22/05/2023 - 14:18

ប្រព័ន្ធ​ផ្សាយ​សំ​ឡេង​មូល​ដ្ឋាន​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​បង្ការទប់​ស្កាត់​ជំងឺ​ COVID-១៩

ជំងឺ​ COVID-១៩ នៅ​បង្កប់​ភាព​ស្មុគ​ស្មាញ ដូច្នេះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ កំ​ពុង​ជំរុញ​ការ​ងារ​ឃោសនា​តាម​ប្រ​ព័ន្ធ​ផ្សាយ​សំ​ឡេង​មូល​ដ្ឋាន​ ដើម្បី​ប្រ​ជា​ជន​ក្តាប់​បាន​និង​យល់​ដឹង​ពី​វិធី​បង្ការ ទប់​ស្កាត់​ជំងឺ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

មជ្ឈ​មណ្ឌល​វប្ប​ធម៌​-ព័ត៌​មាន​និង​កីឡា​ស្រុក​ចូវ​ថាញ់​ សហ​ការ​ជា​មួយ​ផ្នែក​សមត្ថ​កិច្ច​ផ្សព្វ​ផ្សាយ​បង្ការ ប្រ​ឆាំង​គ្រឿង​ញៀន​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ងារ​បង្ការ ទប់​ស្កាត់​ជំងឺ​ COVID-១៩ លើ​ភូមិ​សាស្រ្ត។

រយៈ​ពេល​កន្លង​ក៏​ដូច​ជា​បច្ចុប្បន្ន​នេះ​ នៅ​គ្រប់​ទី​កន្លែង​លើភូមិ​សាស្រ្ត​ស្រុក​ចូវ​ថាញ់​ តែង​ឮ​សំ​ឡេង​ឃោស​នា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ងារ​បង្ការ ទប់​ស្កាត់​ជំងឺ​ ដូច​ជា៖ ជំងឺ​គ្រុន​ឈាម​ ជំងឺ​របេង បំ​ផុត​គឺ​ជំងឺ​ COVID-១៩ ។ល។ ប្រ​ព័ន្ធ​ផ្សាយ​សំ​ឡេង​មូល​ដ្ឋាន​ គឺ​ជា​បណ្តាញ​ផ្សព្វ​ផ្សាយ​ដ៏​សំ​ខាន់​និង​ទាន់​ពេល​ រួម​ចំ​ណែក​ជា​មួយ​ផ្នែក​សមត្ថ​កិច្ច​និង​ផ្នែក​ជំ​នាញ​បង្ការ ទប់​ស្កាត់​ជំងឺ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

