27/02/2023 - 16:42

រួម​ចំ​ណែក​អភិវឌ្ឍ​វិស័យ​អប់រំ

រយៈ​ពេល​ច្រើន​ឆ្នាំ​កន្លង​ សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ បាន​ជំ​នួយ​សិស្ស​ និស្សិត​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​រាប់​សិប​ពាន់​នាក់ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ បណ្ដុះ​បណ្ដាល​ប្រ​ភព​ធន​ធាន​មនុស្ស​ ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត។​

គ្រូ​បង្រៀន​ប្រ​ជា​ជន​ឡឹម​អែស​ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​
និស្សិត​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។​

ឆ្នាំ ២០២២ សមា​គម​ជំ​រុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ខេត្ត​ បាន​រវាស​រវៃ ធ្វើ​ពិពិធ​កម្ម​ទម្រង់​ចលនា​សប្បុរស​ជន​ ស្ថា​ប័ន​ អង្គ​ភាព​អា​ជីវ​កម្ម​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​បាន​ទឹក​ប្រាក់​ជាង​ ៦១,៦ ពាន់​លាន​ដុង​សម្រាប់​មូល​និធិ​ ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ជូន​អា​ហា​រូប​ករណ៍​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ចំ​នួន​ ១០១.២៣៥ ចំ​ណែ​ក​ដល់​សិស្ស​ និស្សិត​ជម្នះ​លំ​បាក​ សង្វាត​រៀន​សូត្រ​; សិស្ស​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​ក្នុង​សម័យ​ប្រ​ឡង​ជម្រើស​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​ ថ្នាក់​តំ​បន់​ និង​ថ្នាក់​ជាតិ​; សិស្ស​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​មាន​ពិន្ទុ​ខ្ពស់​បំ​ផុត​ទូទាំង​ខេត្ត​; សិស្ស​ជា​កូន​កម្មា​ភិបាល​ បុគ្គ​លិក​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ដោយ​សារ​រង​ផល​ប៉ះ​ពាល់​នៃ​ជំ​ងឺ​ COVID - ១៩ លើ​ភូមិ​សាស្រ្ត​ខេត្ត។ល។​

រួម​ដំ​ណើរ​ជា​មួយ​នឹង​មូល​និធិ​អា​ហា​រូប​ករណ៍ “លឿង​ឌិញ​កួរ​” តាំង​ពី​ឆ្នាំ ​២០០៤ មក​ទល់​បច្ចុប្បន្ន​ ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ ធ្វើ​ហិរញ្ញប្ប​ទាន​ជាង​ ៣៥ ពាន់​លាន​ដុង​ដើម្បី​ជំ​នួយ​ដល់​សិស្ស​ និស្សិត​ក្រី​ក្រ ឆ្លង​កាត់​ការ​លំ​បាក​រៀន​សូត្រ​បាន​ល្អ​។​ លោក​ ឡេ​វ៉ាន់​ខាញ ប្រ​ធាន​ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ក្រុម​ហ៊ុន​តែង​រួម​ដំ​ណើរ​ជា​មួយ​នឹង​មូល​និធិ​ជំ​រុញ​ការ​សិក្សា​ខេត្ត​ ដើម្បី​ចែក​រំលែក​ការ​លំ​បាក​ ជួយ​ដល់​សិស្ស​ និស្សិត​ក្រី​ក្រ សំ​ខាន់​គឺសិស្ស​ជន​ជាតិ​ខ្មែរ​ មាន​ទំ​នុក​ចិត្ត​ ជំ​ហរ​រឹង​មាំ​ទៅ​កាន់​សា​លា​ដើម្បី​បំ​ពេញ​ក្ដី​ស្រមៃ។​ សង្ឃឹម​ថា​ ប្អូន​ៗ​នឹង​ព្យា​យាម​រៀន​សូត្រ​ លត់ដំ​សីល​ធម៌​ ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​គុណ​សម្បត្តិ​និង​វិជ្ជា​សម្បត្តិ​ បម្រើ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​សុក​ត្រាំង​និយាយ​ដោយ​ឡែក​ ប្រ​ទេស​ជាតិ​និយាយ​រួម​”។​

