ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/06/2023 - 16:47

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​កាង​ឡុង​ រៀប​ចំ​មហា​សន្និ​បាត​លើក​ទី ៧

សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញ​ ទើប​រៀប​ចំ​ជោគ​ជ័យ​មហា​សន្និ​បាត​លើក​ទី ៧ អា​ណត្តិ​កាល​ ២០២៣-២០២៨។

គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ បង្ហាញ​មុខ​មហា​សន្និ​បាត។

អា​ណត្តិ​កាល​កន្លង​ ជា​មួយ​នឹង​តួនាទី​រៀប​ចំ​​ប្រ​មូល​ផ្តុំ សា​មគ្គី​រវាង​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​ បាន​ពង្រីក​ល្អ​ទិស​ស្លោក “សាសនា​ ប្រជា​ជាតិ​ សង្គម​និយម” សមា​គម​បាន​ចលនា ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិ​ស័ទ​រស់​នៅ​ “ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា​ អនុវត្ត​ល្អ​ការ​ងារ​សង្គម​” សក្តិ​សម​ជា​មជ្ឈ​មណ្ឌល​សាមគ្គី តម្រង់​ទិស​សកម្ម​ភាព​ជំនឿ​សាសនា​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​។

មហា​សន្និ​បាត​បាន​តែង​តាំង​ព្រះ​សង្ឃ​ ១៥ អង្គ​/នាក់​ ចូល​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ អា​ណត្តិ​កាល ​២០២៣-២០២៨ ក្នុង​នោះ​ គណៈ​អចិន្ត្រៃយ៍​ មាន​ ៦ អង្គ​។ ព្រះ​តេជ​ព្រះ​គុណ​ថាច់​ទឿង ត្រូវ​បាន​តែង​តាំង​ជា​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​កាង​ឡុង​ជា​បន្ត។

ស្រប​ក្នុង​ឱកាស​នេះ​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ បាន​ប្រ​ទាន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ ១ និង​បុគ្គល​ ៥ អង្គ​/នាក់​ ដែល​មាន​ស្នា​ព្រះ​ហស្ត​ឆ្នើម​ក្នុង​សកម្ម​ភាព​កិច្ច​ការ​សាសនា​ក្នុង​អា​ណត្តិ​កាល​កន្លង​; គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​កាង​ឡុង​ ក៏​បាន​ប្រទាន​លិខិត​សរ​សើរ​ចំ​នួន​ ១៩ ដល់​សមូហ​ភាព​ចំ​នួន​ ៥ និង​បុគ្គល ១៤ អង្គ​/នាក់​ ដែល​មាន​ស្នា​ព្រះ​ហស្ត​ឆ្នើម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ ការ​ងារ​សប្បុរស មនុស្ស​ធម៌​ និង​សកម្ម​ភាព​សមា​គមព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​កាង​ឡុង​ អា​ណត្តិ​កាល​  ២០១៨-២០២៣៕

    សើុងម៉ាល័យ​ - វិមាន

ចែករំលែកអត្ថបទ