តាមប្រសាសន៍លោកលឿងវ៉ាន់-ផ អនុប្រធានគណៈជនជាតិ-សាសនា ខេត្តបាកលីវ ដើម្បីព្រួតដៃគិតគូរដល់ជនរួមជាតិខ្មែរក្រីក្រ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៣ គណៈជនជាតិ-សាសនា បានរៀបចំជូនអំណោយចំនួន១៨០ចំណែកដល់គ្រួសារខ្មែរក្រីក្រ។ អំណោយក្នុងមួយចំណែកៗ រួមមានអង្ករ ២០ គ.ក និងទឹកប្រាក់ ២០០.០០០ ដុង អាស្រ័យដោយគណៈជនជាតិ- សាសនា ចលនាសប្បុរសជនរួមវិភាគទាន។ អំណោយទាំងនេះ ថ្វីដ្បិតមិនច្រើនក៏ពិតមែន ប៉ុន្តែមានអត្ថន័យយ៉ាងជ្រាលជ្រៅបង្ហាញពីស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមករបស់គណៈជនជាតិ-សាសនាខេត្ត ចំពោះជនរួមជាតិខ្មែរ ដែលមានជីវភាពក្រលំបាក។
អនុប្រធានគណៈជនជាតិ-សាសនាខេត្តបាកលីវ លឿងវ៉ាន់-ផ
ជូនអំណោយដល់គ្រួសារក្រីក្រ។
នៅកន្លែងជូនអំណោយ តំណាងថ្នាក់ដឹកនាំគណៈជនជាតិ-សាសនាខេត្តបាកលីវ បានសំណេះសំណាលសាកសួរសុខទុក្ខ និងប្រសិទ្ធពរដល់ជនរួមជាតិខ្មែរដែលមានជីវភាពក្រលំបាកលើភូមិសាស្រ្តខេត្ត ទទួលអំណរបុណ្យចូលឆ្នាំថ្មីដោយក្តីសប្បាយរីករាយ សុវត្ថិភាពនិងប្រិតសំចៃ៕
លីធាន-លីសៀ