លោកម៉ាលឿងថៀង នៅភូមិតាបៀង ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង បានមាមីងខ្មែរស្ងើចសរសើរពីព្រោះគាត់ជាអ្នកអស់ពីចិត្ត ដើម្បីភូមិស្រុកមានភាពសុខសាន្ត ស្អាតបាតសមរម្យនិងជួយដល់អ្នកដទៃ។
លោកម៉ាលឿងថៀង (ខាងស្តាំ) ចុះសួរសុខទុក្ខ និងលើកទឹកចិត្តមាមីងខ្មែរ។
ក្នុងនាមជាអ្នកមានប្រជាប្រិយ លោកម៉ាលឿងថៀង តែងអនុវត្តល្អក្នុងការឃោសនា ចលនាជនរួមជាតិខ្មែរ អនុវត្តល្អនូវគោលការណ៍ គោលម៌ាគារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ពិសេស សហការជាមួយអង្គការមហាជន និងរដ្ឋអំណាចមូលដ្ឋាន ចលនាជនរួមជាតិខ្មែរសកម្មចូលរួមក្នុងការចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ជាក់សែ្ដង គាត់បានចលនាប្រជាជនចូលរួមអនុវត្តនូវទម្រង់ “ប្រយុទ្ធ ប្រឆាំងបទល្មើស បាបគ្រោះសង្គម ឆ្លងតាមរយៈបណ្តាញសង្គម Zalo”; “ក្លិបកសិករជាមួយក្រឹត្យច្បាប់” និង “ក្រុមយុវជនឈានមុខប្រយុទ្ធ ប្រឆាំងបទល្មើស” និង “ក្រុមគ្រួសារសុវត្ថិភាពបង្ការ ពន្លត់អគ្គិភ័យ” នៅមណ្ឌលតាំងលំទីនៅប្រជុំជនភូមិតាបៀង…។ ផ្ដើមពីនោះ ជនរួមជាតិខ្មែរនៅភូមិតាបៀងលែង មានការញញើតក្នុងការប្រយុទ្ធ ប្រឆាំងបទល្មើស និងបាបគ្រោះសង្គម។ ជាពិសេស លោកថៀង នៅទាំងចូលរួមអប់រំណែនាំមុខសញ្ញា ២ នាក់ នៅមណ្ឌលតាំងលំទីនៅប្រជាជន សេពគ្រឿងញៀនខុសច្បាប់; សម្រុះសម្រួលជោគជ័យ ៤ គ្រួសារវិវាទដីធ្លី; ចលនាមុខសញ្ញាចំនួន ៧ នាក់ មានការសង្ស័យប្រព្រឹត្តល្មើសច្បាប់ សន្យាមិនបំពានច្បាប់ និងមិនចូលរួមបាបគ្រោះសង្គម...។ លោកម៉ាលឿងថៀង ឱ្យដឹង៖ “នៅពេលដឹងថា មានយុវជន គ្រួសារមានកូនប្រព្រឹត្តល្មើសច្បាប់ និងមានអ្នកជិតខាងឈ្លោះទាស់ទែងគ្នា គឺខ្ញុំនិងរដ្ឋអំណាចទៅដាស់តឿនទូន្មាន លើកទឹកចិត្ត និងពន្យល់វែកញែកឱ្យឃើញពីគ្រោះថ្នាក់នៃការប្រព្រឹត្តល្មើសច្បាប់ បាបគ្រោះសង្គម និងធ្វើឱ្យបាត់មនោសញ្ចេតនារវាងភូមិផងរបងជាមួយ ឆ្លងតាមរយៈនោះមាមីងក៏មានការយល់ដឹង ជម្នះបន្តិចម្តងៗ រស់នៅសុខដុមរមនា ជៀសឆ្ងាយពីបាបគ្រោះសង្គម ដើម្បីរួមគ្នាកសាងភូមិ ស្រុកសុខសាន្ត”។
លោកម៉ាលឿងថៀង (ឈរទី២ពីឆ្វេងទៅស្តាំ) ទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ដោយមានស្នាដៃឆ្នើមក្នុងការចលនាប្រជាជនការពារសន្តិសុខមាតុភូមិ។
លើសពីនេះ លោកថៀង នៅទាំងចលនាគ្រួសារប្រជាជនជិត ៦០% ធ្វើរបង ខ្លោងទ្វារ រឹងមាំដោយបេតុង កសាងថ្មីនិងជួសជុលស្ពានបេតុងជនបទចំនួន ៥ ខ្សែ; ដំឡើងអំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យនៅតាមដងផ្លូវភូមិតាបៀង ៣៤ អំពូល និងដាំផ្កាលម្អនៅសងខាងផ្លូវ...។ លោកថាច់មិញឡី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូមី ឱ្យដឹង៖ “ដោយការចូលរួមចំណែករបស់លោកម៉ាលឿងថៀង គណៈកម្មាធិការប្រជាជនឃុំបានទទួលស្គាល់ភូមិតាបៀងសម្រេចបទដ្ឋាន “សុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់” ហើយទទួលស្គាល់គ្រួសារវប្បធម៌ ៤៣៧ គ្រួសារ។ ក្រៅពីនេះ លោកថៀង នៅទាំងល្បីឈ្មោះក្នុងការជួយមាមីងជនរួមជាតិខ្មែរក្រីក្រ។ ពេលដឹងអ្នកណាមានការលំបាក ឈឺថ្កាត់គ្មានប្រាក់ទៅព្យាបាលគាត់ជួយប្រាក់ អង្ករ មី...។ ដូច្នេះមាមីងខ្មែរគ្រប់គ្នាតែងគោរពនិងស្រឡាញ់”៕
យ៉ីអាញ់-ទីទុយ