28/03/2023 - 08:52

ការ​បរិ​ភោគ​ចេក​មាន​អត្ថ​ប្រយោជន៍​ដូច​ម្តេច​សម្រាប់​សុខ​ភាព​?

ចេក​មិន​ត្រឹម​តែ​ជា​ចំ​ណី​អា​ហារ​បំ​បាត់​ការ​ឃ្លាន​ មាន​ប្រសិទ្ធ​ភាព​ ហើយ​ក៏​ជា​វត្ថុ​ធាតុ​ដើម​សម្រាប់​ស្ងោរ​ហូប​មាន​រស​ជាតិ​ឆ្ងាញ់​ផង​ដែរ​ ក្រុម​អ្នក​ជំ​នាញ ឱ្យដឹង​៖ ប្រភេទ​ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​នេះ​ នៅ​ទាំង​បាន​វិទ្យា​សាស្ត្រ​ បញ្ជាក់​ថា ជួយ​បង្កើន​សុខ​ភាព​ទូទៅ​ទៀត​ផង​។

រូប​ជា​ឧទាហរណ៍​។

ចេក​ - សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​

ចេក​មាន​សារ​ធាតុ​កា​ឡូរី​តិច​តួច ប៉ុន្តែ​សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សរ​សៃ​វីតា​ម៉ីន  សារ​ធាតុ​ខនិជ និង​សារ​ធាតុ​សំ​ខាន់​ផ្សេង​ៗទៀត​ដែល​ប្រឆាំង​ទៅ​នឹង​អុក​ស៊ី​តកម្ម​ ដូច​៖ សារ​ធាតុ​ selen សារ​ធាតុ​ choline វីតា​ម៉ីន A សារ​ធាតុ​ folate  វីតា​ម៉ីន B៦  សារ​ធាតុ​ស្ពាន់​សារ​ធាតុ​ស័ង្កសី សារ​ធាតុ​ carotene វីតា​ម៉ីន K និង​សារ​ធាតុ​ riboflavin។

អត្ថ​ប្រយោជន៍​របស់​ចេក​សម្រាប់​សុខ​ភាព​ត្រូវ​បាន​វិទ្យា​សាស្ត្រ​ទទួល​ស្គាល់​

+ គ្រប់​គ្រង​សម្ពាធ​ឈាម​និង​កាត់​បន្ថយ​ហា​និភ័យ​ជំងឺ​បេះ​ដូង​។ តាម​ការ​ស្រាវ​ជ្រាវ​មួយ​ចំ​នួន​ ឱ្យ​ដឹង​៖ ចេក​ផ្ទុក​ជាតិ​ប៉ូតា​ស្យូម​ខ្ពស់​ ប៉ុន្តែ​ ផ្ទុក​ជាតិ​សូឌី​យ៉ូម​ទាប​ ម្ល៉ោះ​ហើយ​ជា​ការ​ល្អ​សម្រាប់​អ្នក​ដែល​ចង់​កាត់​បន្ថយ​សម្ពាធ​ឈាម​។ ប្រ​ភេទ​ផ្លែ​ឈើ​នេះ​ ក៏​មាន​ផ្ទុក​សារ​ធាតុ​ម៉ាញ៉េ​ស្យូម​ច្រើន​ ដែល​មាន​ប្រសិទ្ធ​ភាព​សម្រួល​សម្ពាធ​ឈាម​និង​កាត់​បន្ថយ​ហា​និភ័យ​នៃ​ជំងឺ​បេះ​ដូង​ផង​ដែរ​។

+គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ចេក​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ចំ​ណីអា​ហារ​ទាប​ ម្ល៉ោះ​ហើយ​ទទួល​ទាន​ចេក​ អាច​នឹង​ជួយ​សម្រួល​ជាតិ​ស្ករ ក្នុង​ឈាម​និង​កាត់​បន្ថយ​ហា​និភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២។

