គណៈចង្អុលការអំពីសិទ្ធិមនុស្សខេត្តសុកត្រាំង ទើបរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារសិទ្ធិមនុស្សដល់មន្រ្តីសង្ឃ អ្នកមុខអ្នកការ សាសនា និងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
តាមរយៈការផ្សព្វផ្សាយ អ្នកតំណាងទាំងឡាយបានយល់ច្បាស់ពីទស្សនៈ គោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋ អំពីសិទ្ធិមនុស្ស និងបញ្ហាពាក់ព័ន្ធដល់ការផ្សព្វផ្សាយអនុវត្តការងារសិទ្ធិមនុស្សនៅភូមិភាគ; ស្ថានភាព លទ្ធផលនៃការអនុវត្តគោលនយោបាយជនជាតិ សាសនា រួមចំណែកធានាសិទ្ធិមនុស្សនៅភូមិភាគ ការងារឃោសនា ផ្សព្វផ្សាយនិងប្រយុទ្ធប្រឆាំងច្រានចោលរាល់ទស្សនៈខុសឆ្គង ដែលកម្លាំងអមិត្តប្រឆាំងលើវិស័យប្រជាធិបតេយ្យ សិទ្ធិមនុស្ស។ ផ្ដើមពីនោះ ជួយដល់មន្រ្តីសង្ឃ អ្នកមុខអ្នកការសាសនាក្នុងតំបន់ជនរួមជាតិភាគតិច លើកកម្ពស់ស្មារតី ភារកិច្ច; ព្រមជាមួយនោះ បម្រើការយ៉ាងមានប្រសិទ្ធភាពការងារបង្ការទប់ស្កាត់ ប្រទះឃើញ ប្រឆាំងរាល់សកម្មភាពដែលឆ្លៀតយកបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្សដើម្បីបំផ្លិចបំផ្លាញ មួលបង្កាច់របស់ពួកប្រតិកិរិយាពីខាងក្រៅ រួមចំណែកអនុវត្តល្អភារកិច្ចធានានិងជំរុញសិទ្ធិមនុស្សក្នុងសម័យថ្មី៕
យ្វីអាញ់ - ថាច់ធី