ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/06/2023 - 11:02

បង្កើន​ចំ​ណង​សាម​គ្គីភាព ​មិត្ត​ភាព​ រវាង​វៀត​ណាម​និង​កម្ពុជា​

(CT) - សមា​គម​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា​ ក្រុង​កឹង​ធើ បាន​រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​ អា​ណត្តិ​កាល​ ២០២៣​-២០២៨។

អ្នក​តំ​ណាង​ថត​រូប​អនុស្សាវ​រីយ៍​រួម​ជា​មួយ​គណៈ​ប្រតិ​បត្តិ​ការ​​សមា​គមមិត្ត​ភាព​វៀត​ណាម-កម្ពុជា​ ក្រុង​កឹង​ធើ អា​ណត្តិ​កាល​ ២០២៣-២០២៨ ។ រូប​ថត៖ ហុង​វ៉ឹង

អា​ណត្តិ​កាល​ ២០១៨-២០២៣ សមា​គម​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា​ ក្រុង​កឹង​ធើ បាន​បញ្ជ្រាប​ទិស​ស្លោក “ម្ចាស់​ការ​រវៀស​រវៃ​ ច្នៃ​ប្រតិដ្ឋ ប្រសិទ្ធ​ភាព​” ផ្សព្វ​ផ្សាយ​សកម្ម​ភាព​ ទំ​នាក់​ទំ​នង​កិច្ច​ការ​បរទេស​ប្រ​ជា​ជន​ ដោយ​មាន​រូប​ភាព​ ខ្លឹម​សារ​ដ៏​សម្បូរ​បែប។ សមា​គម​មិត្ត​ភាព​បាន​ចលនា​គ្រប់​អង្គ​ភាព​ អា​ជីវ​កម្ម​រៀប​ចំ​សកម្ម​ភាព​សប្បុ​រស​ធម៌​ មនុស្ស​ធម៌​ដែល​មាន​អត្ថ​ន័យ​ ដូច​ជា៖ ឧបត្ថម្ភ​ប្រ​ជា​ជន​កម្ពុជា​ បង្ការ​បង្ក្រាប​ជំងឺ​ COVID-១៩; ពិនិត្យ​ជំងឺ​ ផ្តល់​ជូន​ថ្នាំ​ពេទ្យ​ និង​អំ​ណោយ​ដល់​មា​មីង​ជន​ជាតិ​វៀត​ណាម​ដែល​កំ​ពុង​រស់​នៅ​កម្ពុជា​; សង់​ផ្ទះ​មិត្ត​ រួម​កង​បាន​ ៩ ខ្នង; ឧបត្ថម្ភ​សមា​ជិក​មាន​ជីវ​ភាព​ក្រលំ​បាក។ល។ អ្វី​ដែល​សំ​ខាន់​នោះ​គឺ​ កម្ម​វិធី​ “បណ្តុះ​ពន្ល​កមិត្ត​ភាព​” បាន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ ៨៣ ចំ​ណែក​ដល់​សិស្ស​ និស្សិត​ដែល​ រៀន​សូត្រនៅ​ក្រុង​កឹង​ធើ សរុប​ជា​ទឹក​ប្រាក់​ជាង​ ១០០ លាន​ដុង។

មហា​សន្និ​បាត​បាន​ឯក​ភាព​អា​ណត្តិ​កាល​ ២០២៣-២០២៨ សមា​គម​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា​ បន្ត​ជំ​រុញ​ការ​ឃោស​នា ផ្សព្វ​ផ្សាយ​ និង​ជំរុញ​សកម្ម​ភាព​មិត្ត​ភាព​ សហ​ប្រតិ​បត្តិ​ការ​ ទំ​នាក់​ទំ​នង​រវាង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​២ ជំ​រុញ​ល្បឿន​ដំ​ណើរ​និង​ចលនា​គ្រប់​អង្គ​ការ​ សន្តិ​ភាព​ សាម​គ្គីភាព​ មិត្ត​ភាព​ និង​គ្រប់​អង្គ​ការ​ ក្រៅ​រដ្ឋា​ភិបាល​អនុ​វត្ត​លើ​គម្រោង​ NGO; បន្ត​ផ្សព្វ​ផ្សាយ​ក​ម្ម​វិធី​ “បណ្តុះ​ពន្លក​មិត្ត​ភាព”។ល។ ពិ​សេស​ ក្នុង​អា​ណត្តិ​កាល​ថ្មី​នេះ​ សមា​គមផ្តុំ​កម្លាំង​បង្កើត​ក្លឹប​ភាសា​បរ​ទេស​គឺ​ភាសា​ខ្មែរ​ និង​ក្លឹប​អា​ជីវ​កម្ម​ សំ​ដៅ​ជួយ​ដល់​កម្មា​ភិ​បាល​ សមា​ជិក​ដែល​មាន​កម្រិត​វិជ្ជា​ភាសា​ខ្មែរ​ ដើម្បី​ទំ​នាក់​ទំ​នង​ជា​មួយ​នឹង​ដៃ​គូកម្ពុជា។

មហា​សន្និ​បាត​ ក៏​បាន​បោះ​ឆ្នោត​តែង​តាំង​គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​មិត្ត​វៀត​ណាម-កម្ពុជា​ ក្រុង​កឹង​ធើ អា​ណត្តិ​កាល​២០២៣- ២០២៨ រួម​មាន​សមា​ជិក ២៦ នាក់​។ លោក​ ង្វៀង​វ៉ាន់​កឹង​ បន្ត​ជាប់​ឆ្នោត​ជា​ប្រ​ធាន​សមាគម។

ស្រប​ក្នុង​ឱកាស​នេះ​ដែរ​ មាន​ ៦ គ្រួសារ​បាន​ទទួល​គាំ​ពារ​និស្សិត​កម្ពុជា​ ៦ នាក់​ ដែល​កំ​ពុង​រៀន​សូត្រ​នៅ​ក្រុង​កឹង​ធើ; សមា​គម​មិត្ត​ភាព​ វៀត​ណាម​-កម្ពុជា​ ក្រុង​កឹង​ធើ ចលនា​អំ​ណោយ​បាន​ ២០ ចំ​ណែក​ ដើម្បី​ជូន​ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​ក្រ​លំ​បាក។ មាន​បុគ្គល​និង​សមូហ​ភាព​ជា​ច្រើន​ រួម​ចំ​ណែក​ក្នុង​សកម្ម​ភាព​បង្កើន​ចំ​ណង​សាមគ្គី​ភាព​មិត្ត​ភាព​រវាង​វៀត​ណាម​ និង​កម្ពុជា​ ត្រូវ​បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់៕

                                  ហុង​វ៉ឹង-លីសៀ

ចែករំលែកអត្ថបទ