្បីបង្ហាញពីមនោសញ្ចេតនា និងភាពទទួលខុសត្រូវចំពោះប្រជាជន ព្រមទាំងជាកិត្តិយស និងកិត្យានុភាពគ្រប់ផ្នែក គ្រប់ថ្នាក់ ស្ថាប័ន អង្គភាពនិងបុគ្គលម្នាក់ៗ។ សមមិត្តបានស្នើឱ្យតំណាងក្រុមប្រឹក្សាប្រជាជន ប្រចាំការនៃក្រុមប្រឹក្សាប្រជាជន គ្រប់ផ្នែកនៃក្រុមប្រឹក្សាប្រជាជនក្រុងអនុវត្តល្អនូវតួនាទី និងភារកិច្ច ឧស្សាហ៍ត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេច ដែលបានប្រកាសឱ្យប្រើប្រាស់; ពង្រីក និងបើកទូលាយវិស័យជាវិជ្ជមានបានទាន់ពេល; ទន្ទឹមនឹងនោះ ផ្តល់ជាយោបល់ ដើម្បីកែតម្រូវនិងជម្នះនូវចំណុចខ្វះខាតលើស្មារតីប្រជាធិបតេយ្យ សាមគ្គីភាព ឯកភាព សហគមន៍ទទួលខុសត្រូវ ដើម្បីការអភិវឌ្ឍរួមរបស់ទីក្រុង...៕
យោង៖ កាសែតកឹងធើ