+កាត់​បន្ថយ​កោ​សិកា​ដើម​មិន​ល្អ​និង​កាត់​បន្ថយ​ការ​រលាក។ ចេក​មាន​ផ្ទុក​សារ​ធាតុ​សំ​ខាន់​ៗជា​ច្រើន​ ដែល​ប្រឆាំង​ទៅ​នឹង​អុក​ស៊ីត​កម្ម​ ដើម្បី​បង្ការ​របួស​ស្នាម​កោសិកា​ដែល​បណ្តាល​មក​ពី​កោ​សិកាដើម​។ គុណ​ប្រយោជន៍​ទាំង​នេះ​មាន​សារៈ​សំ​ខាន់​ណាស់​ ព្រោះ​កន្លង​តាម​ពេល​វេលា​ស្ថាន​ភាព​ផ្តុំ​កោ​សិកា​មិន​ល្អ​ក្នុង​សរីរ​កាយ​អា​ច​បណ្តាល​ឱ្យ​រលាក​ឬកើត​ជំងឺ​រុាំ​រ៉ៃ។ ចេក​ក៏​មាន​ផ្ទុក​សមាស​ធាតុ​ដែល​ប្រ​ឆាំង​នឹង​ការ​រលាក​ពី​ធម្ម​ជាតិ​ ដូច​៖ សារ​ធាតុ​ catechin និង​សារ​ធាតុ​ dopamine។

+ជំនួយ​ចលនា​នៃ​ពោះ​វៀន​។ ឧត្តម​ភាព​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សរ​សៃ​នៃ​ផ្លែ​ចេក​ជួយ​ជំរុញ​ចលនា​នៃ​ពោះ​វៀន​បាន​ស្រួល​ល្អ​។ ពិសេស​ ចេក​ទុំ​ឬចេក​ខ្ចី​តែង​មាន​ផ្ទុក​ជាតិ​ pectin ជា​ប្រភេទ​ជាតិ​កាក​សរ​សៃ​ជំនួយ​ដល់​ការ​បន្ទោរ​បង់​ដោយ​វិធី​សម្រួល​លា​មក​និង​ទប់​ស្កាត់​ការ​ទល់​លាមក​។

+បង្កើន​សុខ​ភាព​ផ្លូវ​ពោះ​វៀន​។ ចេក​គឺ​ជាប្រ​ភព​សារ​ធាតុ​ចិញ្ចឹម​ដ៏​អស្ចារ្យ​សម្រាប់​សុខ​ភាព​រំ​លាយ​អា​ហារ​ទូទៅ​។ ឆ្លង​តាម​រយៈ​នោះ​ ចេក​ខ្ចី​សម្បូរ​ទៅ​ដោយ​ជាតិ​ម្សៅ​ប្រ​ឆាំង​ប្រភេទ​ជាតិ​ កាក​សរ​សៃ​ prebiotic បំ​ប៉ន​បាក់​តេរី​ដែល​មាន​ប្រយោជន៍​ក្នុង​ពោះ​វៀន​ផង​ដែរ​។ មាន​ការ​ស្រាវ​ជ្រាវ​មួយ​ចំ​នួន​បញ្ជាក់​ឱ្យ​ឃើញ​៖ ការ​ទទួល​ទាន​ចេក​ ២ ដង/ថ្ងៃ​ មុន​ពេល​ទទួល​ទាន​បាយ​ អាច​ជួយ​កាត់​បន្ថយ​ការ​ទល់​ខ្យល់​ដោយ​សារ​ ក្នុង​ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូតា​ស្យូម ជួយ​កាត់​បន្ថយ​ការ​ផ្ទុក​ជាតិ​ទឹក​និង​បង្កើន​បាក់​តេរី​ប្រឆាំង​ទៅ​នឹង​ការ​ទល់​ខ្យល់​ក្នុង​ពោះ​វៀន។

+ជួយ​បង្កើន​សាច់​ដុំ​និង​សម្រួល​សុខ​ភាព​ឡើង​វិញ​ក្រោយ​ពី​ហាត់​ប្រាណ។ សារ​ធាតុ​រ៉ែ ប៉ូតា​ស្យូមក្នុង​ផ្លែ​ចេក​ អាច​នឹង​រំ​លាយ​ទៅ​ជាអ៊ី​យ៉ុង​។  ខណៈ​ពេល​ប៉ះ​ជាតិ​ទឹក​ឬវត្ថុ​រាវ​ក្នុង​រាង​កាយ​ ចំ​នួន​អ៊ី​យ៉ុង​ទាំង​នេះ​ បញ្ជូន​សារ​ធាតុ​ចិញ្ចឹម​ទៅ​ក្នុង​កោ​សិកា ដើម្បី​បញ្ចេញ​ជាតិ​កាក​សំ​ណល់​ចេញ​ពី​កោ​សិកា និង​ជួយ​ប្រព័ន្ធ​សរ​សៃ​ប្រសាទ​ សាច់​ដុំ​ បេះ​ដូង​ដំណើរ​ការ​មាន​ប្រសិទ្ធ​ភាព​-បើ​តាម​វិទ្យា​ស្ថាន​មហា​រីក​ថ្នាក់​ជាតិ​ NIH បាន​ឱ្យ​ដឹង​ដូច្នេះ​។

