សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ ខេត្តត្រាវិញ បានរៀបចំជោគជ័យមហាសន្និបាតតំណាងលើកទី VII អាណត្តិកាល ២០២៣-២០២៨។
គណៈប្រតិបត្តិការសមាគមបង្ហាញមុខក្នុងមហាសន្និបាត។
អាណត្តិកាលកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ តែងរួមដំណើរជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ ព្រមទាំងមាមីងពុទ្ធបរិស័ទលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលបំផ្លិចបំផ្លាញរបស់អានុភាពអមិត្ត យកចិត្តទុកដាក់ជំរុញការផ្សព្វផ្សាយ ចលនាព្រះសង្ឃគ្រប់ព្រះអង្គ និងមាមីងពុទ្ធបរិស័ទអនុវត្តល្អការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ៘
មហាសន្និបាតក៏បានតែងតាំងព្រះសង្ឃ ២៣ អង្គ ចូលក្នុងគណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ អាណត្តិកាល ២០២៣-២០២៨ ផងដែរ ក្នុងនោះ គណៈអចិន្ត្រៃយ៍ មាន ១១ អង្គ។ ដូច្នេះ ព្រះតេជព្រះគុណយឿងវ៉ាន់ណា ត្រូវបានតែងតាំងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងជាបន្ត។
ស្របក្នុងឱកាសនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ និងគណៈកម្មាធិការប្រជាជនក្រុងត្រាវិញ ប្រទានលិខិតសរសើរដល់សមូហភាពនិងបុគ្គល ដែលមានស្នាព្រះហស្តឆ្នើមក្នុងសកម្មភាពកិច្ចការសាសនា អាណត្តិកាល ២០១៨-២០២៣។ ទន្ទឹមនឹងនោះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុង ក៏បានជូនកង់ ១៥ គ្រឿងនិងអាហារូបករណ៍ ១២ ចំណែកដល់សិស្សក្រីក្រ សង្វាតរៀនសូត្រលើភូមិសាស្ត្រក្រុងផងដែរ៕
សើុងម៉ាល័យ-លីសៀ