កោះជីម ស្ថិតនៅភូមិកោងជីម ឃុំហ្វាមិញ ស្រុកចូវថាញ់ ខេត្តត្រាវិញ តែងបានភ្ញៀវទេសចរចូលចិត្តដោយទម្រង់ទេសចរណ៍បៃតងនិងចីរភាព។ ប្រជាជនធ្វើទេសចរណ៍ផ្អែកលើកសិកម្ម ស្របនឹងលក្ខណៈធម្មជាតិ ដើម្បីទាញយកផលវប្បធម៌របស់ភូមិស្រុក ហើយថែរក្សាបរិស្ថានផង។
![ទេសចរណ៍សម្របនឹងបម្រែបម្រួលអាកាសធាតុនៅកោះជីម](https://baocantho.com.vn/image/fckeditor/upload/2023/20230314/images/khmer/81.jpg)
ឆ្លងកាត់បទពិសោធន៍ជិះកង់តាមផ្លូវជនបទនៅកោះជីម។
នៅចម្ងាយពីមជ្ឈមណ្ឌលក្រុងត្រាវិញ ប្រមាណ ១៥គីឡូម៉ែត្រ ធ្វើដំណើរតាមផ្លូវជាតិលេខ ៥៣ កោះជីមមានទីតាំងស្ថិតនៅកណ្ដាលទន្លេកោចៀង។ ដើម្បីមកដល់ទីនេះ ភ្ញៀវទេសចរត្រូវឆ្លងស្រឡាងបាត្រឹម (អ្នកខ្លះហៅថា ស្រឡាងភឿកវិញ - ឡុងហឹង) ឬធ្វើដំណើរពីកំពង់ផែផ្សារត្រាវិញ កំពង់ចម្លងឡុងទ្រីជាដើម។ កោះជីមមានផ្ទៃដី ៦២ ហិកតា។ ប្រជាជននៅទីនេះប្រកបរបរកសិកម្មនិងចិញ្ចឹមជលផលជាសំខាន់ ក្រោយមកក៏មានសកម្មភាពទេសចរណ៍។ តាំងពីដំបូង មាមីងនៅកោះជីមបានកំណត់ធ្វើទេសចរណ៍ជាមួយនឹងគោលលំនាំ មានអ្វីគឺធ្វើហ្នឹង ហើយជ្រើសយកទម្រង់ទេសចរណ៍កសិកម្ម ផ្សារភ្ជាប់នឹងសហគមន៍។
![ទេសចរណ៍សម្របនឹងបម្រែបម្រួលអាកាសធាតុនៅកោះជីម](https://baocantho.com.vn/image/fckeditor/upload/2023/20230314/images/khmer/82.jpg)
ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍ធ្វើនំនៅកោះជីម។
អ្នកមីងង្វៀងធីប៊ិចយ៉ឹង ប្រធានក្រុមសហការមណ្ឌលទេសចរណ៍សហគមន៍កោះជីម ឱ្យដឹង៖ “ផលិតផលដែលធ្វើបានមក គឺសម្រាប់គ្រួសារប្រើប្រាស់ ឬចែកចាយក្នុងភូមិផង ម្ល៉ោះហើយតាំងពីអឺយមក ប្រជាជនរស់នៅកោះជីមតែងរក្សាស្រូវ បង្គាជ្រះ។ លុះក្រោយមក ពេលធ្វើទេសចរណ៍ មាមីងក៏នៅតែរក្សារបៀបធ្វើដូច្នេះដដែល”។ ព្រោះហេតុនោះ ស្រូវអង្ករ បង្គា ត្រី ផ្លែឈើនៅទីនេះគឺមិនប្រើប្រាស់ថ្នាំកម្ចាត់ដង្កូវ សារធាតុគីមី សារធាតុរំញោចឡើយ។ បងស្រីត្រឹងញ៉ឺហាញ ម្ចាស់ចម្ការដូង បែថៅ ជាសមាជិកក្រុមសហការ ឱ្យដឹង៖ “នៅទីនេះ យើងខ្ញុំនៅតែរក្សារបៀបបង្កបង្កើនផលកសិកម្មតាមទម្លាប់បុរាណ ស្របនឹងលក្ខណៈធម្មជាតិ។ យើងខ្ញុំយកគុណភាពនិងសុវត្ថិភាពជាចម្បង ខ្លួនយើងប្រើប្រាស់អ្វីគឺភ្ញៀវទេសចរប្រើប្រាស់ហ្នឹង ម្ល៉ោះហើយត្រូវធានាផលិតផល ជ្រះស្អាតនៅរាល់ដំណាក់ការ ចាប់ពីវត្ថុធាតុដើមរហូតដល់ចេញជាផលិតផល”។ ចម្ការបែថៅ មានផ្ទៃដីផលិតស្រូវចំនួន ១៤.០០០ម២ បរិវេណជុំវិញគឺដាំដូង។ រដូវទឹកសាប គ្រួសារបងហាញផលិតស្រូវ។ ស្រូវបានព្រោះរង្វើលៗ ក្នុងមួយកុង (១.០០០ម២) ប្រើប្រាស់ស្រូវពូជតែ២គីឡូក្រាម ដើម្បីទុកប្រឡោះចិញ្ចឹមបង្កងទឹកសាប។ លាមកបង្កងនិងដីល្បាប់ក្លាយជាជីធម្មជាតិបំប៉នឱ្យស្រូវ។ តាមភ្លឺទំនប់ បងស្រីហាញ ដាំដូងបង្កជាទិដ្ឋភាពស្រុកស្រែ ទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងថតរូប។ ភ្ញៀវទេសចរមកកាន់ទីនេះបានពិសាទឹកដូង និងស្ទូចត្រីបង្ក។
នៅកោះជីម សព្វថ្ងៃមានប្រមាណ ១៧ គ្រួសារធ្វើទេសចរណ៍តាមទិសដៅសហគមន៍ យោងតាមកត្តាស្របនឹងលក្ខណៈធម្មជាតិ។ មធ្យមភាគក្នុងមួយគ្រួសារ រកបានប្រាក់ចំណូលពីការធ្វើទេសចរណ៍ជាង ១០ លានដុង/ខែ។ បងស្រីឡេធីហុងញី ក្រុមហ៊ុនទេសចរណ៍ នូកើយមេគង្គកឹងធើ ឱ្យដឹង៖ “កោះជីម គឺជារមណីដ្ឋានទេសចរណ៍ដ៏ទាក់ទាញ ដោយមានផលិតផលសម្បូរបែប។ នៅទីនេះ ខ្ញុំបានឆ្លងកាត់បទពិសោធន៍យ៉ាងរីករាយ មានដូច៖ កិនស្លឹកយិនស៊ិន ជិះកង់តាមផ្លូវជនបទ រៀនវេចនំប្រពៃណី។ល។ ធ្វើឱ្យខ្ញុំនឹកស្រណោះកាលពីតូច នៅតំបន់ជនបទតីណាមបូ។ ផលិតផល អេកូទេសចរណ៍សហគមន៍តាមទិសដៅចីរភាព នៅកោះជីម គឺសមស្របនឹងទីផ្សារទេសចរណ៍សព្វថ្ងៃ”៕
កេវម៉ាយ - ថាច់ធី