ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/01/2023 - 21:24

បើក​ការ​ដ្ឋាន​សាង​សង់​ព្រម​ៗគ្នា​គម្រោង​សមាស​ភាគ​ចំ​នួន​ ១២ ផ្លូវ​ល្បឿន​លឿន​ភាគ​ខាង​ជើង - ភាគ​ខាង​ត្បូង​

ក្រសួង​គមនា​គមន៍​និង​ដឹក​ជញ្ជូន​ ទើប​ធ្វើ​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​ល្បឿន​លឿន ភាគ​ខាង​ជើង- ភាគ​ខាង​ត្បូង​ប៉ែក​ខាង​កើត​ ដំ​ណាក់​កាល​ ២០២១-២០២៥ (មាន​គម្រោង​សមាស​ភាគ​ចំ​នួន​ ១២) និង​បំ​ផុស​ចលនា​ខែ​ប្រឡង​ប្រ​ណាំង​ចំ​ណុច​ខ្ពស់​រំ​សាយ​ទុន​វិនិ​យោគ​សា​ធារណៈ​។ ពិធី​បើក​ការ​ដ្ឋាន​ ត្រូវ​បាន​ដំណើរ​ការ​ព្រម​ៗគ្នា​នៅ​ទីតាំង​បណ្ដាញត​ភ្ជាប់​ចំ​នួន​ ១២ ក្នុង​នោះ​ មាន​ទីតាំង​ស្ពាន​មជ្ឈ​មណ្ឌល​នៅ​ក្វាង​ង៉ាយ ទីតាំង​ស្ពាន​តភ្ជាប់​សំ​ខាន់​ៗចំ​នួន​ ២ គឺ​នៅ​ក្វាង​ប៊ិញ​និង​ហូវ​យ៉ាង​ និង​ទីតាំង​ស្ពាន​តភ្ជាប់​ចំ​នួន​ ៩ នៅ​តាម​ខេត្ត​ដែល​មាន​គម្រោង​ឆ្លង​កាត់​។

ឧប​នាយក​រដ្ឋ​មន្ត្រី​ ឡេមិញ​ខាយ​ ចូល​រួម​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​ល្បឿន​លឿន។

ថ្នាក់​ដឹក​នាំ​មជ្ឈិម​និង​ខេត្ត​ ក្រុង​នានា​ ចុច​គន្លឹះ​ផ្តើម​ដំណើរ​ការ​សាង​សង់​ផ្លូវ​ល្បឿន​លឿន។

គម្រោង​សមាស​ភាគ​កំ​ណាត់​ផ្លូវ​កឹង​ធើ-ហូវ​យ៉ាង​ ស្ថិត​ក្នុង​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភាគ​ខាង​ជើង - ភាគ​ខាង​ត្បូង​ប៉ែក​ខាង​កើត​ ដំ​ណាក់​កាល​ ២០២១-២០២២ សរុប​កម្រិត​វិនិ​យោគ​ចំ​នួន​ ១០.៣៧០,៧៤ ពាន់​លាន​ដុង​ ក្នុង​នោះ​ ចំ​ណាយ​រំ​ដោះ​ផ្ទៃដី​ចំ​នួន​ ១.៩៥៦,៤៦ ពាន់​លាន​ដុង​ អា​ស្រ័យ​ដោយ​គណៈ​គ្រប់​គ្រង​គម្រោង​មីធ្វឹង​វិនិ​យោគ​ទុន​គិន​។ ប្រភព​ទុន​វិនិ​យោគ​ពី​ថវិ​ការ​ដ្ឋ តាម​សេចក្តី​សម្រេច​លេខ​ ៤៤/២០២២/QH១៥ ចុះ​ថ្ងៃ​ទី ១១ ខែ​មក​រា ឆ្នាំ​២០២២ របស់​រដ្ឋ​សភា។ តាម​ការ​គ្រោង​ទុក​ គម្រោង​នឹង​ត្រូវ​បាន​សាង​សង់​រួច​រាល់​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​ ២០២៦។

គម្រោង​សមាស​ភាគ​កំ​ណាត់​ផ្លូវ​កឹង​ធើ-ហូវ​យ៉ាង​ ស្ថិត​ក្នុង​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភាគ​ខាង​ជើង - ភាគ​ខាង​ត្បូង​ប៉ែក​ខាង​កើត​  ដំណាក់​កាល​ ២០២១-២០២៥ ដោយ​មាន​ប្រវែង​ផ្លូវ​សរុប​ ៣៧,៦៥ គីឡូ​ម៉ែត្រ​។ ចំ​ណុច​ចាប់​ផ្តើម​ពី​ Km15+350 ប្រសព្វ​នឹង​ផ្លូវ​តភ្ជាប់​ណាម​សុង​ហូវ​ - ផ្លូវ​ជាតិ​លេខ​ ១ ចំ​ណុះ​ខណ្ឌ​កៃ​រាំង​ ក្រុង​កឹង​ធើ។ ចំ​ណុច​ចុង​បញ្ចប់​ Km53+000 ប្រ​សព្វ​នឹង​ចំ​ណុច​ផ្លូវ​ចាប់​ផ្តើម​នៃ​គម្រោង​សមាស​ភាគ​កំ​ណត់​ផ្លូវ​ហូវ​យ៉ាង​ - កាម៉ាវ​ ចំ​ណុះ​ស្រុក​វី​ធ្វី ខេត្ត​ហូវ​យ៉ាង​។

ផ្លូវ​តភ្ជាប់​ចំ​ណុច​ចាប់​ផ្តើម​ពី​ Km0+00 ប្រសព្វ​នឹង​ផ្លូវ​ណាម​សុង​ហូវ​ ចំ​ណុះ​ខណ្ឌ​កៃ​រាំង​ ក្រុង​កឹង​ធើ; ចំ​ណុច​ចុង​បញ្ចប់​ Km9+252 ប្រសព្វ​នឹង​ផ្លូវ​ជាតិ​លេខ​១ ចំ​ណុះ​ខណ្ឌ​កៃ​រាំង​ ក្រុង​កឹង​ធើ។ សរុប​ប្រវែង​ផ្លូវ​តភ្ជាប់​ ៩,២៥២ គីឡូ​ម៉ែត្រ​។ ទ្រង់​ទ្រាយ​វិនិ​យោគ​សាង​សង់​ផ្លូវ​ល្បឿន​លឿន៖ ផ្លូវ​ល្បឿន​លឿន​កម្រិត​ ១០០ កំ​ណត់​ល្បឿន ១០០ គីឡូ​ម៉ែត្រ​/ម៉ោង​; ទទឹង​ផ្លូវ​ទំ​ហំ ២៤,៧៥ ម៉ែត្រ​; ដំណាក់​កាល​ចែក​ផ្លូវ​ល្បឿន​លឿន ទ្រង់​ទ្រាយ​ ៤ គន្លង​ផ្លូវ​ ទំ​ហំ​ផ្ទៃ​ផ្លូវ​ ១៧ ម៉ែត្រ​; ផ្លូវ​តភ្ជាប់​៖ ផ្លូវ​កម្រិត​ III វាល​ទំ​នាប កំ​ណត់​ល្បឿន ៨០​គីឡូ​ម៉ែត្រ​/ម៉ោង​ ផ្លូវ​ទំ​ហំ ១២ ម៉ែត្រ​ មាន​ ២ គន្លងផ្លូវ​៕

យ្វីអា​ញ់-មុនី

ចែករំលែកអត្ថបទ