ផ្ដើម​ពី​អា​ហា​រូប​ករណ៍​បាន​ជំ​នួយ​ មាន​សិស្ស​ និស្សិត​ជាច្រើន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ បំ​ពេញ​បាន​ក្ដី​ស្រមៃ​ ជោគ​ជ័យ​ក្នុង​ដំ​ណើរ​រៀន​មហា​វិទ្យា​ល័យ​។​ ប្អូន​តា​ភូតឹម គឺសិស្ស​ខ្មែរ​ក្រី​ក្រ​នៅ​ឃុំ​ទ្វឹង​ហឹង​ ស្រុក​មីទូ បាន​ទទួល​អា​ហា​រូប​ករណ៍ ជួយ​ឱ្យ​ប្អូន​ឆ្លង​កាត់​ការ​លំ​បាក​ មាន​ជំ​ហរ​រឹង​មាំ​ក្នុង​ដំ​ណើរ​រៀន​មហា​វិទ្យា​ល័យ​។​ បច្ចុប្បន្ន​ ប្អូន​តឹម កំ​ពុង​សិក្សា​ឆ្នាំ​ចុង​ក្រោយ​ផ្នែក​គរុ​កោសល្យ​អក្សរ​សាស្រ្ត​។​ ប្អូន​តឹម ឱ្យ​ដឹង​៖ “ពេល​ប្អូន​ប្រ​ឡង​ជាប់​មហា​វិទ្យ​ល័យ​ ឪ​ពុក​ម្តាយ​គ្មាន​លុយ​ឱ្យ​រៀន​ គាត់​ថា​ឱ្យ​ខ្ញុំ​ឈប់​រៀន​ទៅ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន។​ កាល​នោះ​ ប្អូន​បាន​ទៅ​ពឹង​លោក​គ្រូ​អ្នក​គ្រូ​ដើម្បី​ជួយ​ និង​សុំ​បាន​អា​ហា​រូប​ករណ៍​របស់​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​ ២០ លាន​ដុង​សម្រាប់​ត្រៀម​លក្ខណៈ​ គិត​គូរ​ចូល​រៀន​មហា​វិទ្យា​ល័យ។​ ផ្ដើម​ពី​នោះ​ ប្អូន​ប្ដេជ្ញា​ចិត្ត​រៀន​សូត្រ​និង​ឆ្លៀត​ឱកាស​ទៅ​បង្រៀន​តាម​ផ្ទះ​ រក​ប្រាក់​បន្ថែម​សម្រាប់​ចាយ​វាយ​ក្នុង​ការ​រៀន​សូត្រ។​ អា​ហា​រូប​ករណ៍​គឺជា​កម្លាំង​ចលករ​ អំ​ណោយ​ស្មារតី​យ៉ាង​មាន​តម្លៃ​ ជួយ​ដល់​សិស្ស​ និស្សិត​ខ្មែរ​ក្រី​ក្រ​បំ​ពេញ​ក្ដី​ស្រ​មៃ”។​

តាម​ប្រ​សាសន៍​ លោក​ឡឹម​សៅ​ អនុប្រ​ធាន​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ជាមួយ​នឹង​ការ​គាំ​ទ្រ​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​ សមាគម​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​ ក៏​ចលនា​បាន​មូល​និធិ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ កាន់​តែកើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ផ្ដើម​ពី​មូល​និធិ​នេះ​ បាន​ជួយ​ឧបត្ថម្ភ​ទាន់​ពេល​ដល់​សិស្ស​ និស្សិត​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​ គ្មាន​ទីពឹង​ ពិការ​ភាព​ រាប់​សិប​ពាន់​នាក់​បាន​បន្ត​ការ​សិក្សា៕

យ្វីអាញ-ថាច់​ធី

ចែករំលែកអត្ថបទ