មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/06/2023 - 14:44

គ្រូពេទ្យ​យ័ញ​មី តែង​អស់​ពី​ចិត្ត​ជា​មួយ​ការ​ងារ​

បន្ទាប់​ពី​បម្រើ​ការ​ងារ​នៅ​កោះ​ត្រែ ស្រុក​គៀង​ហាយ​ គ្រូពេទ្យ​យ័ញ​មី បាន​ប្ដូរ​ទៅ​ស្រុក​កំ​ណើត​ ហើយ​ធ្វើ​ជា​បុគ្គ​លិក​ទទួល​បន្ទុក​ផ្នែក​ចាក់​វ៉ាក់​សាំង​នៅ​ដំណាក់​សុខា​ភិបាល​ឃុំ​ឌិញ​អាង ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង។ តាម​ការ​វាយ​តម្លៃ​របស់​វេជ្ជ​បណ្ឌិត​ លឺវ​វ៉ាន់​ហាញ់ ប្រធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឌិញ​អាង ដោយ​បង​យ័ញ​មី​ជា​ជន​ជាតិ​ខ្មែរ​ ដូច្នេះ​គាត់​អនុវត្ត​បាន​យ៉ាង​ល្អ​ការ​ងារ​ចលនា ផ្សព្វ​ផ្សាយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។

គ្រូពេទ្យ​យ័ញ​មី។

តាម​សម្ដី​បង​យ័ញ​មី ក្នុង​រយៈ​ពេល​បំ​ពេញ​ភារ​កិច្ច​ មាន​ចំ​ណុច​ពីរ​យ៉ាង​ដែល​ដក់​ជាប់​ក្នុង​អា​រម្មណ៍​គាត់​ជា​រៀង​រហូត​មក​នោះ​គឺ​ នៅ​ឆ្នាំ​ ២០០៤ បង​ត្រូវ​បាន​ចាត់​ទៅ​បំ​ពេញ​ភារកិច្ច​នៅ​កោះ​ត្រែ ខណៈ​នោះ​ជំងឺ​ COVID - ១៩ កំ​ពុង​ផ្ទុះឡើង។ ដោយ​ធ្លាប់​រស់​នៅ​ដី​គោក​ ដូច្នេះ​ ពេល​ចេញ​ទៅ​កោះ​ បង​ជួប​លំ​បាក​មិន​តិច​ឡើយ​។ អា​ស្រ័យ​ដោយ​ប្រ​ជា​ជន​និង​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន​បង្ក​លក្ខ​ណៈ​ ម្ល៉ោះ​ហើយ ​បង​ក៏​សម្រប​ខ្លួន​បន្តិច​ម្ដង​ៗ​ហើយ​ក៏​ធ្វើ​កិច្ច​ការ​បាន​ល្អ​ប្រ​សើរ​ឡើង​។ តាម​ពិត​ កោះ​ត្រែ​មិន​ឆ្ងាយ​ពី​ដី​គោក​ប៉ុន្មាន​ទេ បើ​ប្រៀប​នឹង​កោះ​ដទៃ​ទៀត​នៅ​គៀង​យ៉ាង​ ប៉ុន្តែ​ដោយ​សារ​លក្ខណៈ​ផ្ទាល់​ខ្លួន​ ទើប​បង​មិន​សូវ​មាន​ឱកាស​មក​លេង​ស្រុក​កំ​ណើត។ នៅ​ពេល​គាត់​សុាំ​នឹង​ទី​កន្លែង​ និង​គ្រោង​ផែន​ការ​ដើម្បី​កសាង​គ្រួសារ​-អា​ជីព​នៅ​លើ​កោះ​ ពេល​នោះ​ក្នុង​គ្រួសារ​ក៏​មាន​ធុរៈ​ រួច​ហើយ​ក៏​ត្រូវ​ការ​បង​នៅ​ក្បែរ។ បទ​ពិសោ​ធន៍​នៃ​ការ​ជម្នះ​លំ​បាក​ពេល​បំ​ពេញ​ភារ​កិច្ច​នៅ​កោះ​ត្រែ បាន​ជួយ​ឱ្យ​បង​យ័ញ​មី​សម្រប​ខ្លួន​បន្តិច​ម្តងៗ រួច​ហើយ​សម្រេច​រាល់​ភារ​កិច្ច​ដែល​ថ្នាក់​លើប្រ​គល់​ឱ្យ​នៅ​ស្ថា​ប័ន​ថ្មី។

