មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/05/2023 - 06:32

ព្រួត​ដៃ​កសាង​ដងផ្លូវ​ជន​បទ​គំ​រូ

ការ​ចលនា​កសាង​ “ដង​ផ្លូវ​ជន​បទ​គំរូ” កំ​ពុង​បាន​ភូមិ​ភាគ​នានា​ក្នុង​ខេត្ត​សុក​ត្រាំង ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ ដោយ​បាន​មាមីង​ជន​រួម​ជាតិ​ខ្មែរ​ ខ្នះ​ខ្នែង​ចូល​រួម​ជ្រោម​ជ្រែង រួម​ចំ​ណែក​កសាង​ដងផ្លូវ​ជន​បទ​ភ្លឺ បៃ​តង ជ្រះ​ ស្អាត​និង​សុវត្ថិ​ភាព។

មាមីង​ជន​រួម​ជាតិ​ខ្មែរ​ រួម​ចំ​ណែក​កសាង​ដង​ផ្លូវ​ជន​បទ​គំរូ នៅ​ភូមិ​ត្រា​អ៊ុង ឃុំ​វៀង​ប៊ិញ។

ឆ្នាំ ២០២០ ឃុំ​ទ្រឿង​ខាញ់​ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង ជ្រើស​រើស​ភូមិ​ទ្រឿង-ថ កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​ ១០០% ដើម្បី​អនុវត្ត​កសាង​ដង​ផ្លូវ​ជន​បទ​គំរូ។ តាម​រយៈ​នោះ​ កម្មា​ភិ​បាល​ បក្ខ​ជន​ រណ​សិរ្ស​និង​អង្គ​ការ​មហា​ជន​នានា​បាន​ចលនា​ប្រ​ជា​ជន​ ដាំ​ផ្កា​លម្អ​សង​ខាង​ផ្លូវ​ ដាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ គួប​ផ្សំ​បង្គោល​ទង់​និង​ដំ​ឡើង​កា​មេរ៉ា​សន្តិ​សុខ។ ទន្ទឹម​នឹង​នោះ​ ចលនា​ប្រ​ជា​ជន​ធ្វើ​អា​ជីវ​កម្ម​ចុះ​កិច្ច​សន្យា ១០០% អំ​ពី​ការ​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរ​និង​អនា​ម័យ​បរិស្ថាន។ បង​ស្រី​សើុង​ធី​ចៀង លេខា​សា​ខា​បក្ស​ភូមិ​ត្រឿង​ថ ឱ្យ​ដឹង​៖ “មាមីង​ខ្មែរ​ខ្នះ​ខ្នែងជ្រោម​ជ្រែង អនុវត្ត​ទម្រង់​ដង​ផ្លូវ​ជន​បទ​គំ​រូ ពី​ព្រោះ​មា​មីង​អ្នក​ណា​ក៏​ចង់​បាន​ផ្ទះ​សម្បែង​ស្អាត​បាត​ ដង​ផ្លូវ​ភ្លឺ ជ្រះ​ ស្អាត​និង​សុវត្ថិ​ភាព។ ក្រៅ​ពី​នោះ​ មា​មីង​នៅ​ទាំង​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​ប្រាក់​ជូន​អ្នក​ប្រ​មូល​សំ​រាម​ ទើប​ឥឡូវ​នេះ​ដង​ផ្លូវ​ស្អាត​ណាស់”។

មាមីង​ជន​រួម​ជាតិ​ខ្មែរ​ រួម​ចំ​ណែក​កសាង​ដងផ្លូវ​ជន​បទ​គំរូ នៅ​ភូមិ​ត្រឿង​ថ ឃុំ​ត្រឿង​ខាញ់។

