12/06/2023 - 08:09

មាន​ទម្រង់​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជា​ច្រើន​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​

អនុ​វត្ត​កម្ម​វិធី​សហ​ការ​លេខ​ ០៩/CTr-BCA-MTTW ចុះ​ថ្ងៃ​ ០១/៨/២០១៣ រវាង​ក្រ​សួង​នគរ​បាល​ជា​មួយ​នឹង​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ និង​អង្គ​ការ​ជា​សមា​ជិក ស្តី​ពី​ការ​”ជំ​រុញ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ក្នុង​ស្ថាន​ភាព​ថ្មី” “ហៅ​កាត់​ថា កម្ម​វិធី​សហ​ការ​លេខ ​០៩” ផ្តើម​ពី​នោះ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ​ខេត្ត​សុក​ត្រាំង ត្រូវ​បាន​រក្សា​រឹង​មាំ។

គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ តែង​សហ​ការ​ជា​មួយ​ព្រះ​សង្ឃ​ ជំរុញ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ក្នុង​ស្ថាន​ភាព​ថ្មី​។

ក្រោយ​ពី​រយៈ​ពេល​ ១០ ឆ្នាំ​ ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​សហ​ការ​លេខ​ ០៩ កង​កម្លាំង​នគរ​បាល​ទូទាំង​ខេត្ត​ សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ និង​អង្គ​ការ​ជា​សមាជិក​គ្រប់​លំ​ដាប់​ថ្នាក់​ កសាង​ ពង្រឹង​និង​ពង្រីក​ជាង​ ១.០០០ ទម្រង់​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ដែល​មាន​ប្រសិទ្ធ​ភាព​ ដូច​៖ ទម្រង់​”កា​មេរ៉ា​សន្តិ​សុខ​” “ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​” “ក្រុម​គ្រិស្ត​សាស​និក​ស្វ័យ​គ្រប់​គ្រង​” “បង្ការ ប្រឆាំង​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម​ តាម​រយៈ​បណ្តាញ​សង្គម​ (Zalo)” “ព្រះ​សង្ឃ​ ពុទ្ធ​បរិ​ស័ទ​ចូល​រួម​បង្ការ ប្រ​ឆាំង​បទ​ល្មើស​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” “មណ្ឌល​តាំង​ទីលំ​នៅ​គ្មាន​យុវ​ជន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​និង​បាប​គ្រោះ​សង្គម​”; “ដង​ផ្លូវ​ស្វ័យ​គ្រប់​គ្រង​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់”។ល។ ឆ្លង​តាម​រយៈ​នោះ​ ប្រ​ជា​ជន​បាន​ផ្តល់​ដំ​ណឹង​មាន​តម្លៃ​ជាង​ ១០.៥០០ ដំ​ណឹង​ជួយ​កង​កម្លាំង​នគរ​បាល​ បង្ក្រាប​ជា​ច្រើន​ករណី​សម្រុះ​សម្រួល​បាន​ជោគ​ជ័យ​ករណី​វិវាទ​ទំ​នាស់​ក្នុង​ផ្ទៃ​ក្នុង​ប្រ​ជា​ជន​ជាង​ ២០.៩០០ ករណី អប់រំ​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​គំ​និត​មុខ​សញ្ញា ៤.១៥៧ នាក់​ អប់រំ​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​គំ​និត​មុខ​សញ្ញា​ដែល​កែ​ខ្លួន​យឺត​ ៥.៧៧៥ លើក​នាក់​ ប្រ​កាស​ជា​សា​ធារណៈ​មុខ​សញ្ញា ២១.៥៥៥ នាក់​ ផាក​ពិន័យ​រដ្ឋ​បាល​មុខ​សញ្ញា ១១២ នាក់​ បញ្ជូន​ទៅ​មណ្ឌល​ផ្តាច់​ញៀន​មុខ​សញ្ញា ១១១ នាក់​ និង​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​មុខ​សញ្ញា ១៨ នាក់​ ផ្តើម​ពី​នោះ​ ជួយ​ឱ្យ​មុខ​សញ្ញា​រាប់​រយ​នាក់​បាន​ដោះ​លែង​ពី​ពន្ធ​នា​គារ​មក​រួម​រស់​ក្នុង​សហ​គមន៍​ បុល​ទុន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​លំ​នឹង​ជីវ​ភាព។  ព្រះ​តេជ​ព្រះ​គុណ​ឡឹម​ញ៉ាង ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ពិន្ទង មាន​ថេរ​ដី​កា៖ អា​ស្រ័យ​មាន​ទម្រង់​ “ព្រះ​សង្ឃ​ ពុទ្ធ​បរិ​ស័ទ​ចូល​រួម​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់” ម៉្លោះហើយ​ មា​មីង​ពុទ្ធ​បរិ​ស័ទ​បាន​ជ្រាប​ច្បាស់​និង​ព្រួត​ដៃ​គ្នា​រក្សា​សន្តិ​សុខ​ភូមិ​ស្រុក​ អប់រំ​កូន​ចៅ​ឱ្យ​ជៀស​ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម​ មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​។ មាមីង​ពុទ្ធ​បរិ​ស័ទ​ព្រួត​ដៃ​ចូល​រួម​បង្ការ ប្រឆាំង​បទ​ល្មើស​ អា​ស្រ័យ​ហេតុ​នេះ​ ពិធី​បុណ្យទាន​ក្នុង​វត្ត​ តែង​ធានា​បាន​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ មា​មីង​ស្ងប់​ចិត្ត​មក​វត្ត​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​ កម្សាន្ត​សប្បាយ”។

