10/07/2023 - 16:45

ព្រួត​ដៃ​ថែ​រក្សា​វប្ប​ធម៌​ខ្មែរ​

រៀង​រាល់​ឆ្នាំ​ មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​បាក​លីវ​ តែង​ចាត់​តាំង​មហោ​ស្រព​ សមោ​សរ​សិល្បៈ​ ដើម្បី​ក្រុម​សិល្បៈ​នៅ​ចំ​ណុះ​ជើង​វត្ត​នីមួយ​ៗ​ចូល​រួម។​ ផ្ដើម​ពី​នោះ​ កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ចំ​ណុះ​ជើង​វត្ត​នីមួយ​ៗ​កាន់​តែ​សកម្ម​ក្នុង​ការ​ថែ​រក្សា​វប្ប​ធម៌​ជន​ជាតិ។​

ក្រុម​សិល្ប​ចំ​ណុះ​ជើង​វត្ត​នា​នា​នៅ​ខេត្ត​បាក​លីវ​ ចូល​រួម​មហោ​ស្រព​ភ្លេង​ពិណ​ពាទ្យ​
និងរបាំប្រជាប្រិយខ្មែរឆ្នាំ ២០២២។

ព្រះ​តេជ​ព្រះ​គុណ​យឿង​លឿង​ វត្ត​សិរី​វង្សា​អណ្ដូង​ចេក​មាស​ ឃុំ​វិញ​ប៊ិញ ស្រុក​ហ្វា​ប៊ិញ មាន​ថេរ​ដី​កា៖ “វត្ត​បង្កើត​ក្រុម​សិល្បៈ​គឺអា​ស្រ័យ​ខេត្ត​បាន​ជំ​នួយ​ឧបករណ៍​ភ្លេង​ពិណ​ពាទ្យ​ ឆៃ​យុាំ ឧបករណ៍​បំ​ពង​សំ​ឡេង សម្លៀក​បំ​ពាក់​ជា​ដើម​ ទើប​វត្ត​បាន​ជួល​សិប្ប​ករ​ សិល្ប​ករ​មក​ប​ង្ហាត់​បង្រៀន។​ បច្ចុប្បន្ន​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ គឺមាន​ក្រុម​ភ្លេង​ពិណ​ពាទ្យ ក្រុម​សិល្បៈ​សម្ដែង​បម្រើ ញុាំង​ឱ្យ​បរិយា​កាស​កាន់​តែ​អ៊ឹក​អធឹក”។​

វង់​ភ្លេង​ពិណ​ពាទ្យ​តែង​បាន​វត្ត​ខ្មែរ​នា​នា​នៅ​ខេត្ត​បាក​លីវ​ យក​ចិត្ត​ទុក​ដាក់​អភិរក្ស។​ 

ការ​បង្កើត​ក្រុម​ភ្លេង​ ក្រុម​សិល្បៈ​ក្នុង​វត្ត​ខ្មែរ​ គឺ​បង្ក​បរិយា​កាស​សម្រាប់​យុវ​វ័យ​ជន​រួម​ជាតិ​ខ្មែរ​ចេះ​ស្រ​ឡាញ់​និង​មោទន​ភាព​ចំ​ពោះ​វប្បធម៌​ជន​ជាតិ។​ ផ្ដើម​ពី​នោះ​ ភ្ញាក់​រលឹក​ចូល​រួម​អភិរក្ស​និង​លើក​តម្កើង​តម្លៃ​វប្បធម៌​ប្រ​ពៃណី​ដ៏​ល្អ​ប្រ​សើរ។​ បង​ថាច់​ធីង៉ុក​ភឿង ក្រុម​សិល្បៈ​ចម្រុះ​ខ្មែរ​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង៖ “ចាប់​តាំង​ពី​ឆ្នាំ ​២០១៣ មក​ទល់​ពេល​នេះ​ ខ្ញុំ​បង្កើត​បាន​ក្រុម​ភ្លេង​ ២ វង់​ សម្រាប់​ប្អូន​ៗ​នៅ​តំ​បន់​ជន​បទ​ភូមិ​កៃ​យ៉ា និង​បង្ហាត់​សិស្ស​ជិត​ ៧០ នាក់​នៅ​ចំ​ណុះ​ជើង​វត្ត​នា​នា​ ដើម្បី​បម្រើ​ការ​ក្នុង​ឱកាស​បុណ្យ​ទាន​ នៅ​ក្នុង​វត្ត​និង​នៅ​តាម​ភូមិ​ស្រុក។​ កូន​ខ្មែរ​តែង​ស្រ​ឡាញ់​ពេញ​ចិត្ត​នឹង​សិល្បៈ​ច្រៀង​រាំ​ខ្លាំង​ណាស់​និង​តែង​មាន​មោទ​នភាព​ខណៈ​ពេល​បាន​ស្លៀក​ពាក់​នូវ​សម្លៀក​បំ​ពាក់​តាម​បែប​ប្រ​ពៃ​ណី​ ពិសេស​គឺការ​សម្ដែង​របាំ។​ ក្រៅ​ពី​នោះ​ ក្រុម​សិល្បៈ​នៅ​ទាំង​ទៅ​ចូល​រួម​មហោ​ស្រព​ សមោ​សរ​សិល្បៈ​របស់​ខេត្ត​ ហើយ​តែង​ទទួល​បាន​រង្វាន់​ជា​និច្ច”។​

