ដំណាក់កាល ២០២៣-២០៣០ ខេត្តកាម៉ាវ ផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍន៍ពូជស្រូវគុណភាពខ្ពស់ ធានាការប្រើប្រាស់ ពូជស្រូវកម្រិតបញ្ជាក់ ៩០%។
រដូវស្រូវគុណភាពខ្ពស់របស់កសិករស្រុកថើយប៊ិញ សម្រេចបានទិន្នផលខ្ពស់
មធ្យមភាគពី៦-៧តោន/ហិកតា។
ដើម្បីសម្រេចបានទិសដៅខាងលើ មជ្ឈមណ្ឌលពូជកសិកម្មខេត្ត បានធ្វើការចុះពិនិត្យ កំណត់ច្បាស់ពីតម្រូវការស្រូវពូជ ទៅតាមប្រភេទពូជស្រូវ និងរដូវកាលនីមួយៗ ហើយម្ចាស់ការចងសម្ព័ន្ធជាមួយនឹងសហករណ៍ ក្រុមសហការគ្រប់លក្ខណសម្បត្តិខាងដីធ្លី ប្រភពធនធានមនុស្ស ដើម្បីធ្វើការផលិតពូជស្រូវផ្គត់ផ្គង់ឱ្យតំបន់ផលិតកម្មនានា។ ព្រមជាមួយនោះ កាម៉ាវ ជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត ជ្រើសពូជស្រូវថ្មីគុណភាពខ្ពស់បម្រើការផលិតកម្មក្នុងខេត្ត ជាជំហានៗ ម្ចាស់ការបានប្រភពពូជស្រូវ; បង្កើនការផលិតសាកល្បងពូជ ស្រូវថ្មីដែលមានសក្ដានុពលអំពីទិន្នផល គុណភាពខ្ពស់់ សមប្រកបនឹងស្ថានភាពដីសម្រាប់បំពេញបន្ថែមប្រភពពូជស្រូវរបស់ភូមិភាគ។ ក្រៅពីនោះ លើកទឹកចិត្តនិងបង្កលក្ខណសម្បត្តិងាយស្រួល គួបផ្សំនឹងគោលនយោបាយវិនិយោគ អំពាវនាវអង្គការ បុគ្គលក្នុងនិងក្រៅប្រទេស ចូលរួមសិក្សាស្រាវជ្រាវ ជ្រើសបង្កាត់ ស្ដារភាពរឹងមាំ ផលិតនិងអាជីវកម្មស្រូវពូជ។
ផលិតផលអង្ករជ្រះស្អាតតឺតឹម របស់សហករណ៍ដងផាក ភូមិ៨ ឃុំភូលឹក ស្រុកថើយប៊ិញ។
រយៈពេលកន្លង រចនាសម្ព័ន្ធពូជស្រូវសម្រាប់តំបន់ជំនាញផលិតស្រូវ ២ រដូវ/ឆ្នាំ លើភូមិសាស្រ្តខេត្ត រួមមានពូជស្រូវគុណភាពខ្ពស់ ដូចជា៖ OM១៨, OM៥៤៥១, OM៦១៦២។ល។ ស្រូបអត្រាពី ៦០-៦៥%; ពូជស្រូវក្រអូបអតិផលមាន ដូច៖ ST២៤ ST២៥ RVT ដាយថើម៨។ល។ ស្រូបអត្រាពី២០-២៥% ពូជស្រូវគុណភាពជាមធ្យម មានដូច OM៥៧៦ OM២៥១៧។ល។ ស្រូបអត្រា ពី៥-១០%។ រចនាសម្ព័ន្ធពូជស្រូវនៅតំបន់ផលិតស្រូវ១រដូវ/ឆ្នាំ (ស្រូវបង្កង ស្រូវធ្ងន់) ភាគច្រើនគឺពូជស្រូវធ្ងន់នៅក្នុងភូមិភាគ។ តួយ៉ាងដូចពូជស្រូវម៉ោកប៊ុយក្រហម ម៉ោកប៊ុយលុង ត្រាំងភីវ ស្រូបអត្រាពី ៤០-៥០%នៃផ្ទៃដី; ពូជស្រូវក្រអូបប្រណីត និងពូជស្រូវគុណភាពខ្ពស់ ស្រូបអត្រាប្រមាណពី ៤០-៤៥% នៃផ្ទៃដី; ពូជស្រូវគុណ ភាពជាមធ្យមស្រូបអត្រាពី ៥-១០%នៃផ្ទៃដី។ បរិមាណស្រូវពូជប្រើប្រាស់រៀងរាល់ឆ្នាំសម្រេចប្រមាណ ១៣.០០០ តោន; ក្នុងនោះ ពូជស្រូវរដូវដើមឆ្នាំនិងរដូវប្រាំងសម្រេចប្រមាណ ៩.០០០ តោន។
តាមប្រសាសន៍លោកឡេវ៉ាន់សឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដំណាំស្រូវខេត្តកាម៉ាវអភិវឌ្ឍតាមទិសដៅសុវត្ថិភាព សរីរាង្គ ទទួលបានវិញ្ញាបនបត្រ។ ទូទាំងខេត្តមានផ្ទៃដីផលិតស្រូវត្រូវបានប្រជាជនប្រើប្រាស់ពូជស្រូវកម្រិតបញ្ជាក់ ពូជស្រូវគុណភាពខ្ពស់ជាង ៨០%។ ផ្ដើមពីនោះ បង្កើតបានតំបន់ផលិតកម្មផលិតផល ស្រូវប្រមូលផ្ដុំទ្រង់ទ្រាយធំ ផ្តល់ទិន្នផល គុណភាពខ្ពស់ និងរចនាសម្ព័ន្ធពូជស្រូវរបស់ខេត្ត បានផ្លាស់ប្ដូរជាបណ្ដើរៗទៅកាន់ប្រភេទពូជ ស្រូវក្រអូប ផលិតកម្មតាមបែបសរីរាង្គមានការរីកចម្រើន៕
ប្រភព៖ TTXVN - ថាច់ធី