តាម​ប្រសាសន៍​លោក​ត្រឹង​វ៉ាន់​ឡូវ​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ប្រ​ធាន​គណៈ​ចង្អុល​ការ​បង្ការ ប្រ​ឆាំង​បទ​ល្មើស​ បាប​គ្រោះ​សង្គម​ និង​កសាង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ខេត្ត​ អនុវត្ត​កម្ម​វិធី​សហ​ការ​លេខ​ ០៩ តែង​ទទួល​បាន​ការ​គាំ​ទ្រ​ និង​សហ​ការ​ជិត​ស្និទ្ធ​រវាង​កង​កម្លាំង​នគរ​បាល​ និង​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ពី​ថ្នាក់​ខេត្ត​ដល់​មូល​ដ្ឋាន​ ព្រម​ជា​មួយ​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​មជ្ឈ​ដ្ឋាន​ប្រ​ជា​ជន​ ដូច្នេះ​ ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​រក្សា​រឹង​មាំ​សន្តិ​សុខ​នយោ​បាយ​និង​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ លើ​ភូមិ​សាស្ត្រ​ខេត្ត។ ពិ​សេស​ រក្សា​និង​កសាង​មណ្ឌល​តាំង​ទីលំ​នៅ​ចំ​នួន​ ៦៨១ អនុ​វត្ត​ល្អ​ចលនា បង្ការ ប្រ​ឆាំង​បទ​ល្មើស​ គ្រឿង​ញៀន​ រក​ស៊ី​ផ្លូវ​ភេទ​ ជំងឺ​ HIV/AIDS ជួញ​ដូរ​មនុស្ស​; មណ្ឌល​តាំង​ទីលំ​នៅ​ចំ​នួន​ ៦៧២ បាន​កសាង​អនុសញ្ញា; មណ្ឌល​តាំង​ទីលំ​នៅ​ចំ​នួន​ ៧៤៧ បាន​អនុវត្ត​ល្អ​នូវ​ចលនា​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ជំរុញ​ចលនា​ទូទាំង​ប្រជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ បង្កើត​គោល​ជំ​ហរ​ស្វយ័ត​តភ្ជាប់​គ្នា​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ តស៊ូ បង្ការ ប្រ​ឆាំង​បទ​ល្មើស​ បាប​គ្រោះ​សង្គម​ ធានា​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​មូល​ដ្ឋាន៕

                                       យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