ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ទើបរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាបើកទូលាយ ពិនិត្យរបាយការណ៍របស់រដ្ឋាភិបាល អំពី "ស្ថានភាពអនុវត្តគោលនយោបាយជនជាតិ ដំណាក់កាល ២០២១-២០២២"។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា អ៊ីថាញហាណេក្តាំ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
របាយការណ៍ស្តីពីការអនុវត្តគោលនយោបាយជនជាតិ ដំណាក់កាល ២០២១-២០២២ របស់គណៈកម្មាធិការជនជាតិ បញ្ជាក់ពីការងារជនជាតិនិងការអនុវត្តគោលនយោបាយជនជាតិ តែងទទួលបានការយកចិត្តទុកដាក់ពិសេសរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនខាងវិស័យនយោបាយសេដ្ឋកិច្ច វប្បធម៌សង្គម ការពារប្រទេសសន្តិសុខ កិច្ចការបរទេស; ពង្រីកកម្លាំងសាមគ្គីបណ្តាជនជាតិ រួមចំណែកក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ ពង្រឹងទំនុកចិត្តក្នុងជនរួមជាតិភាគតិចចំពោះបក្ស រដ្ឋ។ ទន្ទឹមនឹងការអនុវត្តកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងកសាងជនបទថ្មី លើកដំបូងប្រទេសយើងមានកម្មវិធីទិសដៅជាតិដោយឡែក សំដៅវិនិយោគ ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ គ្របដណ្តប់លើគ្រប់វិស័យជាមួយគម្រោងចំនួន ១០ និងអនុគម្រោងសមាសភាពចំនួន ១៤។ កម្មវិធីទិសដៅជាតិ ត្រូវបានកសាងផ្អែកលើមូលដ្ឋាន រួមផ្គួបបញ្ចូលគោលនយោបាយ ឬខ្លឹមសារគោលនយោបាយជិត ៣០ ជំហានដំបូងជម្នះបានស្ថានភាពរាយប៉ាយនៃគោលនយោបាយ និងដើមទងគ្រប់គ្រងគោលនយោបាយនៅរាល់ដំណាក់កាលមុននេះ។
ដើម្បីបន្តការផ្សព្វផ្សាយកម្មវិធីគោលនយោបាយជនជាតិតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ នៅពេលខាងមុខសម្រេចតាមទិសដៅដែលបានដាក់ចេញ ក្រុមប្រឹក្សាជនជាតិ ស្នើរដ្ឋាភិបាលចង្អុលការដល់គ្រប់ក្រសួង ស្ថាប័ន ផ្នែកនិងភូមិភាគនានាមោះមុតក្នុងការអនុវត្តកម្មវិធីទិសដៅជាតិ។ ក្នុងនោះ ផ្តោតលើបញ្ហាសំខាន់ៗ មានដូច៖ ដាក់ឱ្យប្រើប្រាស់ឯកសារណែនាំ កំណត់ការរៀបចំអនុវត្តគម្រោង អនុគម្រោងមួយចំនួន; កសាងដំណោះស្រាយលម្អិត ច្បាស់លាស់ ដើម្បីអនុវត្តការងាររំសាយថវិកាធានាតាមផែនការដាក់ចេញ; មានយន្តការគួបផ្សំគោលនយោបាយ រួមបញ្ចូលប្រភពកម្លាំងរវាងកម្មវិធីទិសដៅជាតិ ធានាប្រសិទ្ធភាព…។
ក្រុមប្រឹក្សាជនជាតិ ស្នើរដ្ឋាភិបាលបន្តចង្អុលការដល់គ្រប់ក្រសួង ស្ថាប័នសមត្ថកិច្ច ប្រញឹកក្នុងការរៀបចំខ្លឹមសារតាមតម្រូវការនៃសេចក្តីសន្និដ្ឋានលេខ ១១៦/TB/TTKQH ចុះថ្ងៃទី ២០ /៨/២០២១ របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ស្តីពីការកំណត់តំបន់ភ្នំ តំបន់លើ ធានាគុណភាព ល្បឿនដំណើរការ ពេលវេលា លើកជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក្នុងសម័យប្រជុំនៅខែកញ្ញា ឆ្នាំ ២០២៣៕
យោង៖ baodantoc.vn-មុនី