ចេក​ថែម​ទាំង​ជា​ចំ​ណី​អា​ហារ​សម្រន់​ម្យ៉ាង​ សម្រាប់​កីឡាករ​និង​អ្នក​ហាត់​ប្រាណ ពី​ព្រោះ​ជួយ​បំ​ប៉ន​ជាតិ​អេឡិច​ត្រូលីត ដែល​បាត់​បង់​តាម​រយៈ​ការ​បើក​ញើស កាត់​បន្ថយ​ហា​និភ័យ​រមួល​ក្រ​ពើ​ក្រោយ​ពី​ហាត់​ប្រាណ។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ជាតិ​ម៉ាញ៉េ​ស្យូម​ក្នុង​ចេក​ជួយ​សម្រួល​ដល់​សាច់​ដុំ​ លម្ហែ​និង​សំ​យោគ​ប្រូតេ​អ៊ីន មាន​ប្រយោជន៍​ល្អ​សម្រាប់​បង្កើត​សាច់​ដុំ​។

+បង្កើន​ថាម​ពល​និង​ជួយ​សម្រក​ទម្ងន់។ ចេក​មាន​ផ្ទុក​ប្រ​ភេទ​ស្ករ​ពី​ធម្ម​ជាតិ​ជា​ច្រើន​ ដូច​៖ សារ​ធាតុ​ glucose, fructose និង​ sucrose ម្ល៉ោះ​ហើយ​អាច​នឹង​ជួយ​បង្កើន​ថាម​ពល​បាន​ឆាប់​រហ័ស​។ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ឱ្យ​ឃើញ​៖ ជាតិ​ម៉ាញ៉េ​ស្យូម​ក្នុង​ចេក​ អាច​នឹង​បង្កើន​សមត្ថ​ភាព​ផ្គត់​ផ្គង់​ថាម​ពល​ធម្ម​ជាតិ​ ពី​ព្រោះ​សារ​ធាតុ​ទាំង​នេះ​ជំនួយ​មុខ​ងារ​បំ​ប្លែង​ថាម​ពល​ដែល​មាន​គុណ​ប្រយោជន៍​ ទន្ទឹម​នឹង​នោះ​ ជំរុញ​ដំណើរ​ការ​ប្ដូរ​សារ​ធាតុ​ខ្លាញ់​ក្នុង​ខ្លួន​ទៅ​ជា​ថាម​ពល។

+សម្រួល​អា​រម្មណ៍​និង​ការ​សម្រាន្ត។ ចេក​ផ្ទុក​សារ​ធាតុ​ tryptophan និង​អា​ស៊ីត​អា​មីន​មួយ​ចំ​នួន​ អាច​នឹង​ជួយ​បង្កើន​សតិ​អារម្មណ៍​និង​ កាត់​បន្ថយ​អា​ការៈ​បាក់​ទឹក​ចិត្ត​។ ការ​ស្រាវ​ជ្រាវ​បញ្ជាក់​ឱ្យ​ឃើញ​៖ ការ​ប្រើ​ប្រាស់​ម៉ា​ញ៉េស្យូម​ជួយ​សម្រួល​ដល់​មុខ​ងារ​យល់​ដឹង​ ក៏​ដូច​ជា​គុណ​ភាព​សម្រាន្ត។ ជា​ពិសេស​ ចេក​ផ្គត់​ផ្គង់​បរិ​មាណ​ជាតិ​ម៉ាញ៉េស្យូម​ប្រមាណ​ ៨% គប្បីបំ​ប៉ន​ជា​រៀង​រាល់​ថ្ងៃ។

+ធ្វើ​ឱ្យ​ប្រសើរ​ឡើង​មុខ​ងារ​ក្រ​លៀន។ ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​៖ ការ​ស្រូប​យក​ជាតិ​ប៉ូតា​ស្យូម​ក្នុង​របប​ទទួល​ទាន​ ដូច​ជាហូបចេក​រៀង​រាល់​ថ្ងៃ​ អាច​នឹង​ជួយ​រក្សា​សុខ​ភាព​ក្រ​លៀន និង​ជួយ​កាត់​បន្ថយ​ហា​និភ័យ​កើត​ជំងឺ​ក្រលៀន​រុាំ​រ៉ៃ៕

              កាសែត​កឹង​ធើ - ប្រែប្រួល៖ លីសៀ

 

ចែករំលែកអត្ថបទ