ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/01/2023 - 14:35

កិច្ច​ប្រ​ជុំ​រដ្ឋា​ភិបាល​ជា​មួយ​នឹង​ភូមិ​ភាគ​នានា​ បូក​សរុប​ការ​ងារ​ឆ្នាំ​ ២០២២ ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ឆ្នាំ​ ២០២៣

រដ្ឋា​ភិបាល​ ទើប​រៀប​ចំ​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​រដ្ឋា​ភិបាល​ជា​មួយ​នឹង​ភូមិ​ភាគ​នានា​ បូក​សរុប​ការ​ងារ​ឆ្នាំ​ ២០២២ និង​ផ្សព្វ​ផ្សាយ​សេចក្តី​សន្និ​ដ្ឋាន​របស់​មជ្ឈិម​ សេចក្តី​សម្រេច​របស់​រដ្ឋ​សភា នីតិ​កាល​ XV ស្តី​ពី​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ឆ្នាំ​២០២៣។

អគ្គ​លេខា​ ង្វៀង​ភូត្រុង និង​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ ចូល​រួម​កិច្ច​ប្រ​ជុំ​ ។   រូប​ថត៖ VGP/ញឹក​បាក់

ថ្លែង​សុន្ទរ​កថា​បើក​កិច្ច​ប្រជុំ​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ លើក​ឡើង​យ៉ាង​ច្បាស់​ ឆ្នាំ​ ២០២២ ស្ថាន​ភាព​ពិភ​ពលោក​ប្រែ​ប្រួល​យ៉ាង​រហ័ស​ ស្មុគ​ស្មាញ ពិបាក​ស្មាន​មាន​បញ្ហា​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ កាន់​តែ​ពិបាក​ជាង​ទៀត​បើប្រៀបនឹង​ការ​ព្យា​ករណ៍​។ ស្ថិត​ក្នុង​បរិ​ការណ៍​នោះ​ យើង​បាន​សាមគ្គី ថ្នាក់​លើ​ថ្នាក់​ក្រោម​ស្រុះ​ស្រួល​ចិត្ត​គ្នា​ ផ្នែក​បណ្តោយ ទទឹង​រលូន​ទៅ​មុខ​ ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ខិតខំ​ប្រឹង​ប្រែង​យ៉ាង​មុតមាំ​ សកម្ម​ភាព​ប្តូរ​ផ្តាច់ ឆ្លង​កាត់​រាល់​ការ​លំ​បាក​ សាក​ល្បង​ សម្រេច​រាល់​ភារ​កិច្ច​ដែល​បក្ស​ រដ្ឋ​និង​ប្រ​ជា​ជន​ប្រគល់​ឱ្យ​; ផ្តុំ​កម្លាំង​ដោះ​ស្រាយ​នូវ​បញ្ហា​ជា​ច្រើន​ដែល​នៅ​សេស​សល់​ លំ​បាក​ រសើប​អូស​បន្លាយច្រើន​ឆ្នាំ​ ច្រើន​អា​ណត្តិ បំ​ផុត​គឺ​ ៦ ធនាគារ​ទន់​ខ្សោយ​និង​ ៨/១២ អា​ជីវ​កម្ម​ គម្រោង​ខាត​បង់​ រោង​ចក្រ​ឧណ្ហ​អគ្គិសនី​ថាយ​ប៊ិញ​ ២ ស៊ុង​ហូវ​ ១ ឡុង​ភូ I និង​មជ្ឈ​មណ្ឌល​ឧណ្ហ​អគ្គិសនី​អូរ​ម៉ូង។ល។ ប្តេជ្ញា​ប្តូរ​ផ្តាច់​រៀប​ចំ​ឡើង​វិញ​ ធ្វើ​ឱ្យ​តម្លា​ភាព​ទីផ្សារ​ឥណ​ទាន​ ធនាគារ​ មូល​បត្រ​ ប័ណ្ណ​ប្រាក់​អា​ជីវកម្ម​ និង​អច​លន​ទ្រព្យ​ជា​ដើម​។

ដោយ​សារ​ការ​អន្តរា​គមន៍​យ៉ាង​ប្តូរ​ផ្តាច់​របស់​ទូទាំង​ប្រព័ន្ធ​នយោ​បាយ​ តាំង​ពី​មជ្ឈិម​រហូត​ដល់​ភូមិ​ភាគ​; ការ​គាំទ្រ​ ចូល​រួម​យ៉ាង​សកម្ម​របស់​ប្រជាជន​ សហ​គមន៍​អា​ជីវ​កម្ម​ និង​ការ​យក​ចិត្ត​ទុក​ដាក់​គាំទ្រ​របស់​មិត្ត​ភ័ក្តិ​អន្តរ​ជាតិ​ ឃើញ​ថា ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ប្រ​ទេស​ជាតិ​បាន​ស្តារ​ឡើង​វិញ​ជាវិជ្ជ​មាន​ និង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ គ្រប់​ជ្រុង​ជ្រោយ​លើ​វិស័យ​ជា​ច្រើន​; សម្រេច​បាន​ទិស​ដៅ​រួម​; សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត​ចំ​នួន​ ១៣ សម្រេច​ប្រ​ហាក់​ប្រហែល​ ១ ភាគ​កម្រិត​ និង​មិន​ទាន់​សម្រេច​ ១ ភាគ​កម្រិត​ ក្នុង​ចំ​ណោម​ភាគ​កម្រិត​នៃ​ផែន​ការ​សំ​ខាន់​ៗចំ​នួន​ ១៥ ដែល​មជ្ឈិម​ រដ្ឋ​សភា​ប្រគល់​ឱ្យ​; មាន​ចំ​ណុច​លេច​ធ្លោ​ជា​ច្រើន​គួរ​ជា​ទី​មោទនៈ នោះ​គឺ​ ទំ​ហំ GDP ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ តម្លៃ​នីហរ័ណ អា​ហរ័ណ; នីហរ័ណ​កសិ​ផល​; ចំ​ណូល​ថវិ​ការ​ដ្ឋ; ទុន​ FDI អនុ​វត្ត​ និង​ចំ​នួន​អា​ជីវ​កម្ម​បង្កើត​ថ្មី​៕

ប្រភព៖ ច្រក​ទ្វារ​អេឡិច​ត្រូ​និក​គណៈ​កម្មា​ធិការ​ជន​ជាតិ​- ប្រែសម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