សមាគមកសិករស្រុកចូវថាញ់ ខេត្តត្រាវិញ មានចំណាប់អារម្មណ៍ខ្លាំងក្នុងការកសាងចលនា កសិករប្រឡងប្រណាំងផលិតធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាន និងកាត់បន្ថយក្រដោយចីរភាព។ តាមរយៈការចលនានេះ កសិករនៅលើភូមិសាស្រ្តស្រុកបានមោះមុតបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្ម អនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសក្នុងការផលិត ដូច្នេះជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយ។
បងថាច់ង៉ុកត្វឹង (ទីពីរខាងស្ដាំ) ឧទ្ទេសនាមដូងសៀមម៉ាឡេស៊ី ជាមួយនឹង
សមាគមកសិករឃុំដាឡុក។
លោកវ៉វ៉ាន់ទ្វឹង ប្រធានសមាគមកសិករស្រុកចូវថាញ់ ឱ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លង ការចលនាកសិករផលិត ធ្វើអាជីវកម្មពូកែ ត្រូវបានសមាគមកសិករគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ស្រុករហូតដល់មូលដ្ឋានបានបំផុស ចលនាដល់សមាជិកគ្រប់រូប។ ទន្ទឹមនឹងនោះ ក៏មានគំរូកសិករផលិត ធ្វើអាជីវកម្មពូកែកាន់តែច្រើនឡើង មានទម្រង់ផលិតកម្មថ្មីៗដំណើរការប្រកបដោយប្រសិទ្ធភាពនិងចីរភាព។ ដើម្បីការចលនាទាក់ទាញកសិករចូលរួមកាន់តែច្រើន ជារៀងរាល់ឆ្នាំសមាគមបង្កើនការផ្សព្វផ្សាយ និងលើកកម្ពស់គុណភាពនៃការចលនា។ លើកទឹកចិត្ត ស្ងើចសរសើរបានទាន់ពេល និងបើកទូលាយទម្រង់ផលិតអាជីវកម្មដែលមានប្រសិទ្ធភាពខ្ពស់។ តាមរយៈការពិនិត្យវាយតម្លៃ ឃើញថា ឆ្នាំ ២០២២ មានកសិករផលិត ធ្វើអាជីវកម្មពូកែ ៦.៧៦៩ គ្រួសារ ក្នុងនោះថ្នាក់មូលដ្ឋាន ៥.៤៨៧ គ្រួសារ ថ្នាក់ស្រុក ១.០៨០ គ្រួសារ ថ្នាក់ខេត្ត ១៩៨ គ្រួសារ ហើយថ្នាក់មជ្ឈិម ២ គ្រួសារ”។
បងថាច់ង៉ុកត្វឹង នៅភូមិត្រោកកើត ឃុំដាឡុក ឱ្យដឹង៖ “អនុវត្តការបង្វែររចនាសម្ព័ន្ធផលិត អាស្រ័យសមាគមចលនា ឆ្នាំ ២០១៥ ខ្ញុំកែប្រែដីស្រែដែលធ្វើស្រូវមិនសូវបានផលចំនួន ២០ កុង ងាកមកដាំដូងសៀមម៉ាឡេស៊ី។ បច្ចុប្បន្ន ចម្ការដូងរកបានប្រាក់ចំណូល ៣០០ លានដុង/ឆ្នាំ។ តម្លៃដូងដែលលក់បច្ចុប្បន្នគឺ ៥.០០០ ដុង/ផ្លែ សម្រាប់ឈ្មួញចុះទិញដល់ផ្ទះ បើយើងដឹកទៅបោះលក់តាមហាងកាហ្វេក្នុងឃុំគឺ ៨.០០០ ដុង/ផ្លែ។ គ្រួសារខ្ញុំមានដូងលក់រាល់ខែ មិនថារដូវណាទេ។ ក្រៅពីនេះ ខ្ញុំនៅទាំងកែប្រែដី ១០ កុងដើម្បីដាំដំណាំរួមផ្សំរកបានប្រាក់ចំណូលជាង ៣០ លានដុង/ឆ្នាំ”។
ក្រៅពីចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាន និងកាត់បន្ថយក្រដោយចីរភាព ការចលនាកសិករសកម្មអនុវត្តកម្មវិធីទិសដៅជាតិ ស្តីពីការកសាងជនបទថ្មី ទីក្រុងស៊ីវិល័យនិងការពារបរិស្ថាន ក៏បានសមាគមកសិករគ្រប់លំដាបថ្នាក់យកចិត្តទុកដាក់។ សមាគមកសិករគ្រប់លំដាប់ថ្នាក់ បង្កើតបានទម្រង់ការពារបរិស្ថានជនបទចំនួន ១៤ ។ រហូតមកដល់បច្ចុប្បន្ន មានគ្រួសារប្រជាជនចុះឈ្មោះកសាងគ្រួសារវប្បធម៌-ជនបទថ្មី ៣៨.៧៩៨ គ្រួសារ ក្នុងនោះ សមាជិកសមាគមកសិករ ២០.៨៦៤ គ្រួសារ៕
សឺនម៉ាល័យ-ទីទុយ