នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ទើបដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញទូទាំងប្រទេស រដ្ឋាភិបាលជាមួយនឹងភូមិភាគនានា និងសម័យប្រជុំសាមញ្ញរបស់រដ្ឋាភិបាល ខែ ៦ ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញទូទាំងប្រទេស រដ្ឋាភិបាលជាមួយនឹងភូមិភាគនានា និងសម័យប្រជុំសាមញ្ញរបស់រដ្ឋាភិបាល ខែ ៦ ឆ្នាំ ២០២៣។ រូបថតៈ VGP/ញឹកបាក់
ថ្លែងយោបល់ក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ បានវាយតម្លៃខ្ពស់ចំពោះគ្រប់ថ្នាក់ គ្រប់ផ្នែក និងភូមិភាគនានាដែលបានអនុវត្តយ៉ាងប្ដូរផ្ដាច់នូវគោលលំនាំដំណើរការ ឆ្នាំ ២០២៣ គឺ “សាមគ្គីក្រឹត្យ វិន័យ សមត្ថភាពឈ្លាសវៃ ផ្លាស់ថ្មីច្នៃប្រតិដ្ឋ ប្រសិទ្ធភាពទាន់ពេល”; ផ្ដុំកម្លាំងអនុវត្តភារកិច្ចជាប្រចាំកាន់តែច្រើន តម្រូវការកាន់តែខ្ពស់ផង ទប់ស្កាត់នូវបញ្ហាប្រឈមភាពខ្វះចន្លោះអូសបន្លាយច្រើនអាណត្តិ ច្រើនឆ្នាំផងនិងដោះស្រាយបញ្ហាដែលកើតឡើង ពិបាកប៉ាន់ស្មាន ពិបាកព្យាករណ៍ផង។ អាស្រ័យហេតុនោះ ស្ថានភាពសេដ្ឋកិច្ច-សង្គម ខែ ៦ បន្តឆ្ពោះទៅរកភាពសកម្មប្រសើរជាងខែ ៥ និងត្រៃមាសទី II ប្រសើរជាងត្រៃមាសទី I លើវិស័យជាច្រើន រួមចំណែកក្នុងលទ្ធផលរួមរបស់ខែ ៦ ឆ្នាំ ២០២៣។ ចំពោះទិសដៅធំៗជាសារវន្តដែលសម្រេចបានម៉ាក្រូសេដ្ឋកិច្ចជាសារវន្តរក្សាស្ថេរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើនត្រូវបានជំរុញ តុល្យភាពធំៗត្រូវបានធានា។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី បានលើកឡើងយ៉ាងច្បាស់ ស្ថានភាពសេដ្ឋកិច្ច-សង្គម នៅមានចំណុចខ្វះខាត ភាពខ្វះចន្លោះ ការលំបាកសាកល្បង; ក្នុងនោះ គប្បីយកចិត្តទុកដាក់លើបញ្ហា ៣ ក្រុមធំៗ៖ កំណើនសេដ្ឋកិច្ចទាបជាងគ្រោងការដែលបានដាក់ចេញ; ស្ថានភាពវិន័យក្រឹត្យក្រមពេលខ្លះមិនទាន់ម៉ឺងម៉ាត់ នៅមានស្ថានភាពកម្មាភិបាល បុគ្គលិក អ្នករដ្ឋការខ្លាចខុស គេចវេះតួនាទី។
តាមការគ្រោងទុកក្រោយសម័យប្រជុំ រដ្ឋាភិបាលនឹងដាក់ចេញសេចក្ដីសម្រេចសម័យប្រជុំ និងសេចក្ដីសម្រេចប្រធានបទជំនាញ អំពីដំណោះស្រាយការលំបាកសម្រាប់ការផលិត ធ្វើអាជីវកម្ម បន្តជំរុញការកំណែទម្រង់រដ្ឋបាល រឹតបន្ដឹងវិន័យក្រឹត្យក្រម។ ក្នុងនោះ រដ្ឋាភិបាលបានរៀបចំក្រុមបេសកកម្ម ២៦ ក្រុម ចុះធ្វើការជាមួយនឹងភូមិភាគនានាដើម្បីក្ដាប់ស្ថានភាព ដោះស្រាយនូវការលំបាក ជាប់ជំពាក់ជំពិន កំណត់ទិសដៅភារកិច្ច ដំណោះស្រាយធំចំពោះមុខនិងយូរអង្វែង៕
ប្រភពៈ baochinhphu.vn -ប្រែសម្រួលៈ ពេជ្រសឿន