14/03/2023 - 09:20

វិស័យ​អប់​រំនៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​ចាក​ផុត​ពី​តំ​បន់​ទំ​នាប

ថ្លែង​ការណ៍​ក្នុង​សន្និ​សីទ “អភិវឌ្ឍ​វិស័យ​អប់រំ​និង​បណ្តុះ​បណ្តាល​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដល់​ឆ្នាំ​ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥; ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​ចិត្ត​លេខ​ ១៣ ឆ្នាំ​ ២០២២ របស់​ការិ​យាល័យ​នយោ​បាយ​ ស្តីពី​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ធានា​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ​ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ​២០៤៥” ទើប​ធ្វើ​ឡើង​នៅ​ក្រុង​កឹង​ធើ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ង្វៀង​កីម​សើុង បាន​អំ​ណះអំ​ណាង​ថា​ វិស័យ​អប់រំ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​បាន​ចាក​ផុត​ពី​តំ​បន់​ទំ​នាប។​

លក្ខណៈ​រៀន​សូត្រ​របស់​សិស្ស​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​មាន​ការ​ផ្លាស់​ថ្មី​ច្រើន​។​
រូប​៖ សិស្សា​នុសិស្ស​អនុវិទ្យា​ល័យ​ដុង​ហ៊ីប ស្រុក​កើ-ដ ក្រុង​កឹង​ធើ លេង​កម្សាន្ត​
នៅ​ទីធ្លាសាលា​សម្រេច​បទ​ដ្ឋាន​ជាតិ។​ រូបថតៈ លីយ៉ាង

បញ្ជាក់​នូវ​សេចក្ដី​សន្និ​ដ្ឋាន​ខាង​លើ​ រដ្ឋ​មន្ត្រី​ ង្វៀង​កីម​សើុង ឱ្យ​ដឹង​ លទ្ធ​ផល​អនុវត្ត​ភាគ​កម្រិត​ ទិស​ដៅ​ ភារ​កិច្ច​ យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​វិស័យ​អប់រំ​និង​បណ្តុះ​បណ្តាល​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ក្នុង​រយៈ​ពេល​ ១០ ឆ្នាំ​កន្លង​មាន​ជំ​ហាន​វិវឌ្ឍន៍​ច្រើន​អំ​ពី​ការ​កៀក​ជិត​អប់រំ; លក្ខណៈ​ធានា​គុណ​ភាព​អប់រំនិង​បណ្តុះ​បណ្តាល​ ក៏​ដូច​ជា​គុណ​ភាព​អប់រំ​និង​បណ្តុះ​បណ្តាល​នៅ​រាល់​កម្រិត​សិក្សា​ផង​ដែរ។ល។​ ផ្តើម​ពី​នោះ​ ឃើញ​ថា​មាន​សន្ទស្សន៍​ជា​ច្រើន​កើន​ខ្ពស់​បើ​ប្រៀប​ជា​មួយ​នឹង​ដំ​ណាក់​កាល​មុន​ បង្ខិត​ជិត​និង​សម្រេច​លើស​កម្រិត​មធ្យម​ភាគ​រួម​ ក្នុង​ទូទាំង​ប្រ​ទេស។ល។​ ក្នុង​នោះ​ ទ្រង់​ទ្រាយ​ បណ្តុះ​បណ្តាល​កម្រិត​មហា​វិទ្យា​ល័យ​ក៏​កើន​ឡើង​ បច្ចុប្បន្ន​ ទូទាំង​តំ​បន់​មាន​មហា​វិទ្យា​ល័យ​ចំ​នួន​ ១៦ និង​សាខា​មហា​វិទ្យា​ល័យ​ចំ​នួន ​៦។​ គ្រឹះ​ស្ថាន​អប់រំ​ទាំង​នេះ​ ទទួល​បន្ទុក​បណ្តុះ​បណ្តាល​និស្សិត​ ៨០% នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​ ចំ​នួន​មហា​វិទ្យា​ល័យ​ សាខា​មហា​វិទ្យា​ល័យ​កើន​ឡើង​ ញុាំង​ឱ្យ​បរិមាណ​និស្សិត​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​កើន​ឡើង​ តាំង​ពី​ជិត​ ៤២.៥០០ នាក់​ឡើង​ដល់​ជាង​ ១៤៩.៧០០ នាក់។​ ឆ្នាំ​សិក្សា​ ២០១០-២០១១ ទូទាំង​តំ​បន់​មាន​សាលា​មត្តេយ្យ​ចំ​នួន​ ១.៦៨៧ មាន​កុមារ​ចូល​រៀន​ ៥១៧.៥១៥ នាក់ ដល់​ឆ្នាំ​សិក្សា​ ២០១៩-២០២០ ទូទាំង​តំ​បន់​មាន​គ្រឹះ​ស្ថាន​អប់រំ​ចំ​នួន​ ២.០២២ មាន​កុមារ​ចូល​រៀន​ ៥៨៤.០៩៩ នាក់។​ ឯ​កម្រិត​សិក្សា​ដទៃ​ទៀត​ ក៏​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​អំ​ពី​មូល​ដ្ឋាន​សម្ភារ​ៈ បន្ទប់​សាលា​រៀន​ផង​ដែរ​។​ បើ​ប្រៀប​នឹង​កាល​ពី​ ១០ ឆ្នាំ​មុន​ ចំ​នួន​សាលា​ជន​ជាតិ​អន្តេ​វា​សិក​កើន​បន្ថែម​ ៩ បច្ចុប្បន្ន​ ទូទាំង​តំ​បន់​មាន​សាសា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​ ៣៤ អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​រៀន​សូត្រ​របស់​សិស្ស​ជន​ជាតិ​ភាគ​តិច​។​

ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ អត្រា​និស្សិត​មហា​វិទ្យា​ល័យ​ អនុមហា​វិទ្យា​ល័យ​លើ​ចំ​នួន​ប្រ​ជា​ជន​ សរុប​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ សម្រេច​បាន​ត្រឹម​តែ ៨,៨%។​ ចំ​ណែក​នៅ​តំ​បន់​ភូមិ​ភាគ​កណ្ដាល​ ប៉ែក​ខាង​ជើង​ និង​តំ​បន់​មាត់​សមុទ្រ​ភូមិ​ភាគ​កណ្តាល​ សម្រេច​អត្រា​ ១៤,២% នៅ​វាល​រាប​ទន្លេ​ហុង​ មាន​អត្រា​ ៤០,៩% និង​នៅ​ភូមិ​ភាគ​ខាង​ត្បូង​ប៉ែក​ខាង​កើត​ មាន​អត្រា​ ៣០,២%។​ ប្រ​ការ​នេះ​ ក៏​ញុាំង​ឱ្យ​អត្រា​ពលករ​ដែល​បាន​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​មាន​ត្រឹម​តែ ១៤,៩% និង​សមា​មាត្រ​កម្លាំង​ពល​ករ​មាន​កម្រិត​វិជ្ជា​មហា​វិទ្យា​ល័យ​ឡើង​ទៅ​ត្រឹម​ ៦,៨% ទាប​បំ​ផុត​ក្នុង​ទូទាំង​ប្រ​ទេស។​

នៅ​ក្នុង​សន្និ​សីទ ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ក៏​បាន​សំ​ណូម​ពរ​ដល់​ខេត្ត​ ក្រុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បន្ត​បង្កើន​ទ្រង់​ទ្រាយ​ បណ្តុះ​បណ្តាល​មហា​វិទ្យា​ល័យ​ឱ្យ​សម្រេច​ ស្មើ​កម្រិត​មធ្យម​ភាគ​ក្នុង​ទូទាំង​ប្រ​ទេស​ គឺមាន​និស្សិត​ ២៦០ នាក់/ប្រ​ជា​ជន​មួយ​ម៉ឺន​នាក់។​ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​មាន​កម្រិត​វិជ្ជា​ខ្ពស់​ ផ្តុំ​កម្លាំង​វិនិ​យោគ​កសាង​និង​អភិវឌ្ឍ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ឱ្យ​ក្លាយ​ទៅ​ជាមជ្ឈ​មណ្ឌល​មួយ​ក្នុង​ចំ​ណោម​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ធំ​របស់​តំ​បន់​ និង​ទូទាំង​ប្រ​ទេស​ អំ​ពី​ការ​អប់រំ​មហា​វិទ្យា​ល័យ​ បណ្តុះ​បណ្តាល​ពហុ​ផ្នែក​ ពហុ​វិស័យ​ មាន​គុណ​ភាព​ខ្ពស់​ជា​ដើម៕​

                                     ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