មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/12/2022 - 10:47

កសិករ​ជា​ច្រើន​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ពូកែ

ចលនា​កសិករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​ខេត្ត​សុក​ត្រាំង បាន​បង្ក​ជា​កម្លាំង​ចលករ ជំរុញ​ទឹក​ចិត្ត​កសិករ​បង្វែរ​ហេដ្ឋា​រចនាសម្ព័ន្ធ ផលិត​កម្ម​កសិកម្ម​តាម​ទិស​ដៅ​ទំ​នើប។ ផ្តើម​ពីនោះ ឃើញមាន​កសិករ​ខ្មែរ​ជា​ច្រើន​ផលិត​កម្ម​ ធ្វើអា​ជីវកម្ម​ពូកែ​ថ្នាក់​ខេត្ត និង​មជ្ឈិម។

សមាគមក​សិករ​ខេត្ត​ជូន​បណ្ណ​សរ​សើរ​របស់​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ដល់​កសិករ​ផលិត​កម្ម​ធ្វើអា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​ខេត្ត។ 

តួយ៉ាង​ដូច​កសិករ​ផាង​វ៉ាន់​ថេ នៅ​ឃុំ​ទ្រិញ​ភូ ស្រុក​កេ​សាច់ ជា​មួយ​នឹងទម្រង់​ដាំ​ផ្លែ ទឹក​ដោះ​ពណ៌​ស្វាយ ឆ្លាស់​នឹង​មង្ឃុត ក្រូច​ឆ្មារ ដូង​តឿ រកបាន​ប្រាក់​ចំ​ណូល​ជាង ២,៥ ពាន់​លាន​ដុង​/ឆ្នាំ។ ចំ​ណែក​កសិករ​ឌាំងវ៉ាន់​ខើយ នៅ​ឃុំ​ទ្រុង​ប៊ិញ ស្រុក​ត្រឹង​ដេ ជា​មួយ​នឹង​ទម្រង់​ចិញ្ចឹម​បង្គាឧស្សា​ហកម្ម​ រក​បាន​ប្រាក់​ចំ​ណូល​ជាង ២,១ ពាន់​លាន​ដុង​/ឆ្នាំ; កសិករ​អុង​វ៉ាន់​ចៀង នៅ​ទ្រី​ប្រ​ជុំ​ជន​ឡុង​ភូ ជា​មួយ​នឹង​ទម្រង់​ចិញ្ចឹម​ពពែ រក​បាន​ប្រាក់​ចំ​ណូល​ជាង ៤៧៥ លាន​ដុង​/ឆ្នាំ; កសិករ​ឡឹម​សែ សង្កាត់​ទី ៥ ក្រុង​សុក​ត្រាំង ជា​មួយ​នឹង​ទម្រង់​ផលិត​ស្រូវ-ចិញ្ចឹម​គោ​ទឹក​ដោះ រក​បាន​ប្រាក់​ចំ​ណូល​ជាង ១,២ ពាន់​លាន​ដុង​/ឆ្នាំ។ល។

​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ជួយ​កសិករ​ខ្មែរ​ជា​ច្រើន​ធ្វើ​មាន​បាន​ឆាប់​រហ័ស។

ពូឡឹម​សែ គឺ​ជា​កសិករ​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​មជ្ឈិម ចែករំលែក៖ “សម័យ​បច្ចេក​វិទ្យា ម្ល៉ោះ​ហើយ​ក្នុង​ការ​បង្ក​បង្កើន​ផល ត្រូវ​តែ​តាម​ឱ្យ​ទាន់​ទីផ្សារ​នោះ​ទើប​អាច​ធ្វើ​មាន​បាន​។ បច្ចុប្បន្ន ដី​ជាង​១១ ហិក​តា ខ្ញុំ​ធ្វើ​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់ ទិញ​ត្រាក់​ទ័រ​ម៉ាស៊ីន​កាត់​ស្រូវ ម៉ា​ស៊ីន​មូរ​ចំ​បើ​ង។ល។ ដើម្បី​បម្រើ​ការ​បង្ក​បង្កើន​ផល។ ទន្ទឹម​នឹង​នោះ ក៏​បាន​ចុះ​កិច្ច​សន្យា​នឹង​អា​ជីវ​កម្ម​ ដើម្បី​ប្រ​មូល​ទិញ​ស្រូវ។ ក្រៅ​ពី​នេះ ខ្ញុំចិញ្ចឹម​គោ​ជាង ២០ ក្បាល​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល។ ជា​មួយ​នឹង​ទម្រង់ទាំង​នេះ រៀង​រាល់​ឆ្នាំ ខ្ញុំ​បង្កើត​ការ​ងារ​សម្រាប់​ពល​ករ​ជាង ២០ នាក់ មាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​នៅ​ភូមិ​ស្រុក​ផង​ដែរ”។

បើ​តាម​សមាគម​កសិករ​ខេត្ត​សុក​ត្រាំង ដំ​ណាក់​កាល​ឆ្នាំ ២០១៩-​២០២២ មធ្យម​ភាគ​ រៀង​រាល់ឆ្នាំ ចំ​នួន​សមាជិក​កសិករ​ដែល​ចុះ​ឈ្មោះ​ជា​កិត្តិ​នាម​គ្រួសារ​កសិករ​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​គ្រប់​លំ​ដាប់​ថ្នាក់​កើន​ឡើង​ជា​និច្ច ឆ្នាំ​ក្រោយ​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ។  គ្រួ​សារ​មាន​ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​ពី ៤៥០ លាន​ដុង​ដល់​រាប់​ពាន់​លាន​ដុង​/គ្រួសារ​/ឆ្នាំ កើន​ឡើង​ជា​លំ​ដាប់។ លុះ​ដល់​ចុង​ឆ្នាំ ២០២១ សមាគម​កសិករ​បាន​ទទួល​ស្គាល់ ៨០.៤១១ គ្រួសារ​សម្រេច​កិត្តិ​នាម​​ជា​កសិករ​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​គ្រប់​ដាប់​ថ្នាក់។ 

តាម​ប្រ​សាសន៍​លោក​ស្រី ផាម​ឡែ​ឡាម ប្រ​ធាន​សមា​គម​កសិករ​ខេត្តសុក​ត្រាំង បើ​ប្រៀប​ធៀប​នឹង​ដំណាក់​កាល​ឆ្នាំ ២០១៧–២០១៩ ចំ​នួនគ្រួសារ​ដែល​មាន​កម្រិត​ប្រាក់​ចំ​ណូល​ជាង ៤៥០ លាន​ដុង​/ឆ្នាំ កើនជាង ២,៥ ដង គ្រួសារ​ដែល​មាន​កម្រិត​ប្រាក់​ចំ​ណូល​ជាង ១ ពាន់លាន​ដុង​/ឆ្នាំ កើន ៤,៥ ដង។ នេះ​ស​ឱ្យ​ឃើញ​ថា​ ការ​ចលនា​បន្ត​អភិវឌ្ឍ​កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ មាន​ការ​រីក​សាយ​ភាយ​ដល់​កសិករ។ ដូច្នេះ ចលនា​បាន​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​កសិករ​អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ​; ឃើញ​មាន​ទម្រង់​កសិករ​ជា​ច្រើន​ដែល​អនុវត្ត​បច្ចេក​វិទ្យា ៤.០៕

                          យ្វីអាញ-លីសៀ

ចែករំលែកអត្ថបទ