បង​យ័ញ​មី ឱ្យ​ដឹង​៖ “ក្នុង​អំ​ឡុង​ពេល​ COVID -១៩ កម្មា​ភិ​បាល​ បុគ្គ​លិក​សុខា​ភិបាល​ទាំង​អស់​ ត្រូវ​បំ​ពេញ​ភារ​កិច្ច​អស់​ពី​សមត្ថ​ភាព​ ១០០%។ ក្រៅ​ពី​ការ​ងារ​ចុះ​ទៅ​ភូមិ​សាស្ត្រ​ធ្វើ​តេស្ត យក​សំ​ណាក​ ខ្ញុំ​នៅ​ទាំង​ចូល​រួម​ចាក់​វ៉ាក់​សាំង​ផង​ ដូច្នេះ​ស្នាក់​នៅ​ក្នុង​ស្ថាប័ន​និង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ ចួន​កាល​រាប់​ខែ​ទើប​បាន​មក​ផ្ទះ។ ផ្ទះ​មាន​កូន​តូច​ ដូច្នេះ​ខ្ញុំ​ក៏​អន្ទះ​អន្ទែង​ណាស់​ដែរ​ ប៉ុន្តែ​ដោយ​សារ​ការ​ងារ​រួម​និង​ធានា​សុវត្ថិ​ភាព​គ្រួសារ​ ម៉្លោះហើយ​ខ្ញុំ​មិន​ហ៊ាន​ដក​ខ្លួន​ឡើយ”។ ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ម្ដង​ៗ បង​យ័ញ​មី មាន​អា​រម្មណ៍​ថា​មាន​ទំ​នួល​ខុស​ត្រូវ​ក្នុង​ការ​ងារ​ឱ្យ​កាន់​តែ​ល្អ​ថែម​ទៀត​ ពី​ព្រោះ​បង​ជា​អ្នក​ទទួល​បន្ទុក​លើ​ការ​ចាក់​វ៉ាក់​សាំង​ក្នុង​ដំ​ណាក់​សុខា​ភិបាល​នេះ​។

ឌិញ​អាង ជា​ឃុំ​មួយ​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដូច្នេះ​ក្រៅ​ពី​បម្រើ​ការ​ងារ​វិជ្ជា​ជីវៈ​ បង​យ័ញ​មី ក៏​ជា​អ្នក​បក​ប្រែ​ឱ្យ​សហ​ការី​ក្នុង​ការ​ពិនិត្យ​និង​ព្យា​បាល​ប្រ​ចាំ​ថ្ងៃ​ផង​ដែរ។ អ្នក​មីង​ធីលីវ នៅ​ភូមិ​អាង​ទ្រឿង រ៉ាយ​រ៉ាប់៖ “គ្រូ​ពេទ្យ​យ័ញ​មី ជា​មនុស្ស​នៅ​មូល​ដ្ឋាន​ ដូច្នេះ​ គាត់​យល់​ច្បាស់​និង​ជួយ​ជន​រួម​ជាតិ​ខ្មែរ​បាន​ច្រើន​ ពេល​យើង​ខ្ញុំ​មក​ដំណាក់​សុខា​ភិបាល​ ពិនិត្យ​និង​ព្យា​បាល​ជំងឺ។ ដូច្នេះ ​ទើប​មាមីង​ក្នុង​ភូមិ​បាន​ស្ងប់​អា​រម្មណ៍​ពេល​បាន​មក​ពិនិត្យ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ”៕

                             ហា​ថាញ-លេង​មី

ចែករំលែកអត្ថបទ