បច្ចុប្បន្ន​ នៅ​តាម​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ឃើញ​ថា​ ចលនា​វប្បធម៌​ សិល្បៈ​ មាន​ភាព​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ប្រ​ការ​នេះ​គឺមក​ពី​ការ​ដែល​វត្ត​ខ្មែរ​នា​នា​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​និង​ពង្រីក​ក្រុម​របាំ ប្រ​ពៃណី​ផង​ដែរ។​ ព្រះ​តេជ​ព្រះ​គុណ​យឿង​ក្វឹង ព្រះ​ចៅ​អធិ​ការ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ ឃុំ​វិញ​ត្រាច់​ដុង​ មាន​ថេរ​ដី​កា​៖ “គ្រាន់​តែឮ​វត្ត​ជួល​ អ្នក​មក​បង្ហាត់​ចម្រៀង​ របាំ គឺកូន​ចៅ​ពុទ្ធ​បរិស័ទ​នៅ​តាម​ភូមិ​បាន​មក​ហាត់​រៀន​យ៉ាង​ច្រើន។​ បច្ចុប្បន្ន​ សមា​ជិក​ក្រុម​ភ្លេង​ពិណ​ពាទ្យ​ ក្រុម​របាំ​សុទ្ធ​សឹង​ជា​យុវ​វ័យ​។​ ក្រៅ​ពី​សម្ដែង​បម្រើ​ក្នុង​ឱកាស​បុណ្យ​ទាន​ក្នុង​វត្ត​ ភូមិ​ស្រុក​ ក្រុម​សិល្បៈ​នៅ​ទាំង​សម្ដែង​បម្រើ​ជូន​ភ្ញៀវ​ទេស​ចរ​ រួម​ចំ​ណែក​ថែរក្សា​និង​ផ្សព្វ​ផ្សាយ​វប្ប​ធម៌​ដ៏​ល្អ​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ បម្រើ​ជូន​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ទៀត​ផង”។​

តាម​ប្រ​សាសន៍​លោក​ ស្រី​ត្រឹង​ធីឡាង​ភឿង នា​យិកា​មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​បាក​លីវ​ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ព្រួត​ដៃ​ថែ​រក្សា​វប្ប​ធម៌​ជន​ជាតិ​ ខេត្ត​បាន​ជំ​នួយ​វត្ត​ខ្មែរ​នា​នា​ទិញ​ឧបករណ៍​ភ្លេង​ពិណ​ពាទ្យ​ ឆៃ​យុាំ ឧបករ​ណ៍​បំ​ពង​សំ​ឡេង​ សម្លៀក​បំ​ពាក់។ល។​ នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​ ដើម្បី​វប្បធម៌​ប្រ​ពៃណី​ខ្មែរ​បាន​ស្នង​បន្ត​ និង​អភិវឌ្ឍន៍៕​

                                 លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