ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/04/2023 - 09:32

កាម៉ាវ បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​អនុវត្ត​ជោគ​ជ័យ​កម្ម​វិធី​ទិស​ដៅ​ជាតិ​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផែន​ការ​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​អនុវត្ត​ជោគ​ជ័យ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ -សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ លើ​ភូមិ​សាស្ត្រ​ខេត្ត​ ចាប់​ពី​ឆ្នាំ​ ២០២៣-២០២៥។​

អា​ជីវ​កម្ម​វិនិ​យោគ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ​តំ​បន់​សុវត្ថិ​ភាព​ ដាំ​សាក​ល្បង​រុក្ខ​ជាតិ​
ឱសថតាមដងព្រៃ។

ឆ្លង​តាម​រយៈ​នោះ​ ខេត្ត​កា​ម៉ាវ នឹង​រៀប​ចំ​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​ជាក់​ស្តែង​ ប្រ​សិទ្ធ​ភាព​ ពុះ​ពារ​សម្រេច​ ១០០% នៃ​ភាគ​កម្រិត​ភារ​កិច្ច​ដែល​ដាក់​ចេញ​ក្នុង​ផែន​ការ​លេខ​ ១៥៤/KH-UBND ចុះ​ថ្ងៃ​ ១៧ ខែ​សី​ហា​ ឆ្នាំ ២០២២ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ស្តី​ពី​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​លើ​ភូមិ​សាស្ត្រ​ខេត្ត។​ ខេត្ត​កា​ម៉ាវ រំពឹង​ថា​ ការ​អនុវត្ត​ជោគ​ជ័យ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អាច​នឹង​ជំ​រុញ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​អភិវឌ្ឍ​ឆាប់​រហ័ស​ លើ​គ្រប់​វិស័យ​ ប្រ​កប​ដោយ​ចីរ​ភាព​; ជំ​រុញ​កាត់​បន្ថយ​ភាព​ក្រី​ក្រ បំ​ប្រួញ​គម្លាត​អភិវឌ្ឍ​និង​ប្រាក់​ចំ​ណូល​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ជា​មួយ​នឹង​មធ្យម​ភាគ​រួម​ក្នុង​ទូទាំង​ប្រ​ទេស​; លើក​កម្ពស់​គុណ​ភាព​អប់រំ អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ គិត​គូរ​កសាង​កង​ជួរ​កម្មា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិច​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​។​ ទន្ទឹម​នឹង​នោះ​ បង្កើន​បរិមាណ​និង​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិច​; ពង្រីក​ប្រ​ព័ន្ធ​ន​យោ​បាយ​មូល​ដ្ឋាន​; រក្សា​ខ្ជាប់​ធ្លុង​មហា​សាមគ្គី​បណ្តា​ជន​ជាតិ​ ធា​នា​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ៕​

                យោ​ង៖ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍន៍- ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