* ព្រះឧបជ្ឈាយ៍ ម៉ាយសែ ត្រូវបានតែងតាំងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ
* ព្រះឧបជ្ឈាយ៍ តាំងណោ ត្រូវបានតែងតាំងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង ទើបរៀបចំមហាសន្និបាត តំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ អាណត្តិកាល ២០២២-២០២៧ យ៉ាងមហោឡារិក ។
គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ អាណត្តិកាលថ្មីចេញបង្ហាញមុខមហាសន្និបាត។
អាណត្តិកាលកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ សហការជាមួយនឹងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ធ្វើការផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ; ចលនាជនរួមជាតិខ្មែរចូលរួមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងផែនមហាសាមគ្គីជនជាតិ រក្សាខ្ជាប់សន្ដិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមលើភូមិសាស្រ្តក្រុង។ល។ ផ្ដើមពីការជួយឧបត្ថម្ភរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទអ្នកមានសទ្ធាជ្រះថ្លា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ បានកសាងសយនដ្ឋាន សមណកុដិសម្រាប់ព្រះសង្ឃ កូនចៅជនជាតិខ្មែរនៅវត្តមុនីរង្សី វត្តពិទូឃោសរង្សី; ជូនអំណោយអាហារូបករណ៍ដល់សិស្ស និស្សិតជនជាតិខ្មែរ។ល។ ប៉ាន់ប្រមាណថវិការាប់ពាន់លានដុង។ សមាគមនៅទាំងសហការជាមួយមន្ទីរ ផ្នែកពាក់ព័ន្ធនានារបស់ក្រុង រៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងឱកាសវិស្សមកាល អភិរក្សវប្បធម៌ខ្មែរតាមរយៈកម្មវិធីផ្លាស់ប្ដូរ សិល្បៈប្រពៃណី។ល។ មហាសន្និបាតបានតែងតាំងគណៈប្រតិបត្តិការសមាគម ២៩ អង្គ; ក្នុងនោះ ប្រចាំការសមាគម ៤ អង្គ; បន្តតែងតាំងព្រះឧបជ្ឈាយ៍ ដាវញឺ ជាទីប្រឹក្សាសមាគម; ព្រះឧបជ្ឈាយ៍ ម៉ាយសែ ត្រូវបានតែងតាំងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ អាណត្តិកាល VII។
គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង អាណត្តិកាលថ្មីចេញបង្ហាញមុខមហាសន្និបាត។
* អាណត្តិកាលកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង អនុវត្តសម្រេចបានសមិទ្ធផលការងារសាសនាសំខាន់ៗ; កិត្យានុភាពរបស់សមាគមបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ; ព្រះសង្ឃនិងពុទ្ធបរិស័ទកាន់តែផ្សារភ្ជាប់ ជឿជាក់ក្នុងទិសដៅសាសនា និងសមស្របជាមួយនឹងគោលលំនាំ “សាសនា-ជនជាតិ-លទ្ធិសង្គមនិយម”។ សមាគមបានណែនាំ ចលនាតាមនានាវត្ត បើកថ្នាក់បង្រៀនភាសាបាលីបាន ២១៧ បន្ទប់ ដោយមានសមណសិស្សចូលរៀន ២.៩៥៨ អង្គ; បើកថ្នាក់បង្រៀនធម្មវិន័យ ២០ បន្ទប់ មានសមណសិស្សចូលរៀន ៤៥២ អង្គ; បើកវគ្គប្រឡងសញ្ញាបត្របាលីរង និងប្រឡងបញ្ចប់កម្មវិធីបឋមសិក្សាដល់សមណសិស្ស ៣៧៨ អង្គ។ ក្រៅពីនោះ នៅតាមវត្តអារាមថែមទាំងបើកថ្នាក់បង្រៀនអក្សរខ្មែរដល់ព្រះសង្ឃ និងកូនចៅជនរួមជាតិខ្មែរ ៥៥៦ បន្ទប់ មានសិស្ស ១៨.៥៤៦ អង្គនិងរូប។ ទន្ទឹមនឹងនោះ នៅតាមវត្តខ្មែរនៅទាំងពង្រីកបានល្អការងារសប្បុរសធម៌សង្គម ជំរុញការសិក្សាជំរុញបញ្ញា កសាងស្ពាន ផ្លូវជនបទ ។ល។ សរុបចំនួនទឹកប្រាក់ ៤៤,៧ ពាន់លានដុង និងអង្ករជាង ២០០ តោនកង់ចំនួន ៤០០ គ្រឿង ជូនដល់សិស្សក្រីក្រសង្វាតរៀនសូត្រ។ល។ មហាសន្និបាតឯកភាពតែងតាំងគណៈប្រតិបត្តិការសមាគម អាណត្តិកាល ២០២២-២០២៧ ចំនួន ៥៩ អង្គ ក្នុងនោះ ប្រចាំការសមាគម ១៥ អង្គ។ ព្រះឧបជ្ឈាយ៍ តាំងណោ ត្រូវបានតែងតាំងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត៕
ហាថាញ-យ្វីអាញ-ថាច់ធី