អូ​ប៉ា​ល័រ​ផ្សាយ​សំ​លេង​បាន​បំ​ពាក់​នៅ​អនុ​សង្កាត់​ ៤ ទី​ប្រ​ជុំ​ជន​ចូវ​ថាញ់។

លោក​ហ្វិញ​វ៉ាន់​អឹង នា​យក​រង​មជ្ឈ​មណ្ឌល​វប្ប​ធម៌​-ព័ត៌​មាន​ និង​កីឡា​ស្រុក​ចូវ​ថាញ់​ ឱ្យ​ដឹង៖ “ទូទាំង​ស្រុក​មាន​ស្ថា​នីយ​ផ្សាយ​សំ​ឡេង​ថ្នាក់​ស្រុក​ ១ ស្ថា​នីយ​ផ្សាយ​សំ​ឡេង​ឃុំ​ចំ​នួន​ ១៣ និង​បណ្តុំ​ឧគ្ឃោ​សន​ស័ព្ទ​ឥត​ខ្សែ​ចំ​នួន​ ២៦៥ (មួយ​បណ្តុំមាន​អូ​ប៉ា​ល័រ ២) នៅ​ ១០៨ ភូមិ​ អនុ​សង្កាត់​ ដើម្បី​បម្រើ​ការ​ផ្សាយ​គ្រប​ដណ្តប់​លើ​ភូមិ​សាស្រ្ត​ស្រុក។ ចាប់​តាំង​ពី​មាន​ជំងឺ​ COVID -១៩ ផ្ទុះ​រាល​ដាល​ ប្រ​ព័ន្ធ​ផ្សាយ​សំ​ឡេង​មូល​ដ្ឋាន​ ជាឧប​ករណ៍​ជំ​នួយ​មាន​ប្រ​សិទ្ធ​ភាព​ ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ ដើម្បី​បំ​ផុស​ ចលនា​ការ​ងារ​បង្ការ ទប់​ស្កាត់​ជំងឺ​របស់​មជ្ឈិម​ ខេត្ត​ និង​ស្រុក​ជូន​ដល់​ប្រ​ជា​ជន។ ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​ មជ្ឈ​មណ្ឌល​រៀប​ចំ​និង​ផ្សាយ​បាន​ ៥៦ កម្ម​វិធី​ព្រឹត្តិ​ការណ៍​ភូមិ​ភាគ​ រួម​មាន​ ដំណឹង​ចំ​នួន​ ៤៦៣ បទ​យក​ការ​ណ៍​អំ​ពី​គំរូ​មនុស្ស​ល្អ​ ការ​ងារ​ល្អ​ ៧០ អត្ថ​បទ​ សេចក្តី​ជូន​ដំ​ណឹង​ចំ​នួន​ ២៣។ល។ និង​អត្ថ​បទ​ជា​ច្រើន​អំ​ពី​ការ​បង្ការ ទប់​ស្កាត់​ជំងឺ​ COVID-១៩ ផ្សាយ​លើ​ស្ថានីយ​វិទ្យុ​ផ្សាយ​សំ​ឡេង​គ្រប់​ ១៤ឃុំ​ ទី​ប្រ​ជុំ​ជន​លើ​ភូមិ​សាស្រ្ត​ស្រុក។ ឆ្លង​តាម​រយៈ​ប្រ​ព័ន្ធ​ផ្សាយ​សំ​ឡេង​មូល​ដ្ឋាន​ ប្រ​ជា​ជន​ភាគ​ច្រើន​បាន​យល់​ច្បាស់​ពី​គោល​បំ​ណង​ អត្ថ​ន័យ​ និង​សារៈ​សំ​ខាន់​របស់​ការ​ងារ​បង្ការ ទប់​ស្កាត់​ជំងឺ​ COVID- ១៩ បណ្ដា​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ… ”។

លោក​សើុង​សា​រ៉េត នៅ​អនុ​សង្កាត់​ ៤ ទីប្រ​ជុំ​ជន​ចូវ​ថាញ់​ ឱ្យ​ដឹង៖ “រៀង​រាល់​ព្រឹក​ នៅ​ពេល​ប្រ​ព័ន្ធ​ឧគ្ឃោ​សន​ស័ព្ទ​របស់​ស្រុក​ចាក់​ផ្សាយ​ ក៏​ជា​ពេល​ដែល​គ្រួសារ​ទាំង​ឡាយ​ក្រោក​ពី​ដំ​ណេក​ដើម្បី​ស្តាប់​ព័ត៌​មាន​ និង​ត្រៀម​ការ​ងារ​សម្រាប់​ថ្ងៃ​ថ្មី​។ ប្រ​ព័ន្ធ​ឧគ្ឃោ​សន​ស័ព្ទ​ផ្សាយ​ជា​បន្ត​បន្ទាប់​អំ​ពី​ការ​បង្ការ ទប់​ស្កាត់​ជំងឺ​ COVID-១៩។ អា​ស្រ័យ​ហេតុ​នេះ​ ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ក្ដាប់​បាន​ព្រឹត្តិ​ការណ៍​ព័ត៌​មាន​មាន​ប្រ​យោជន៍​ទាន់​ពេល​ ពិសេស​គឺ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​ងារ​បង្ការ ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល”៕

សើុង​ម៉ាល័យ​ -ត្រឹងរ៉ូន

ចែករំលែកអត្ថបទ