កិច្ចការធានាការពារប្រទេសយោធាភូមិភាគ ពិសេសកិច្ចការធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្ត្រ ត្រូវបានគណៈបញ្ជាការដ្ឋានយោធាស្រុកថ្កូវ ខេត្តត្រាវិញ អនុវត្តយ៉ាងល្អប្រសើរ។
កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការដ្ឋានយោធាស្រុកថ្កូវ ត្រៀមលក្ខណៈប្រតិបត្តិការយោធាសម្រាប់ការងារហ្វឹកហ្វឺនភារកិច្ច។
ចាប់តាំងពីដើមឆ្នាំ ២០២២ មក គណៈបញ្ជាការដ្ឋានយោធាស្រុកថ្កូវ បានអនុវត្តល្អនូវការងារក្តោបក្តាប់ស្ថានភាព និងលក្ខន្តិកៈសហការសកម្មភាពរវាងកងកម្លាំងនានា រក្សារឹងមាំសន្តិសុខនយោបាយសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមនៅភូមិភាគ; បញ្ជ្រាបផ្សព្វផ្សាយអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជា អាជ្ញា បង្គាប់បញ្ជាត្រៀមប្រយុទ្ធ ហ្វឹកហ្វឺនពីបញ្ជាការដ្ឋានយោធាខេត្ត។ ដូច្នេះ គណៈបញ្ជាការដ្ឋានយោធាស្រុកថ្កូវ ក៏បានរៀបចំហ្វឹកហ្វឺន ងាកមកសភាពការណ៍ត្រៀមប្រយុទ្ធ; ចូលរួមពិធីប្រឡងច្នៃប្រតិដ្ឋ កែប្រែទម្រង់ ឧបករណ៍សម្រាប់ហ្វឹកហាត់ឆ្នាំ២០២២ ដែលរៀបចំឡើងដោយបញ្ជាការដ្ឋានយោធាខេត្ត; ការហ្វឹកហ្វឺនសម្រាប់មុខសញ្ញាទាំងឡាយសម្រេច ១០០% នៃកម្មវិធីខ្លឹមសារ ចំនួនយោធិនដែលចូលរួមសម្រេច ១០០%។ លទ្ធផលធ្វើតេស្តសម្រេច ១០០% តាមសំណូមពរមានយោធិនគ្រាន់បើ ពូកែជាង ៧៦%។
លោកគឹមទ្រឿង មេបញ្ជាការនៃគណៈបញ្ជាការដ្ឋានយោធាឃុំតឹបសើុង ឱ្យដឹង៖ “ការធានាការពារប្រទេស យោធាត្រូវបានអង្គភាពយកចិត្តទុកដាក់ជានិច្ច។ ដើម្បីរួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្ត្រ ក៏ដូចជាក្នុងការតស៊ូបង្ការបង្ក្រាបបទល្មើស សំខាន់បំផុតគឺធ្វើយ៉ាងណាដើម្បីកសាងឱ្យបាននូវចលនាការពារសន្តិសុខមាតុភូមិ និងធានាសន្តិសុខសណ្តាប់ធ្នាប់ចាប់ពីមូលដ្ឋាន។ ព្រោះថា មូលដ្ឋានធ្វើបានល្អការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់នឹងជួយកាត់បន្ថយបានបទល្មើស និងបាបគ្រោះសង្គម។ រយៈពេលខាងមុខ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្ត្រ ពិសេសក្នុងឱកាសពិធីបុណ្យផ្សេងៗ កងកម្លាំងប្រជាស្វ័យត្រាណឃុំអនុវត្តល្អនូវផែនការរបស់គណៈបញ្ជាការដ្ឋានយោធាឃុំ អំពីការយាមល្បាត រួមចំណែកក្នុងការទប់ស្កាត់ ប្រទះឃើញ ដោះស្រាយបានទាន់ពេលរាល់ការប្រព្រឹត្តល្មើសខាងសន្តិសុខសណ្តាប់ធ្នាប់”។
វរសេនីយ៍ត្រី ង្វៀងវ៉ាន់ឌែ ស្នងការនយោបាយនៃគណៈបញ្ជាការដ្ឋានយោធាស្រុកថ្កូវ ឱ្យដឹង៖ “គណៈបញ្ជាការដ្ឋានយោធាស្រុក បានចង្អុលការដល់គ្រប់អង្គភាព ពង្រីកល្អនូវតួនាទីស្នូលក្នុងការអនុវត្តការងារយោធា ការពារប្រទេសនៅភូមិភាគ ចូលរួមរក្សាស្ថិរភាពសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម; បង្ការបង្ក្រាប ជម្នះនូវវិបត្តិនៃគ្រោះធម្មជាតិ កាត់បន្ថយភាពក្រីក្រ និងកសាងជនបទថ្មី៘ ឆ្លងតាមរយៈនោះ រួមចំណែកកសាងជំហរយុទ្ធសាស្រ្តការពារប្រទេសទូទាំងប្រជាជន ផ្សារភ្ជាប់នឹងជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជន រឹងមាំ បង្កបរិស្ថានងាយស្រួលដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនភូមិភាគទំនុកចិត្តនិងវាយតម្លៃខ្ពស់”។
រយៈពេលខាងមុខ គណៈបញ្ជាការដ្ឋានយោធាស្រុកថ្កូវ សកម្មម្ចាស់ការកសាងអង្គភាពរឹងមាំ។ ម្យ៉ាងទៀត ផ្សព្វផ្សាយស៊ីជម្រៅព្រមៗ គ្នាការងារប្រជាចលនាលើគ្រប់វិស័យ ដើម្បីកសាងកងកម្លាំងប្រជាស្វ័យត្រាណខ្លាំងពូកែទាំងបរិមាណភាពនិងគុណភាព រួមចំណែកកសាងនិងការពារមាតុភូមិក្នុងស្ថានភាពថ្មី៕
សើុងម៉ាល័យ-លីសៀ