14/03/2023 - 09:20

បង្ក​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំ​ងឺ​

ក្រោយ​រយៈ​ពេល​ដំ​ណើរ​ការ​ជិត​ ១០ ឆ្នាំ​ មន្ទីរ​ពេទ្យ​កង​ទ័ព​-ប្រ​ជា​ជន​បាក​លីវ​ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ថែទាំ​សុខ​ភាព​កង​ទ័ព​និង​ប្រ​ជា​ជន​លើ​ភូមិ​សាស្ត្រ​ខេត្ត។​

គ្រូ​ពេទ្យ​កំ​ពុង​ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។​

ដោយ​យក​គោល​លំ​នាំ “អ្នក​ជំ​ងឺ​មក​ទទួល​រាក់​ទាក់​ អ្នក​ជំ​ងឺ​ស្នាក់​នៅ​ ថែទាំ​ដោយ​យក​ចិត្ត​ទុក​ដាក់​ អ្នក​ជំ​ងឺ​ត្រឡប់​ទៅ​វិញ​ផ្តែ​ផ្តាំ​ដោយ​ហ្មត់​ចត់​” ដូច្នេះ​មន្ទីរ​ពេទ្យ​កង​ទ័ព​-ប្រ​ជា​ជន​ខេត្ត​ កាន់​តែផ្ដល់​ទំ​នុក​ចិត្ត​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ម្ល៉ោះ​ហើយ​ក្រៅ​ពី​ថែទាំ​សុខ​ភាព​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​បាន​ល្អ​ មន្ទីរ​ពេទ្យ​ថែម​ទាំង​មាន​អ្នក​ជំ​ងឺ​ជា​ច្រើន​មក​ពិនិត្យ​និង​ព្យា​បាល​ទៀត​ផង។​ វរសេនីយ៍​ឯក​បម្រុង វេជ្ជ​បណ្ឌិត​វ៉វ៉ាន់​ត្រាង នា​យក​រង​មន្ទីរ​ពេទ្យ​កង​ទ័ព​-ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “គណៈ​នា​យក​ជា​និច្ច​កាល​តែង​រៀប​ចំ​ប្រ​ជុំ​ការ​ងារ​មុខ​ជំ​នាញ​ បាន​ពិនិត្យ​ វាយ​តម្លៃ​ការ​ងារ​របស់​បុគ្គ​លិក​ និង​ធ្វើ​ការ​បញ្រ្ជាប​ដល់​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ក្នុង​មន្ទីរ​ពេទ្យ​ឱ្យ​សកម្ម​លើក​កម្ពស់​ សមត្ថ​ភាព​វិជ្ជា​ជីវៈ។​ ពិសេស​គឺអនុវត្ត​ម៉ឺង​ម៉ាត់ ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ អំ​ពី​ស្មារតី​ អា​កប្បកិរិយា​ក្នុង​ការ​ថែទាំ​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ ដើម្បី​បង្ក​ទំ​នុក​ចិត្ត​ ទាក់​ទាញ​អ្នក​ជំ​ងឺ​មក​ពិនិត្យ​កាន់​តែច្រើន​ឡើង”។​

