អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជនរួមជាតិខ្មែរ ឆ្នាំ ២០២៣ កាលពីព្រឹកថ្ងៃទី ៧ ខែមេសា សាខាបក្ស៥ ចំណុះបក្ខភាគកាសែតកឹងធើ បានសហការជាមួយនឹងសមាគមសហព័ន្ធនារីស្រុកថើយឡាយ រៀបចំជូនអំណោយ ២០ ចំណែក (ក្នុងមួយចំណែក៥០០.០០០ ដុង) ដល់នារីជនជាតិខ្មែរ នៅឃុំស្វឹងថាំង និងតឹងថាញ់ (ស្រុកថើយឡាយ)។ អំណោយទាំងនេះ អាស្រ័យសាខាបក្ស៥ (កាសែតកឹងធើ) ចលនាលោកង្វៀងវិញញឹកហ្វី នាយកក្រុមហ៊ុនចំកាត់ពិគ្រោះគូរប្លង់និងសំណង់ទ្រុកភឿង លោកផាមហឺវផាក នៅខណ្ឌនិញកេវ និងសប្បុរសជនមួយរូបទៀតនៅខណ្ឌនិញកេវ។
![កាសែតកឹងធើ ជូនអំណោយ២០ចំណែកដល់នារីជនជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2023/20230408/images/khmer/6.gif)
តំណាងសាខាបក្ស ៥ (កាសែតកឹងធើ) និងសមាគមសហព័ន្ធនារីស្រុកថើយឡាយ
ជូនអំណោយដល់គ្រួសារនារីជនជាតិខ្មែរ។
![កាសែតកឹងធើ ជូនអំណោយ២០ចំណែកដល់នារីជនជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2023/20230408/images/khmer/1.gif)
លោកឡេថាញឡុង លេខាសាខាបក្ស ៥ (កាសែតកឹងធើ) ជូនអំណោយដល់គ្រួសារនារីជនជាតិខ្មែរ។
![កាសែតកឹងធើ ជូនអំណោយ២០ចំណែកដល់នារីជនជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2023/20230408/images/khmer/2.gif)
លោកស្រី ង្វៀងធីង៉ុកអៀង ប្រធានសមាគមសហព័ន្ធនារីស្រុកថើយឡាយ
ជូនអំណោយដល់គ្រួសារនារីជនជាតិខ្មែរ។
![កាសែតកឹងធើ ជូនអំណោយ២០ចំណែកដល់នារីជនជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2023/20230408/images/khmer/4.gif)
លោកង្វៀងវិញញឹកហ្វី នាយកក្រុមហ៊ុនចំកាត់ពិគ្រោះគូរប្លង់ និងសំណង់ទ្រុកភឿង
ជូនអំណោយដល់គ្រួសារនារីជនជាតិខ្មែរ។
![កាសែតកឹងធើ ជូនអំណោយ២០ចំណែកដល់នារីជនជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2023/20230408/images/khmer/3.gif)
លោកង្វៀងត្រឹងស៊ើងណាម លេខាគណៈកម្មាធិការបក្សឃុំតឹងថាញ់ ស្រុកថើយឡាយ ជូនអំណោយដល់គ្រួសារនារីជនជាតិខ្មែរ។
![កាសែតកឹងធើ ជូនអំណោយ២០ចំណែកដល់នារីជនជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2023/20230408/images/khmer/5.gif)
លោកង្វៀងវិញញឹកហ្វី និងលោកង្វៀងត្រឹងស៊ើងណាម លេខាគណៈកម្មាធិការបក្សឃុំតឹងថាញ់ ជូនអំណោយដល់គ្រួសារនារីជនជាតិខ្មែរ។
មុននោះ ក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម ឆ្នាំ ២០២៣ សាខាបក្ស ៥ (កាសែតកឹងធើ) ក៏បានជូនអំណោយដល់គ្រួសារនារីជនជាតិខ្មែរជួបការលំបាក នៅស្រុកថើយឡាយចំនួន ២២ ចំណែក (ក្នុងមួយចំណែក៥០០.០០០ដុង)។ ទោះបីតម្លៃអំណោយក្នុងមួយចំណែកៗមិនច្រើនមែន ប៉ុន្តែបានជួយឱ្យគ្រួសារជនជាតិរួមខ្មែរមានភាពកក់ក្តៅ និងខិតខំឈានឡើងក្នុងជីវភាព៕
ហាត្រេវ-វិមាន