សមាគមកសិករគ្រប់លំដាប់ថ្នាក់នៃខេត្តសុកត្រាំង បានពង្រីកយ៉ាងល្អនូវតួនាទីស្នូល សាមគ្គីភាព ការផ្សព្វផ្សាយ និងការចលនាសមាជិកកសិករក្នុងការផលិត និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាពិសេសគឺសកម្មក្នុងចលនាកសាងជនបទថ្មី បង្កើតមុខមាត់ថ្មីសម្រាប់តំបន់ជនបទ។
កសិករនៅភូមិផ្តៅពេន ព្រួតដៃគ្នាកសាងផ្លូវភ្លឺស្រឡះស្អាត រួមចំណែកដើម្បីឃុំវៀងប៊ិញ កសាងសម្រេចឃុំជនបទថ្មីកម្រិតខ្ពស់។
ការចលនា “កសិករប្រឡងប្រណាំងផលិត និងធ្វើអាជីវកម្មពូកែ ជួយគ្នាធ្វើមាន និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព” បានបង្កភាពចលករ និងកម្លាំងចិត្តសម្រាប់កសិករក្នុងយុគថ្មី។ តាមរយៈចលនានេះ សមាគមកសិករគ្រប់លំដាប់ថ្នាក់បានផ្សព្វផ្សាយ និងកៀងគរសមាជិក និងកសិករចូលរួមវិភាគទានរាប់រយពាន់លានដុង និងរាប់ពាន់ថ្ងៃពលកម្មដើម្បីកសាងសំណង់ជនបទ ជួយភូមិភាគសម្រេចនូវលក្ខឋានកសាងជនបទថ្មី។ ក្នុងនោះ មានការបរិច្ចាគដីប្រមាណ ១៥.០០០ម២; ចូលរួមវិភាគទានកសាង ជួសជុលផ្លូវគមនាគមន៍ជនបទប្រវែងជាង ៣៤០ គីឡូម៉ែត្រ; ចលនាធ្វើការឈូសឆាយផ្លូវជនបទប្រវែងជាង ១៦៥ គីឡូម៉ែត្រ; ធ្វើឱ្យប្រសើរឡើងនូវទំនប់ទឹកជាង ៣០ គីឡូម៉ែត្រ; ជួសជុលនិងកសាងស្ពានថ្មីប្រមាណ ១១០ ខ្សែ ប្រឡាយនិងទំនប់ជាង ៦៣; កៀរគរប្រជាជនដាំដើមឈើដំឡើងអំពូលភ្លើងបំភ្លឺ ឆ្លងតាមរយៈនោះ រួមចំណែកធ្វើឱ្យជនបទ និងភូមិស្រុកមួយថ្ងៃកាន់តែភ្លឺស្រឡះ ជ្រះ ស្អាត និងសុវត្ថិភាព។
កសិករនៅឃុំវៀងប៊ិញ ប្រមូលផលស្រូវគុណភាពខ្ពស់ ST។
លោកផាងហឺវង៉ឹង ប្រធានសមាគមកសិករ នៅភូមិផ្ដៅពេន ឃុំវៀងប៊ិញ ស្រុកត្រឹងដេ បានឱ្យដឹង៖ “មាមីងកសិករនៅភូមិសកម្មយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច អនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិតស្រូវ ST ។ ព្រោះហេតុនោះ ពេលដែលជីវភាពបានធូរធារ មាមីងខ្មែរតែងសកម្មចូលរួមវិភាគទាន ថ្ងៃធ្វើការបរិច្ចាគដី... ដើម្បីកសាងសំណង់ផ្លូវជនបទ អំពូលភ្លើងបំភ្លឺ ផ្លូវ និងដាំផ្កាលំអ។ ក្រៅពីនោះ មាមីងថែមទាំងព្រួតដៃគ្នាក្នុងការថែរក្សាបរិស្ថាន ដើម្បីរួមចំណែកបំពេញលក្ខឋានជនបទថ្មីកម្រិតខ្ពស់ ឆ្ពោះទៅកាន់ជនបទថ្មីភូមិគំរូរបស់ឃុំ“។
យោងតាមលោកស្រី ផាមឡែឡាម ប្រធានសមាគមកសិករខេត្តសុកត្រាំង ជាច្រើនឆ្នាំមកនេះសមាគមគ្រប់លំដាប់ថ្នាក់បានសកម្មបំផុស ចលនាកសិករប្រឡងប្រណាំងផលិត និងធ្វើអាជីវកម្មពូកែ ផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី បង្កភាពសាយភាយក្នុងសមាជិកកសិករ រួមចំណែកយ៉ាងសកម្មក្នុងការជួយភូមិភាគ កសាងសម្រេចលក្ខឋានជនបទថ្មី ជនបទថ្មីកម្រិតខ្ពស់។ នាពេលខាងមុខ សមាគមកសិករគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ផ្តុំកម្លាំងផ្តោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយអំពីគោលការណ៍គោលម៌ាគារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ជាពិសេសគឺអនុវត្តលក្ខឋានអំពីជនបទថ្មី និងជនបទកម្រិតខ្ពស់៕
យ្វីអាញ