ឆ្នាំ​ ២០២១ “ដង​ផ្លូវ​ជន​បទ​គំរូ” ភូមិ​ត្រា​អ៊ុង ឃុំ​វៀង​ប៊ិញ​ ស្រុក​ត្រឹង​ដេ ជាប់​ចំ​ណាត់​ថ្នាក់​លេខ​ ១ អំ​ពី​ដង​ផ្លូវ​ស្អាត​បំ​ផុត​របស់​ខេត្ត។ លោក​សើុង​សាង​ ប្រធាន​គណៈ​កម្ម​ការ​ភូមិ​ត្រាអ៊ុង ឱ្យ​ដឹង​៖ “ដឹង​ថា​ការ​កសាង​ជន​បទ​ថ្មី​ គឺ​ដើម្បី​បម្រើ​ផល​ប្រ​យោជន៍​ប្រជា​ជន​ ដូច្នេះ​ពេល​បាន​កម្មា​ភិ​បាល​ បក្ខ​ជន​ និង​អង្គ​ការ​មហា​ជន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ មា​មីង​ខ្មែរ​យល់​ព្រម​អនុវត្ត​ កសាង​ដង​ផ្លូវ​ជន​បទ​គំរូ។ គ្រប់​គ្រួសារ​រក្សា​អនា​ម័យ​បាន​ល្អ​ ធ្វើ​រណ្តៅ​ប្រព្រឹត្តិ​កម្ម​សំ​ណល​សំ​រាម​ ចោល​សំ​រាម​នៅ​កន្លែង​កំ​ណត់​; គ្រួសារ​ចិញ្ចឹម​សត្វ​ធ្វើ​ឡ​ជីវ​ឧស្ម័ន​ប្រ​ព្រឹត្តិ​កម្ម​ជាតិ​កខ្វក់​; ចំ​ណែក​សង​ខាង​ផ្លូវ​មាមីង​ដាំ​ផ្កា​លម្អ​ មាន​ដូច​៖ ផ្កា​ម៉ោង​ដប់ ផ្កា​រំយោល​ ដើម​ស្លា និង​ដើម​អង្គា​សីល​ជាដើម។ ក្រៅ​ពី​នោះ​ ប្រ​ជា​ជន​នៅ​ទាំង​រួម​វិភាគ​ទាន​ទឹក​ប្រាក់​រាប់​រយ​លាន​ដុង​ ដើម្បី​ដាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺផ្លូវ​ កា​មេរ៉ា កសាង​បង្គោល​ទង់​ ទើប​ដង​ផ្លូវ​ចូល​ទៅ​ភូមិ​ត្រា​អ៊ុង​ប្រ​វែង​ជាង​ ៣ គីឡូ​ម៉ែត្រ​ ភ្លឺ ជ្រះ​ ស្អាត​និង​សុវត្ថិ​ភាព​ រួម​ចំ​ណែក​ជំ​រុញ​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់”។

តាម​ប្រសាសន៍​លោក​ វឿង​ក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ការ​កសាង​ “ដង​ផ្លូវ​ជន​បទ​គំរូ” តែង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​ប្រ​ជា​ជន​នៅ​គ្រប់​ភូមិ​ តំ​បន់​តាំង​ទីលំ​នៅ។ ឆ្នាំ​ ២០២២ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ ព្រម​ទាំង​ចលនា​ប្រ​ជា​ជន​ព្រួត​ដៃ​ដាំផ្កា​លម្អ​នៅ​តាម​ដងផ្លូវ​ រក្សា​អនា​ម័យ​ និង​ដាក់​អំ​ពូល​ភ្លើង​ បំ​ភ្លឺ​ផ្លូវ​ ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​កាន់​តែ​មាន​ភាព​ស្រស់​បំ​ព្រង បៃ​តង ជ្រះ​ស្អាត​ ភូមិ​ស្រុក​សុខ​សាន្ត។ ឆ្នាំ​ ២០២២ មាន​ដងផ្លូវ​ជន​បទ​គំ​រូ ៥៣០ ខ្សែ ដោយ​មាន​ផ្លូវ​ប្រ​វែង​ជិត​ ៥២០គីឡូ​ម៉ែត្រ​ ឆ្លង​កាត់​ភូមិ​សាស្រ្ត​ ៥២៩ ភូមិ​ក្នុង​ខេត្ត។ ហើយ​ដង​ផ្លូវ​ទាំង​នេះ​បាន​ក្លាយ​ជា​ចំ​ណុច​សំ​ខាន់​ ធ្វើ​ឱ្យ​មាន​ភាព​ប្តូរ​ផ្លាស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការ​ការ​ពារ​បរិ​ស្ថាន​ជន​បទ​ រួម​ចំ​ណែក​អនុវត្ត​សម្រេច​បទ​ដ្ឋាន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​កាន់​តែ​ស្រស់​បំ​ព្រង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

                                        យ្វី​អា​ញ-មុនី

ចែករំលែកអត្ថបទ