មន្ទីរ​ពេទ្យ​កង​ទ័ព​-ប្រ​ជា​ជន​បាក​លីវ​ មាន​ផ្នែក​ជំ​នាញ​និង​បន្ទប់​ចំ​នួន​ ១៤ ត្រូវ​បាន​វិនិ​យោគ បំ​ពាក់​គ្រឿង​បរិក្ខារ​ទំ​នើប​ ដូច​៖ ម៉ាស៊ីន​ឆ្លុះ​អេ​កូ ៤D ម៉ាស៊ីន​វះ​កាត់​ឆ្លុះ​ ម៉ាស៊ីន​ឆ្លុះ​ក្រពះ​ ម៉ាស៊ីន​ស្កែន​ជំ​ងឺ​មហា​រីក។ល។​ ផ្តើម​ពី​នោះ​ មន្ទីរ​ពេទ្យ​បាន​បើក​ទូលាយ​សមត្ថ​ភាព​ពិនិត្យ​ ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល​ទាំង​ជំ​ងឺ​ផ្នែក​រោគ​ក្នុង​ផ្នែក​រោគ​ក្រៅ​។​ ព្រម​ជា​មួយ​នោះ​ មាន​កម្មា​ភិបាល​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​និង​បុគ្គ​លិក​ជាង​ ២០០ នាក់ ក្នុង​នោះ​ មាន​វេជ្ជ​បណ្ឌិត​ឯក​ទេស II ចំ​នួន​ ៤ នាក់ វេជ្ជ​បណ្ឌិត​ឯក​ទេស I ចំ​នួន​ ១៩ នាក់ ដែល​មាន​កម្រិត​វិជ្ជា​ជីវៈ​ពូកែ​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​និង​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​។​ ឆ្នាំ​កន្លង​ មន្ទីរ​ពេទ្យ​បាន​ពិនិត្យ​និង​ព្យា​​បាល​អ្នក​ជំ​ងឺ​ជាង​ ១៣១.០០០ លើក​នាក់ ក្នុង​នោះ​ មាន​អ្នក​ជំ​ងឺ​ជាង​ ២.៥០០ លើក​នាក់​បាន​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​។​ មាន​ចំ​នួន​អ្នក​ជំងឺ​មក​ពិនិត្យ​និង​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ជាង​ ១.០០០ នាក់/ថ្ងៃ​ និង​អត្រា​ប្រើ​ប្រាស់​គ្រែ​សម្រេច​ជិត​ ១០០%។​ អ្នក​មីង​វ៉ធី​លៀង​ នៅ​ភូមិ​យង់បើម ឃុំ​ចូវ​ធើយ​ ស្រុក​វិញ​ឡើយ​ ឱ្យ​ដឹង​៖ “គ្រូ​ពេទ្យ​នៅ​ទីនេះ​ថែទាំ​អ្នក​ជំ​ងឺ​ហ្មត់​ចត់​ណាស់​។​ អា​ស្រ័យ​បាន​គ្រូ​ពេទ្យ​ជួយ​ពិនិត្យ​ព្យា​បាល​ ទើប​មក​ទល់​ពេល​នេះ​ ជំ​ងឺ​ក្រពះ​របស់​ខ្ញុំ​បាន​ជា​សះ​ស្បើយ​វិញ​ហើយ​។​ ខ្ញុំ​សូម​អរ​គុណ​ដល់​គ្រូ​ពេទ្យ​គ្រប់​រូប​ខ្លាំង​ណាស់​!”។​

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក​ប​ម្រុង វេជ្ជ​បណ្ឌិត​វ៉វ៉ាន់​ត្រាង បច្ចុប្បន្ន​ មន្ទីរ​ពេទ្យ​បង្កើន​ការ​ពិនិត្យ​ពិច័យ​អំ​ពី​ការ​អនុវត្ត​នូវ​លក្ខន្តិកៈ​របស់​ផ្នែក​សុខា​ភិបាល​; ពង្រឹង​លក្ខន្តិកៈ​មុខ​ជំ​នា​ញ​ ដូច​៖ លក្ខន្តិកៈ​សង្គ្រោះ​ជា​បន្ទាន់​ ធ្វើ​រោគ​វិនិច្ឆ័យ​ សំ​ណុំ​លិខិត​អ្នក​ជំ​ងឺ​ និង​ចេញ​វេជ្ជ​បញ្ជា​; អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​បែប​បទ​បច្ចេក​ទេស​តាម​បទ​ប្បញ្ញត្តិ​។​ ជា​ពិសេស​ កែ​ប្រែសំ​ណុំ​បែប​បទ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ បង្កើន​បន្ទប់​និង​ទីតាំង​ពិនិត្យ​ជំ​ងឺ​ រៀប​ចំ​ផ្នែក​ជំ​នាញ​ និង​បន្ទប់​ពិនិត្យ​ជំ​ងឺ​តាម​បែប​បទ​ងាយ​ស្រួល​ដល់​អ្នក​ជំ​ងឺ​ ធ្វើ​ការ​ណែ​នាំ​និង​ទទួល​អ្នក​ជំ​ងឺ​ឱ្យ​បាន​សម​ស្រប។​ ផ្តើម​ពី​នោះ​ អ្នក​ជំ​ងឺ​ដែល​ស្នាក់​នៅ​ព្យា​បាល​ឬ​ក៏​វិល​ត្រ​ឡប់​ទៅ​ផ្ទះ​តែង​ពេញ​ចិត្ត​ចំ​ពោះ​ស្មារតី​ និង​អា​កប្ប​កិរិយា​បម្រើ​ដោយ​រាក់​ទាក់​ ហ្មត់​ចត់​ពី​សំ​ណាក់​គ្រូ​ពេទ្យ​ទាំង​ឡាយ​ ម្ល៉ោះ​ហើយ​ ស្ងប់​ចិត្ត​សម្រាក​ព្យា​បាល​ជំ​ងឺ៕​

                                     យ្វីអាញ-លីសៀ

ចែករំលែកអត្ថបទ