គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបរៀបចំកិច្ចប្រជុំបូកសរុបកម្មវិធីទិសដៅជាតិកសាងជនបទថ្មី និងគម្រោងឃុំមួយផលិតផលមួយ (OCOP) ឆ្នាំ ២០២២ ផ្សព្វផ្សាយទិសដៅ ភារកិច្ច ឆ្នាំ ២០២៣។
ថ្នាក់ដឹកនាំក្រុងកឹងធើ ចូលរួមទស្សនាផលិតផល OCOP ផ្សព្វផ្សាយ ឧទ្ទេសនាម
ក្នុងក្របខណ្ឌនៃកិច្ចប្រជុំ។
ឆ្នាំ ២០២២ ក្រុងកឹងធើ បានទទួលស្គាល់ឃុំជនបទថ្មីកម្រិតខ្ពស់ចំនួន ៧លើស ៣ ឃុំបើប្រៀបធៀបនឹងផែនការ បង្កើនចំនួនឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ទូទាំងក្រុងគឺ ២៥ ឃុំ សម្រេចអត្រា ៦៩%; ទទួលស្គាល់ឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូចំនួន ២ លើស១ឃុំ បើប្រៀបធៀបនឹងផែនការ។ ឆ្នាំ ២០២២ ក្រុងកឹងធើ ទទួលស្គាល់ផលិតផល OCOP ចំនួន ៥១ មុខ សម្រេចអត្រា ២៥៥% បើបៀបធៀបនឹងផែនការ។ សន្និធិដល់ចុងឆ្នាំ ២០២២ ក្រុងមានផលិតផល OCOP ៩១ មុខ ក្នុងនោះ មានផលិតផល ៥៨ មុខ លំដាប់ផ្កាយ ៤ និងផលិតផល ៣៤ មុខ លំដាប់ផ្កាយ ៣។ ឆ្នាំ ២០២៣ ក្រុងកឹងធើសម្រេចទិសដៅកសាងបន្ថែម ៥ ឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ ឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូចំនួន ២ ខិតខំកសាងស្រុកផុងដៀង សម្រេចបទដ្ឋានស្រុកជនបទថ្មីកម្រិតខ្ពស់។ ទន្ទឹមនឹងនោះ ក្រុងនឹងផ្តុំកម្លាំងធ្វើឱ្យសម្រេចស្ដង់ដារផលិតផលសេវាកម្មដែលមានស្រាប់ ៩២ មុខ; អភិវឌ្ឍផលិតផល OCOP បន្ថែម ១០ មុខ លំដាប់ផ្កាយ ៣ និងផលិតផល ១០ មុខ លំដាប់ផ្កាយ ៤ ខិតខំឱ្យមានផលិតផលចំនួន ២ មុខលំដាប់ផ្កាយ ៥។ ស្របឱកាសនេះដែរ ក្រុងបានផ្ដល់ជូនវិញ្ញាបនបត្រ OCOP ដល់ម្ចាស់ សកម្មភាពចំនួន ២០ ជាមួយនឹងផលិតផល ៣៦ មុខ។
ថ្លែងក្នុងកិច្ចប្រជុំ លោកង្វៀងង៉ុកហែ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ សំណូមពរគ្រប់ស្រុកទាំងអស់ គប្បីចង្អុលការដល់ឃុំនានាពិនិត្យផ្ទៀងផ្ទាត់នូវលក្ខឋាន ភាគកម្រិត ផ្តើមពីនោះ ផ្តុំកម្លាំងរៀបចំផែនការចុះឈ្មោះ ភាគកម្រិត ហើយខិតខំអនុវត្តសម្រេចរួចរាល់ភាគកម្រិតកសាងឃុំជនបទថ្មីកម្រិតខ្ពស់ ជនបទថ្មីគំរូ ឆ្នាំ ២០២៣ ដើម្បីជាមូលដ្ឋានគ្រឹះដល់ចុងឆ្នាំ ២០២៤ សម្រេចរួចរាល់ឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ ១០០% ។ល។ ការិយាល័យសម្របសម្រួលជនបទថ្មីក្រុងកឹងធើ សហការជាមួយខណ្ឌ ស្រុកនានា បង្កើនការផ្សព្វផ្សាយហ្វឹកហ្វឺនដល់កម្មាភិបាល បក្ខជន អាជីវកម្មនិងប្រជាជន អំពីកម្មវិធីកសាងជនបទថ្មី គម្រោង OCOP; ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល ដើម្បីកសាងជនបទថ្មី អនុវត្តគម្រោង OCOP ផ្លាស់ប្តូរទាំងបរិមាណភាពទាំងគុណភាព៕
មីថាញ- ប្រែសម្រួល៖ មុនី